ព័ត៌មានជាតិ
ជិត ១០ ឆ្នាំ ក្រុមហ៊ុនអភិវឌ្ឍឆ្នេរមាសឆ្នេរប្រាក់ ចាយទុនវិនិយោគអស់ជាង ៦០០ លានដុល្លារ
ក្រោយទទួលបានសិទ្ធិវិនិយោគកែប្រែតំបន់ដ៏ស្ងប់ស្ងាត់ក្លាយជាគោលដៅទេសចរដ៏ទាក់ទាញនៃតំបន់មាត់ឆ្នេរ ជាមួយការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា មានផ្លូវទឹកភ្លើង នោះ ក្រុមហ៊ុនអភិវឌ្ឍតំបន់វិស្សមកាលឆ្នេរមាសឆ្នេរប្រាក់ បានចំណាយទុនវិនិយោគអស់ជាង ៦០០ លានដុល្លារក្នុងរយៈពេលជិត ១០ ឆ្នាំនេះ។

លោក ហ្វូ ហាង (Fu hang) អគ្គនាយកក្រុមហ៊ុន យិះ ចៀ ដែលទទួលបានសិទ្ធិវិនិយោគនៅតំបន់ឆ្នេរមាសឆ្នេរប្រាក់ក្នុងខេត្តព្រះសីហនុបានឲ្យដឹងថា ការវិនិយោគទាំងមូលរបស់ក្រុមហ៊ុនខ្ទង់ប្រើប្រាស់ពេលប្រហែល ២០ ឆ្នាំ។ ក្នុងរយៈពេលជិត ១០ ឆ្នាំនេះ ក្រោយក្រុមហ៊ុនទទួលបានសិទ្ធិវិនិយោគពីរដ្ឋាភិបាលនៅឆ្នាំ ២០១០ និងចាប់ផ្ដើមដំណើរការគម្រោងអភិវឌ្ឍពីឆ្នាំ ២០១៦ រហូតមកដល់ពេលនេះក្រុមហ៊ុនបានប្រើប្រាស់ទុនវិនិយោគអស់ប្រមាណ ៦០០ លានដុល្លារ ក្នុងទុនបម្រុងគ្រោងចំណាយសរុបប្រមាណ ៥ ០០០ លានដុល្លារ។
លោកលើកឡើងថា នៅតំបន់វិស្សមកាលឆ្នេរមាសឆ្នេរប្រាក់ ក្រុមហ៊ុនទទួលបានសិទ្ធិអភិវឌ្ឍនៅលើផ្ទៃដីទំហំជាង ៣ ០០០ ហិតា។ នៅលើផ្ទៃដីអភិវឌ្ឍ ក្រៅពីការសាងសង់ហេដ្ឋារចនាសម្ពន្ធនានាដែលមានខ្សែផ្លូវប្រវែងជាង ១០០ គីឡូម៉ែត្រ ប្រព័ន្ធភ្លើងអគ្គិសនី ទឹកស្អាត ក្រុមហ៊ុនបានសាងសង់សណ្ឋាគារជាច្រើនកន្លែង រៀបចំតំបន់ទេសចរនៅកោះសំពោច (កោះរាជបុត្រ) បង្កើតសួនផ្កា បូករួមទីលានបាញ់ព្រួយ ហើយទៅថ្ងៃមុខនឹងរៀបចំឲ្យមានតំបន់ទេសចរណ៍ជាច្រើនថែមទៀត។


លោក ហ្វូ ហាង ក៏មើលឃើញកំណើនភ្ញៀវទេសចរដែលមកលេងកម្សាន្តនៅឆ្នេរមាសឆ្នេរប្រាក់ ក្រោយក្រុមហ៊ុនបានអភិវឌ្ឍជាគោលដៅទេសចរដ៏ទាក់ទាញថ្មីក្នុងខេត្តព្រះសីហនុ ដោយមួយថ្ងៃអាចទទួលទេសចរមកកម្សាន្តពី ៣ ០០០ នាក់ ទៅ ៤ ០០០ នាក់។
លោក ហ្វូ ហាង បានបន្ថែមថា តាមរយៈរៀបចំកែច្នៃកន្លែងកម្សាន្តថ្មីបន្ថែមនេះ បានផ្តល់កន្លែងសម្រាកលំហែកាយតាមបែបធម្មជាតិដល់អ្នកទេសចរ ខណៈដែលបច្ចុប្បន្នក្រុមហ៊ុនក៏កំពុងទំនាក់ទំនងទៅភ្នាក់ងារទេសចរណ៍នៅប្រទេសចិន ដើម្បីបង្កើតកញ្ចប់ដល់ភ្ញៀវទេសចរមកកម្សាន្តនៅតំបន់វិស្សមកាលដែលក្រុមហ៊ុនកំពុងអភិវឌ្ឍ៕

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?