សន្តិសុខសង្គម
ពលរដ្ឋស្នើឲ្យអាជ្ញាធរខណ្ឌចំការមនជួសជុលផ្លូវជង្ហុកជាង២០ម៉ែត្រ
កំណាត់ផ្លូវលេខ ៩៥ កែងផ្លូវលេខ ៤៥៦ ប្រវែងជាង២០ម៉ែត្រ នៅខាងក្រោយអតីតក្រសួងដែនដីចាស់ ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន បាននិងកំពុងខូចក្លាយជាផ្លូវមានជង្ហុកពិបាកធ្វើដំណើរ ពលរដ្ឋក៏ដូចជាអ្នកធ្វើដំណើរស្នើឲ្យអាជ្ញាធរពាក់ព័ន្ធជួសជុលស្ថាបនាឡើងវិញ។
លោក បញ្ញារ័ត្ន ជាពលរដ្ឋរស់នៅអមសងខាងផ្លូវដែលកំពុងខូចនេះបានលើកឡើងថា ផ្លូវនេះទើបតែខូចប្រមាណជាប៉ុន្មានខែនេះទេ តែដោយសារតែមានភ្លៀងដក់ទឹក ធ្វើអោយផ្លូវនេះចាប់ផ្តើមមានជង្ហុកជ្រៅម្តងបន្តិចៗ ទៅជាជង្ហុកជ្រៅងាយបង្កគ្រោះជាយថាហេតុ។
លោកស្រី សុខ ធីតា ពលរដ្ឋនៅក្បែរនោះក៏បានប្រាប់បន្ថែមដែរថា ផ្លូវលេខ ៩៥ កែងនឹងផ្លូវលេខ ៤៥៦ គឺខូចខាតប្រវែងជាង ២០ម៉ែត្រតែប៉ុណ្ណោះ ហើយមួយរយៈមុន ពេលមានភ្លៀងធ្លាក់ពេលយប់ មានបុរសម្នាក់ជិះម៉ូតូបានធ្លាក់ជង្ហុក ដួល របួសដៃជើង និងបោកក្បាលថែមទៀតផង តែមិនមានគ្រោះថ្នាក់ដល់ជីវិតនោះទេ។
ចំពោះបញ្ហានេះ ប្រជាពលរដ្ឋបានស្នើសុំក៏ដូចជាសំណូមពរទៅកាន់អាជ្ញាធរជំនាញពាក់ព័ន្ធចុះត្រួតពិនិត្យ និងជួសជុលឡើងវិញ ទោះបីជង្ហុកតែបន្តិចបន្តួចក៏ដោយក៏អាចបង្កគ្រោះថ្នាក់បានដែរ។
លោក កៀង ល័ក្ខ អភិបាលខណ្ឌនៃគណៈអភិបាលខណ្ឌចំការមន បានប្រាប់ កម្ពុជាថ្មី អោយដឹងថា លោកនឹងចាត់មន្រ្តីជំនាញសាធារណការខណ្ឌ ចុះទៅត្រួតពិនិត្យជាបន្ទាន់៕
អត្ថបទ៖ រដ្ឋា
-
វប្បធម៌ ជំនឿ៦ ថ្ងៃ ago
កត់ចំណាំទុក បើគេងយល់សប្តិឃើញ ១០ ប្រភេទនេះ គួរពិចារណា
-
សុខភាព៦ ថ្ងៃ ago
ផ្លែឈើ៤មុខ គ្រោះថ្នាក់ខ្លាំងសម្រាប់អ្នកជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
សេដ្ឋកិច្ច៧ ថ្ងៃ ago
ឆ្នាំ២០២៥ ខាងមុខនេះ កសិដ្ឋានចិញ្ចឹមគោសាច់មួយនៅបាត់ដំបង គ្រោងទិញគោពីកសិករប្រមាណជាង ១ម៉ឺនក្បាល
-
នយោបាយ២ ថ្ងៃ ago
ស៊ិន ចាន់ពៅរ៉ូហ្សិត ចេញមុខបរិហារគណបក្សភ្លើងទៀន និងសុំឱ្យពលរដ្ឋទាំងក្នុង និងក្រៅប្រទេសឈប់គាំទ្របក្សនេះតទៅទៀត
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
គ្រាន់តែសរសេរពាក្យ «ញុំា» ខុស! សឿន វីតា ត្រូវបុរសចំណាស់ម្នាក់ប្រមាថដល់អ្នកមានគុណ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាមេរិក ស្នើឱ្យសម្ដេចតេជោចែករំលែកបទពិសោធន៍ស្វែងរកសន្តិភាព ខណៈសង្រ្គាមកំពុងឆាបឆេះតំបន់នានាលើពិភពលោក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ទឹកជំនន់នៅថៃឆក់យកជីវិតមនុស្ស៣៥នាក់និងប៉ះពាល់ដល់១១ខេត្ត