ព័ត៌មានជាតិ
គណបក្សនយោបាយក្រៅរាជរដ្ឋាភិបាល ស្នើឱ្យមានច្បាប់ភេរវកម្ម ដើម្បីដាក់ក្រុមឧទ្ទាមជ្រុលនិយមទៅជាក្រុមភេរវករ
ភ្នំពេញ ៖ គណបក្សនយោបាយក្រៅរាជរដ្ឋាភិបាល បានដាក់សំណើទៅសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ដើម្បីបង្កើតច្បាប់ភេរវកម្មដាក់ក្រុមឧទ្ទាមជ្រុលនិយមទៅជាក្រុមភេរវករ ដោយសារពួកគេតែងតែកៀរគរបង្កើតចលនាខុសច្បាប់ ញុះញង់ បំភ្លៃការពិតធ្វើឱ្យប៉ះពាល់សន្តិសុខ និងបំផ្លាញប្រទេសជាតិ។
លោក គុជ លី ប្រធានគណបក្សខ្មែរតែមួយបានស្នើទៅសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ពិនិត្យពីលទ្ធភាពក្នុងការពន្លឿនរៀបចំតាក់តែងច្បាប់ភេរវកម្ម ដើម្បីដាក់ក្រុមឧទ្ទាមជ្រុលនិយមក្រៅច្បាប់ទៅជាក្រុមភេរវករ។

លោកបានថ្លែងថា «ខ្ញុំបានមើលឃើញថា ក្រុមជ្រុលនិយមបានបង្កើតអង្គការចាត់តាំងប្រកាសកៀរគរបង្កើតនូវចលនាខុសច្បាប់នានា ព្រមទាំងព្យាយាមបង្កើតព័ត៌មានញុះញង់បំភ្លៃការពិត បង្កជាព្យសនកម្មធ្ងន់ធ្ងរ ប៉ះពាល់ដល់សន្តិសុខជាតិ និងសណ្តាប់ធ្នាប់សាធារណៈ»។
លោកបន្តថា «ពួកគេចង់ឱ្យមានភាពវឹកវរ ចលាចលដល់ប្រជាពលរដ្ឋដែលជាអំពើខុសច្បាប់ទាំងស្រុង និងជាក្រុមជ្រុលនិយមបំផ្លាញប្រទេសជាតិខ្លួនឯង។ ក្រុមនេះបានដុតរោលប្រជាជាតិ ហើយព្យាយាមរុញច្រានប្រទេសកម្ពុជាឱ្យធ្លាក់ចូលទៅក្នុងភ្លើងសង្គ្រាម និងបង្កអស្ថេរភាពនយោបាយរវាងប្រទេសកម្ពុជា និងប្រទេសជិតខាងជាដើម។
លើសពីនេះលោកថា «ចំពោះការប៉ុនប៉ងធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ គឺជាចេតនាខុសច្បាប់ទាំងស្រុង និងធ្វើឡើងផ្ទុយពីរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងផ្ទុយពីគោលការណ៍លទ្ធិប្រជាធិបាតយ្យសេរីពហុបក្ស»។
គណបក្សរបស់លោកដែលជាគណបក្សសម្ព័ន្ធភាពជាមួយគណបក្សប្រជាជនកម្ពុជា បានប្ដេជ្ញារក្សាជំហរដាច់ខាតគោរពនូវខ្លឹមសារកិច្ចព្រមព្រៀង ដើម្បីជំរុញការអនុវត្តនយោបាយបង្រួបបង្រួមជាតិឱ្យបានរឹងមាំក្នុងការប្រមូលកម្លាំងស្នេហាជាតិចូលរួមថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ សំដៅឱ្យភាពសុខសាន្ត និងការអភិវឌ្ឍរយៈពេលយូរអង្វែង។
លោកស្រី ពោធិតី សាវត្ថី ប្រធានគណបក្សធម្មាធិបតេយ្យបានមើលឃើញថា ក្រុមជ្រុលនិយមក្រៅប្រទេស គឺពិតជាក្រុមបំផ្លាញប្រជាជាតិខ្មែរយ៉ាងពិតប្រាកដមែន។ កន្លងមកក្រុមជ្រុលនិយមក្រៅប្រទេសបានកសាងសេណារីយ៉ូរចនាសម្ព័ន្ធបក្ខពួកបែបទុច្ចរិត ព្យាយាមបង្កើតព័ត៌មានក្លែងក្លាយ បំភ្លៃការពិត បំពុលសង្គម ញុះញង់ប្រជាពលរដ្ឋដោយប្រើវិធីផ្សេងៗម្តងហើយម្តងទៀត។

លោកស្រីបន្តថា ពួកគេមានចេតនាផ្តួលរំលំរដ្ឋាភិបាលកម្ពុជាតាមបែបបដិវត្តន៍ពណ៌ បង្កអសន្តិសុខ អស្ថេរភាពនយោបាយរវាងប្រទេសកម្ពុជាជាមួយនឹងប្រទេសជិតខាង ដុតរោលប្រទេសកម្ពុជាឱ្យធ្លាក់ចូលទៅក្នុងភ្លើងសង្រ្គាមសារជាថ្មីដូចជា ប្រឌិតបំភ្លៃពីរាជរដ្ឋាភិបាលកម្ពុជាប្រគល់កោះគុតទៅឱ្យភាគីថៃ ប្រគល់កោះត្រល់ទៅឱ្យវៀតណាម ជីកព្រែកហ្វូណនតេជោ ដើម្បីកាត់ដីឱ្យបរទេស និងរិះគន់តំបន់កិច្ចសហប្រតិបត្តិការ CLV-DTA។
ដូច្នេះសកម្មភាពរបស់ក្រុមជ្រុលនិយមក្រៅប្រទេសទាំងអស់នេះ គឺមានគោលបំណងបំផ្លាញនូវសន្តិភាព និងភាពសុខដុមរមនាទាំងមូលរបស់ប្រជាជន ដែលកំពុងរស់នៅក្រោមដំបូលសន្តិភាព។
លោកស្រីបន្ថែមថា «យើងខ្ញុំសូមប្រកាសគាំទ្រចំពោះប្រសាសន៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងស្នើឱ្យមានការតាក់តែងច្បាប់ ដើម្បីរៀបចំនូវច្បាប់ដាក់ក្រុមជ្រុលនិយមក្រៅប្រទេសជាក្រុមភេរវកម្មក្នុងការធានាបាននូវសន្តិភាព ភាពសុខសាន្ត ដល់ប្រជាជាតិកម្ពុជា និងការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព»។
ចំណែកលោកបណ្ឌិត ហ៊ាន គឹមស្រឿន ប្រធានគណបក្សមហាសាមគ្គីជាតិខ្មែរក៏បានដាក់លិខិតផ្លូវការជូនសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដើម្បីស្នើបង្កើតឱ្យមានច្បាប់ភេរវកម្មនេះដែរ ដោយលោកបានចាត់ទុកក្រុមឧទ្ទាមក្រៅច្បាប់ជាក្រុមភេរវករដែលប៉ុនប៉ងបំផ្លាញសន្ដិភាពនៅកម្ពុជា។

លោកបណ្ឌិតបានអះអាងថា ពួកគេបានបង្កើតអង្គការចាត់តាំងនយោបាយដោយខុសច្បាប់នៅក្រៅប្រទេស ហើយធ្វើសកម្មភាពនយោបាយដែលជាចេតនាចង់បំផ្លាញសុខសន្តិភាពតាមរយៈអំពាវនាវឃោសនាព័ត៌មានបំផុសបំផុលឱ្យប្រជាជន និងកងកម្លាំងជាតិបះបោរផ្តួលរំលំរាជរដ្ឋាភិបាលដែលកើតចេញពីការបោះឆ្នោតដោយស្របច្បាប់។
លោកបណ្ឌិតបានប្ដេជ្ញាប្រគៀកស្មាជាមួយគណបក្សប្រជាជនកម្ពុជា ការពាររដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ការពាររបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ លើកកម្ពស់លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ធានាសិទ្ធិមនុស្ស ការគោរពច្បាប់ និងយុត្តិធម៌សង្គម សាមគ្គីជាតិ ដើម្បីកសាងប្រទេសកម្ពុជាមួយឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាពសង្គម។
លោកបណ្ឌិតបញ្ជាក់ថា «យើងត្រូវតែរួបរួមគ្នា ដើម្បីទប់ស្កាត់ និងកំចាត់ចោលនូវនយោបាយជ្រុលនិយមចេញផុតពីកម្ពុជា។ ប្រឆាំងដាច់ខាតចំពោះឧបាយកល និងសកម្មភាពរបស់មជ្ឈដ្ឋានណាក៏ដោយ ដែលព្យាយាមបំផ្លាញ ឯកភាពជាតិ បង្កអស្ថិរភាពក្នុងសង្គម បំផ្លាញលទ្ធិប្រជាធិបតេយ្យ ប៉ុនប៉ងធ្វើឱ្យមានការផ្លាស់ប្តូរណាមួយដែលផ្ទុយពីរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន»៕

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋចោទជនជាតិចិនមួយក្រុមនៅក្រុមហ៊ុនចម្ការចេកខេត្តក្រចេះ បាញ់សត្វគោក្របីអ្នកស្រុកលេីកដាក់ឡានយ៉ាងអានាធិបតេយ្យ