ព័ត៌មានជាតិ
សហគមន៍កោះព្រហ្មចារី កែច្នៃសម្លៀកបំពាក់ វត្ថុអនុស្សាវរីយ៍ចេញពីក្រមាខ្មែរ បន្តមរតកពីដូនតា
ប្រជាពលរដ្ឋនៅក្នុងសហគមន៍កោះព្រហ្មចារី ស្ថិតក្នុងភូមិកែង ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ បានចាប់យកមុខរបរត្បាញក្រមា និងការច្នៃប្រឌិតក្រមាឲ្យចេញជាសម្លៀកបំពាក់ ក៏ដូចជាវត្ថុអនុស្សាវរីយ៍ជាច្រើនផ្សេងទៀត ដើម្បីបង្កើនសេដ្ឋកិច្ច គ្រួសារ និងចូលរួមថែរក្សាមរតកដូនតាខ្មែរ។

អ្នកស្រី យិន សំអ៊ុន អាយុ ៧៥ ឆ្នាំ រស់នៅភូមិកែង ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះបានរៀបរាប់ឲ្យកម្ពុជាថ្មីដឹងថា ក្រមាគឺជាវត្ថុអនុស្សាវរីយ៍ដែលចាស់ពីដើមបន្តបន្តធ្វើពីមួយជំនាន់ទៅមួយជំនាន់ តែបច្ចុប្បន្ននេះស្ទើរនឹងបាត់បង់អស់ហើយ បើនិយាយពីឃុំជ្រោយបន្ទាយវិញគឺអត់មានតែម្តង។
អ្នកស្រី យិន សំអ៊ុន បានប្រាប់ថា អ្នកស្រីចេះត្បាញក្រមាតពីម្តាយខ្លះៗ និងមានការបណ្តុះបណ្តាលតាមរយៈសមាគមនារី និងមានការឧបត្ថម្ភគាំទ្រពីអង្គការ WWF ផង។ ការត្បាញក្រមារាល់ថ្ងៃ អ្នកស្រី យិន សំអ៊ុន បានប្រើអំបោះហុង ជំនួសអំបោះពីដើម ដោយសាររកអត់បាន។ អំបោះហុងសម្រាប់គុណភាពវិញ ប្រើទៅមិនសូវជក់ទឹក តែជាប់បានយូរ។ ហើយបើប្រើយូរបោកទឹកគឺកាន់តែស្អាត ដែលនេះជាផលល្អមួយក្នុងការយកទៅច្នៃចេញជា អាវ មួក កាបូប និងវត្ថុអនុស្សាវរីយ៍ផ្សេងទៀតបានល្អ។ នេះបើតាមអ្នកស្រី យិន សំអ៊ុន។
ឯក្រមាមួយប្រភេទទៀត គេហៅថា ក្បាលស៊ែសិប ប្រភេទល្អអំបោះពីដើម ជក់ទឹក ស្ដើង ទន់ ស្រាល គួបផ្សំនឹងសហគមន៍មានធ្លះត្រុំខ្លួនឯងផង ដើម្បីជ្រលក់ពណ៌អំបោះទៀតនោះ ធ្វើឲ្យការយកទៅច្នៃចេញជាសម្លៀកបំពាក់ផ្សេងៗ គឺល្អមែនទែន។ អ្នកស្រី យិន សំអ៊ុន បន្ថែម។




អ្នកស្រី យិន សំអ៊ុន បានបន្តថា ដោយមានការគាំទ្រពីអង្គការ WWF និងសមាគមនារី មានកីត្បាញ និងសម្ភារគ្រប់គ្រាន់ក្នុងការផលិត នៅក្នុងការផលិតចេញពីក្រមានេះ អ្នកស្រីមានគ្នាចំនួន ៨ នាក់ ជាស្ដ្រីនៅក្នុងសហគមន៍កោះព្រហ្មចារី។
លើកឡើងពីមុខរបរបន្តពីដូនតានេះ អ្នកស្រី យិន សំអ៊ុន ប្រាប់ថា មានគំនិតជំនាញនេះយូរមកហើយ ក្រោយពីឆ្នាំ១៩៧៩ មក ដែលតាមរយៈមុខរបរនេះបានធ្វើឲ្យគ្រួសារអ្នកស្រីផ្លាស់ប្តូរជីវភាពមានអាហារហូបចុកគ្រប់គ្រាន់ និងមានជីវភាពល្អប្រសើរ។ ការចូលរួមជាមួយសហគមន៍អេកូទេសចរណ៍កោះព្រហ្មចារីនៅឆ្នាំ ២០២០ ដោយបានពង្រីកសមាជិក និងធ្វើជាលក្ខណសហគមន៍ប៉ុណ្ណោះ។ ចំពោះតម្រូវការវិញ អ្នកស្រី យិន សំអ៊ុន បានបញ្ជាក់ថា ភាគច្រើនគេបញ្ជាទិញយកទៅធ្វើបុណ្យ ឬកម្មវិធីផ្សេងៗ ក្រៅពីនេះទៀត គឺខាងអង្គការ WWF បានគាំទ្រនាំទៅធ្វើបទបង្ហាញ ឬតាំងពិពណ៌នានាតាមខេត្ត នៅពេលមានកម្មវិធី ឬពិធីបុណ្យធំៗ។
ជាមួយគ្នានេះ អ្នកស្រី យិន សំអ៊ុន បានអំពាវនាវដល់យុវជន យុវតីទាំងអស់ឲ្យងាកមកចាប់អារម្មណ៍ ចំពោះការត្បាញក្រមា ត្បាញសំពត់នេះ គឺសំខាន់ណាស់ ប្រសិនបើចេះ ហើយអាចធ្វើបាន គឺជួយលើកកម្ពស់ដល់សេដ្ឋកិច្ចគ្រួសារ និងជាការចូលរួមចំណែកថែរក្សាមរតកដូនតាខ្មែរផងដែរ៕
អត្ថបទ៖ ប្រុញ វិធិន

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ