Connect with us

ព័ត៌មានជាតិ

ឯកឧត្តម​អភិសន្តិបណ្ឌិត​ ស​ សុខា​ ៖​ ការ​ពាក់​មួក​សុវត្ថិភាព​ កាត់បន្ថយ​ពី​ធ្ងន់​មក​ស្រាល​ គោល​បំណង​ចង់​ឱ្យ​ពលរដ្ឋ​គោរព​ច្បាប់​ចរាចរណ៍​ជា​ជាង​ខ្លាច​ការ​អនុវត្តច្បាប់​

បានផុស

នៅ

កំពង់ឆ្នាំង ៖ នារសៀល​ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤នេះ រដ្ឋបាល​ខេត្តកំពង់ឆ្នាំង​បាន​ប្រារព្ធ​ទិវា​អន្តរជាតិ​រំលឹក​ដល់​ជន​រងគ្រោះ​ដោយ​គ្រោះថ្នាក់ចរាចរណ៍​ផ្លូវ​គោក​លើក​ទី៩ ក្រោម​អធិបតីភាព​ ដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង​មាន​មន្ត្រីរាជការ​កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្សនិងប្រជា​ពលរដ្ឋ​ចូល​រួម​សរុប​ចំនួន​១.២០០នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងនៅក្នុង​ទិវាអន្តរជាតិ​នេះ ឯកឧត្ដមអភិសន្តិបណ្ឌិត​ ស​ សុខា បានលើក​ឡើងថា គ្រោះថ្នាក់ចរាចរណ៍ បាន​ក្លាយ​ជា​គ្រោះមហន្តរាយ​មួយ​ ដែល​ជះ​ឥទ្ធិពល​ដល់​សុខុមាល​ភាព ជាសាធារណៈ។ គ្រោះថ្នាក់បានបង្កផលប៉ះពាល់ជាច្រើន មិនត្រឹមតែបាត់បង់អាយុជីវិត  និងខូច ខាតទ្រព្យសម្បត្តិ​ប៉ុណ្ណោះ​ទេ អាចរងរបួសធ្លាក់ខ្លួនពិការភាព ប៉ះពាល់​សេដ្ឋកិច្ចគ្រួសារ ជាពិសេសបាត់បង់ធនធានមនុស្សយុវជនទំពាំងស្នង​ឫស្សី​នៃប្រទេសជាតិ បើ​សិន​ជា​ប្រជាពលរដ្ឋ​មិនចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក ឱ្យ​បាន​ខ្ជាប់ខ្ជួន​គ្រប់ៗគ្នាទេនោះ មាន​តែ​ការ​ពាក់​មួកសុវត្ថិភាពទេ ដែល​ចូលរួមការពារសុវត្ថិភាពខ្ពស់​ក្នុង​ការ​ការពារ និង​កាត់​បន្ថយពីធ្ងន់ ធ្ងរមកស្រាល ពីស្រាលមកមិនមានការគ្រោះថ្នាក់។ គោល​បំណង​សំខាន់​ចង់​ឱ្យប្រជាពលរដ្ឋគោរព​ច្បាប់​ច​រាចរណ៍​ជា​ជាង​ខ្លាច​ការ​អនុវត្ត​ច្បាប់​របស់​សមត្ថកិច្ច។

ឯកឧត្តមអភិសន្តិបណ្ឌិត បានបន្តថារហូតមកដល់ពេលនេះតាមរយៈការខិតខំប្រឹ ងប្រែងដោយស្មារតីទទួលត្រូវខ្ពស់របស់យន្តការចរាចរណ៍ផ្លូវគោកគ្រប់ជាន់ ថ្នាក់និងការដឹកនាំចរាចរណ៍មន្ត្រីផ្លូវគោកសាធារណការដឹកជញ្ជូនកងរាជអាវុធហត្ថ សមាជិកសមាជិកាមន្ត្រីពាក់ព័ន្ធទាំងអស់ ជាលទ្ធផល​បាន​ទទួល ការ កាត់​បន្ថយគ្រោះថ្នាក់ចរាចរណ៍បានច្រើននាពេលនេះ។

ជាង​នេះ​ទៀត​គ្រឿងស្រវឹង​ក៏​ជា​ឃាតក​រលាក់មុខបង្កឱ្យ​មាន​គ្រោះថ្នាក់ចរាចរណ៍​ប៉ះពាល់ដល់ជីវភាពរប្រជាពលរដ្ឋ និង​គោលនយោបាយកាត់​បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាល។

ឯកឧត្តមអភិសន្តិបណ្ឌិតបានមានប្រសាសន៍ទៀត​ថា គ្រោះថ្នាក់ចរាចរណ៍នៅក្នុងឆ្នាំ២ ០២៣និង២០២៤នេះមានចំនួនពី ១.៦ ០០ករណីទៅ១.៧០០ករណីបណ្ដាលឱ្យមានអ្នកស្លាប់ ២.១៥២នាក់ ភាគ​ច្រើនជន រងគ្រោះមានអាយុចន្លោះពី១៨ ឆ្នាំទៅ ២៥ ឆ្នាំ។ ក្នុងនោះគ្រោះថ្នាក់ចរា ចរណ៍ពេលយប់​មាន ៧៧% , ជិះម៉ូតូមិនពាក់មួកសុវត្ថិភាពមាន ៧៩%, បើក​របរ​ហួសល្បឿន​កំណត់ ៤០%។

ដោយឡែកខេត្តកំពង់ឆ្នាំងក្នុងឆ្នាំ២០២៤ នេះ​បាន​កើត​ឡើងចំនួន៧៣ករណី កើនឡើងជាងឆ្នាំ​មុន មាន​អ្នក​ស្លាប់ ៥៥នាក់ និងអ្នក​របួស​ធ្ងន់ស្រាលជាង ២០០នាក់។

ឯកឧត្តមអភិសន្តិបណ្ឌិតបានផ្ដាំផ្ញើដល់អនុគណៈកម្មការ​សុវត្ថិភាព​ចរាចរណ៍ផ្លូវ គោកខេត្តកំពង់ឆ្នាំង និង​សមត្ថកិច្ចត្រូវយកចិត្តទុកដាក់គិតគូរការដាក់ផ្លាកសញ្ញាចរាចរណ៍ តាមដងផ្លូវគំនូសសញ្ញាលើដងផ្លូវសំខាន់ៗ ដើម្បី​បញ្ចៀស​គ្រោះថ្នាក់ចរាចរណ៍។

យានយន្តដឹកជញ្ជូនត្រូវត្រួត ពិនិត្យមើលភ្លើង កង់ ហ្វ្រាំង ពិសេសគឺការធ្វើឈៀកយានយន្ត។ ត្រូវរៀបចំកសាងសួន​សិប្បនិម្មិត សុវត្ថិភាព​ចរាចរណ៍ផ្លូវ គោកនៅក្នុងខេត្ត ដើម្បី​ឱ្យ​សិស្សានុសិស្សនិងប្រជាពលរដ្ឋបានរៀនសូត្រអំពីច្បាប់ចរាចរណ៍ផ្លូវគោក។

សមត្ថកិច្ចជំនាញត្រូវអនុវត្តពង្រឹងច្បាប់ចរាចរផ្លូវគោក​ឱ្យ​បានម៉ឺងម៉ាត់ច្បាស់លាស់។ ក្នុង​ទិសដៅយើងនៅក្នុងឆ្នាំ២០៣០ ត្រូវកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឱ្យបាន ៥០ %ហ្នឹងនៅក្នុងអាណត្តិរាជរដ្ឋាភិបាលទី ៧ នេះក៏ត្រូវតែយកចិត្តទុកដាក់កាត់បន្ថយគ្រោះ ថ្នាក់ចរាចរណ៍​ឱ្យ​បាន ៥០% ផងដែរ។ ក្នុងនោះផងដែរ អង្គការ​របស់​ប្រទេសជប៉ុនក៏បានឧបត្ថម្ភមួកសុវត្ថិភាពចំនួន១.៥០០ មួក ជូន​គណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោក។ ព្រម​ទាំង​បាន​ចែក​មួក​សុវត្ថិភាព​ដល់​អ្នក​ចូលរួមចំនួន១.២០០នាក់។

ឯកឧត្តមអភិសន្តិបណ្ឌិត​ ក៏​បានចូលរួមបង្សុកូលឧទ្ទិសកុសលជូន​ប្រជាពលរដ្ឋ​ដែលបានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ នៅក្នុងប្រទេសកម្ពុជាទាំងអស់ ដោយបានបួងសួងសូមឱ្យវិញ្ញាណក្ខន្ធពួកគាត់ បានចាប់កំណើតក្នុង​សុគតិភព​កុំ​បី​ឃ្លៀងឃ្លាត​ឡើយ៕

ដោយ ៖ ឈៀងថារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២០ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៨ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម