Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីព័ត៌មាន ប្រាប់សង្គមស៊ីវិលខ្លះកុំវាយតម្លៃសេរីភាពសារព័ត៌មាន តាមចិត្តម្ចាស់ជំនួយ

បានផុស

នៅ

ឆ្លើយតបរបាយការណ៍វាយតម្លៃពីស្ថានភាពសេរីភាព​សារ​ព័ត៌មាន និងសិទ្ធិបញ្ចេញមតិនៅកម្ពុជា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អះអាងថា សេរីភាព​សារ​ព័ត៌មាន​នៅកម្ពុជា​ ល្អ​ប្រសើរ​ឡើង ​ខុស​ពី​ការ​វាយ​តម្លៃ​។ ភ្ជាប់ការអះអាងនេះ លោករដ្ឋមន្ត្រី ក៏ប្រាប់ទៅកាន់អង្គការមួយចំនួនដែល​តាម​ដាន​ស្ថានភាព​សារ​ព័ត៌មាន​របស់​កម្ពុជា ថា កុំវាយតម្លៃតាមតែចិត្តម្ចាស់ជំនួយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គ្រប់ពេលដែលនិយាយអំពីសេរីភាពសារព័ត៌មាន និងសិទ្ធិបញ្ចេញមតិនៅកម្ពុជា គឺមានអង្គការ សមាគម​ការពារ​សិទិ្ធ​សេរីភាព​សារ​ព័ត៌មាន តែងបានលើកឡើងពី​ការ​រឹតត្បិត​សិទ្ធិសេរីពីអាជ្ញាធរ​ ហើយអង្គការសង្គមស៊ីវិលខ្លះ ថែមទាំងបាន​ចាត់​ថ្នាក់ឱ្យ​កម្ពុជា ថា សេរី​ភាព​សារ​ព័ត៌មាននៅ​កម្ពុជាបន្ត​ស្ថិត​ក្នុង​ស្ថាន​ភាព​អាក្រក់ ​ដោយ​សារការ​ធ្វើ​ទុក្ខ​បុកម្នេញ​របស់រាជ​រដ្ឋាភិបាល​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ ជាដើម។

ប៉ុន្តែរដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក នេត្រ ភក្ត្រា បាន​បញ្ជាក់​ថា​ តាម​ការ​ស្ទង់​មតិ​ ដែល​ចូលរួម​ពី​​ភាគីពាក់ព័ន្ធ​ក្នុង​វិស័យ​សារ​ព័ត៌មាន​ គឺបានបង្ហាញថា សេរីភាព​សារ​ព័ត៌មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ល្អ​ប្រសើរ​ ខុស​ពី​ការ​វាយ​តម្លៃ​របស់​អង្គការក្រៅរដ្ឋាភិបាល​មួយ​ចំនួន​។ ក្នុងឱកាសអញ្ជើញជាអធិបតីពិធីបើកសន្និសីទស្តីពីការអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយលើកទី២ ក្រោមប្រធានបទ «លើកកម្ពស់សេរីភាពក្នុងការបញ្ចេញមតិក្នុងយុគសម័យឌីជីថល» នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា លើកឡើងដូច្នេះថា «ស្ថានភាពជារួមនៃសេរីភាពសារព័ត៌មាន កម្ពុជាយើងមិនល្អឥតខ្ចោះទេ ក៏ប៉ុន្តែបើសិនជាប្រៀបធៀបជាមួយបណ្ដាប្រទេសនៅក្នុងតំបន់របស់យើង កម្ពុជាក៏មិនមែនជាសិស្សអាក្រក់ទេ ប៉ុន្តែជាសិស្សល្អមួយ នៅក្នុងក្របខណ្ឌនៃសេរីភាពនៃការបញ្ចេញមតិ និងសេរីភាពសារព័ត៌មាន»

លោករដ្ឋមន្ត្រី បន្តថា យោងតាមរបាយការណ៍ស្ទង់មតិរបស់ក្រសួងព័ត៌មាននៅទូទាំងប្រទេស គឺមានអ្នកសារព័ត៌មាន ៧៩,៨% បានឆ្លើយថា សេរីភាពសារព័ត៌មាននៅកម្ពុជា មានភាពល្អប្រសើរ។ លោក ចាត់ទុកថា នេះជាចំណុចមួយ ដែលឆ្លុះបញ្ចាំងឱ្យឃើញនូវស្ថានភាពជារួមក្នុងសេរីភាពសារព័ត៌មាន និងសិទ្ធិបញ្ចេញមតិនៅកម្ពុជា ដោយមិនមែនមើលតែមួយជ្រុង។

ក្នុងន័យនេះ លោក នេត្រ ភក្ត្រា បានស្នើឱ្យអង្គការសង្គមស៊ីវិល ដែលធ្វើការលើការវាយតម្លៃសិទ្ធិសេរីភាពសារព័ត៌មាន ត្រូវមានសុភវិនិច្ឆ័យឱ្យបានគ្រប់ជ្រុងជ្រោយ ទើបធ្វើឱ្យការវាយតម្លៃជារួមនៃរបាយការណ៍ត្រឹមត្រូវ ពោលគឺកុំគិតថាឱ្យតែករណីអ្នកកាសែត សុទ្ធតែលើកពីសិទ្ធិសេរីភាពបញ្ចេញមតិ។ លោក សង្កត់ធ្ងន់ថា៖ «របាយការណ៍មិនមែនវាយតម្លៃ ទៅលើម្ចាស់ជំនួយទេ គឺឈរលើមូលដ្ឋានតាមពិតជាក់ស្ដែង»

អនុលោមតាមច្បាប់ និងបទប្បញ្ញត្តិរបស់កម្ពុជា សិទ្ធិនៃការបញ្ចេញមតិ សេរីភាពសារព័ត៌មាន និងការបោះពុម្ពផ្សាយ ត្រូវបានធានាយ៉ាងពេញលេញ ដែលក្នុងនោះអ្នកសារព័ត៌មានមិនត្រូវប្រើប្រាស់សិទ្ធិទាំងនោះធ្វើឱ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់អ្នកដទៃ និងប៉ះពាល់ដល់ទំនៀមទម្លាប់សង្គម សណ្តាប់ធ្នាប់សាធារណៈ រួមទាំងសន្តិសុខជាតិនោះទេ។ នេះជាការបញ្ជាក់ជាថ្មីរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងសារលិខិតអបអរសាទរវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា លើកទី២១ ឆ្នាំ២០២៤នេះ៕

អត្ថបទ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៦ ម៉ោង មុន

ឧបនាយករដ្ឋមន្រ្តី ទៀ សីហា ប្រាប់ឱ្យអាជ្ញាធរខេត្តកោះកុងបង្កើនការពារអភិរក្សព្រៃឈើ គ្រាធនធានដ៏ទាក់ទាញសំខាន់បំផុត

ព័ត៌មានជាតិ៦ ម៉ោង មុន

ផ្លែគុយ​នៅ​ខេត្តកោះកុង ឆ្នាំនេះហុចផលច្រើន តែលក់ចេញពុំសូវបានតម្លៃដូចឆ្នាំទៅ

ព័ត៌មានជាតិ៧ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី÷ការរៀបចំព្រះរាជក្រឹត្យស្ដីពីលក្ខន្តិកៈដោយឡែកនៃអង្គសុខាភិបាល អាចផ្តល់ផលរំពឹងចំនួន៣

សន្តិសុខសង្គម៨ ម៉ោង មុន

ឆេះផ្ទះ៣ខ្នង ក្បែរវត្តគល់ទទឹង សង្ស័យ​កើតចេញពីការឆ្លងចរន្តអគ្គិសនី

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងការងារ រៀប​ចំសិក្ខាសាលា​ពិគ្រោះយោបល់​លើ​ឯកសារ​ទស្សនាទាន ស្ដីពី “កម្លាំងពលកម្មនៅកម្ពុជា”

ចងការប្រាក់
សន្តិសុខសង្គម២០ ម៉ោង មុន

កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាត​ទារលុយតាមហ្វេសប៊ុក

ព័ត៌មានជាតិ១៤ ម៉ោង មុន

ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ

ចរាចរណ៍២០ ម៉ោង មុន

ម៉ូតូ ២ គ្រឿង ពន្លះគ្នាពេញទំហឹង ស្លាប់ ១ នាក់ និង រងរបួសធ្ងន់ ១ នាក់

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ២១ ម៉ោង មុន

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៩មេសា

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

អង់គ្លេស ព្រមានពលរដ្ឋ ត្រូវត្រៀមរបស់របរសំខាន់ៗ សម្រាប់ការប្រើក្នុងគ្រាអាសន្នឲ្យបាន៧២ម៉ោង

Sokha Hotels

ព័ត៌មានពេញនិយម