Connect with us

ព័ត៌មានជាតិ

ព្រឹត្តិការណ៍សាទរកម្ពុជា ទទួលយកការឧបត្ថម្ភពីក្រុមហ៊ុនស្រាបៀរ តែមិនឱ្យផ្សាយម៉ាកស្រាបៀរនៅមុខព្រះបរមរាជវាំងឡើយ

បានផុស

នៅ

ព្រឹត្តិការណ៍«សាទរកម្ពុជា» នឹងរៀបចំឡើងនៅខាងមុខព្រះបរមរាជវាំង ចាប់ពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥​ ដល់ថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ ដោយទទួលបានការឧបត្ថម្ភពីសំណាក់ក្រុមហ៊ុនផលិតស្រាបៀរមួយចំនួន ប៉ុន្តែឯកឧត្ដម ហ៊ុន ម៉ានី ដែលជាផ្ដួចផ្ដើមឱ្យមានព្រឹត្តិការណ៍នេះឡើង បានកំណត់មិនឱ្យផ្សព្វផ្សាយម៉ាកស្រាបៀរនៅខាងមុខព្រះបរមរាជវាំងឡើយ និងក្រៅពីនេះអ្នកច្រៀង អ្នកសម្ដែងដែលមានវត្តមានក្នុងកម្មវិធី មិនអនុញ្ញាតឱ្យស្លៀកសម្លៀកបំ ពាក់មិនសមរម្យឡើយ ហើយខ្លឹមសារចម្រៀងទៀតសោតត្រូវបានត្រួតពិនិត្យយ៉ាងហ្មត់ចត់។ នេះបើតាមការឱ្យដឹងពីសំណាក់លោក សុខ សប្បាយណា សមាជិកគណៈកម្មការរៀបចំព្រឹត្តិការណ៍«សាទរកម្ពុជា» នៅក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សុខ សប្បាយណា សង្កត់ធ្ងន់អំពីការគិតគូរខ្ពស់ទុកមុនដូច្នេះ៖«យើងក៏ប្រយ័ត្នប្រយែងដែររឿងសម្លៀកបំពាក់ មិនអាចឱ្យ(ស្លៀកពាក់)អ្វីដែលមិនស័ក្ដិសមទេ ដោយសារទីតាំងនៅសួនមុខព្រះបរមរាជវាំង។ អត្ថន័យនៃបទ(ចម្រៀង) ក៏បានគិតគូរច្បាស់លាស់ ក៏ដូចជាមិនឱ្យមានការបង្ហាញនូវ LOGO (ម៉ាកសញ្ញា)គ្រឿងស្រវឹងនៅមុខព្រះបរមរាជវាំងផងដែរ។ នេះជាស្មារតីដឹកនាំរបស់បងប្រធាន(ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា) »។

បន្ថែមពីនេះ ឆ្លើយតបនឹងសំណួររបស់កម្ពុជាថ្មី លោក សុខ សប្បាយណា បានឱ្យដឹងថា ក្រុមហ៊ុន​ស្រាបៀរ ដែលចូលរួមឧបត្ថម្ភកម្មវិធីនេះ ជាក្រុមហ៊ុនមួយដែលផលិតផលស្រាបៀរផង ភេសជ្ជៈ និងទឹកពិសារផង។ ដូច្នេះ ក្រុមហ៊ុនទាំងនោះអាចផ្សព្វផ្សាយផលិតផលភេសជ្ជៈ និងទឹកពិសារនៅទីតាំងខាងមុខព្រះបរមរាជវាំងបាន ប៉ុន្តែដាច់ខាតស្រាបៀរមិនអាចផ្សព្វផ្សាយចំពោះមុខទីតាំងមុខព្រះបរមរាជវាំងឡើយ។

ត្បិតថាមិនអាចផ្សព្វផ្សាយស្រាបៀរនៅខាងមុខព្រះបរមវាំងបាន ប៉ុន្តែក្រុមហ៊ុនស្រាបៀរទាំងនោះ អាចផ្សព្វផ្សាយម៉ាកសញ្ញារបស់ខ្លួន នៅតាមបណ្ដោយមាត់ទន្លេ និងទីតាំងផ្សេងទៀតនៃព្រឹត្តិការណ៍សាទរកម្ពុជា។ នេះជាការបញ្ជាក់បន្ថែម របស់លោក សុខ សប្បាយណា។

យ៉ាងណាក៏ដោយ លោក សុខ សប្បាយណា សមាជិកគណៈកម្មការរៀបចំព្រឹត្តិការណ៍«សាទរកម្ពុជា» ក៏បានថ្លែងអំណរគុណចំពោះក្រុមហ៊ុនស្រាបៀរដែលបានចូលរួមឧបត្ថម្ភ និងយល់ស្របចំពោះគោលការណ៍មិនផ្សាយម៉ាកសញ្ញានៅខាងមុខទីតាំងព្រះបរមរាជរាំងនេះ និងលើឆាកប្រគុំតន្រ្តីធំនៅខាងមុខព្រះបរមរាជវាំង។​

គួរឱ្យដឹងថា ព្រឹត្តិការណ៍សាទរកម្ពុជា ឬ Celebrating Cambodia ជាព្រឹតិ្តការណ៍នៃការអបអរដល់សង្គមមួយដែលប្រកបដោយភាពរស់រវើក ជាមួយនឹងការបង្ហាញវិសេសភាពនៃអត្តសញ្ញាណ ដោយសមានចិត្តសោមន្សចំពោះអ្វីៗដែលបានឆ្លងកាត់ និងជម្នះ និងការលើកតម្កើងមោទនភាពក្នុងភាពជាប្រជាជាតិមួយ៕​

ដោយ៖ ង៉ិល ណារ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រោយភ្លៀង មេឃស្រឡះ! លោក ផាត់ ហ៊ន ត្រូវបានរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងយុត្តិធម៌ ជួយឱ្យរួចផុតពីបណ្ដឹងព្រហ្មទណ្ឌ

ព័ត៌មានជាតិ២ ម៉ោង មុន

លោក កើត ឆែ ៖ សន្តិភាពគឺជាទ្រព្យសម្បត្តិដែលមិនអាចកាត់ថ្លៃបានយើងមិនត្រូវឱ្យ៥០០ ឆ្នាំមុន វិលត្រឡប់មកវិញទេ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ និង ក្រុមហ៊ុន HONDA CARS HAKATA CO., LTD ចុះអនុស្សរណៈយោគយល់គ្នា ស្ដីពី “គម្រោងបណ្តុះបណ្តាលអ្នកជំនាញតោន និងបាញ់ថ្នាំរថយន្ត”

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក សុខ សប្បាយណា ចុះផ្សព្វផ្សាយអំពីព្រឹត្តិការណ៍ «សាទរកម្ពុជា» ដល់និស្សិតជិត៦រយនាក់ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

ព័ត៌មានជាតិ៥ ម៉ោង មុន

ខេត្ត​កោះកុង កំពុង​មាន​ចំណាប់​អារម្មណ៍​ពី​អ្នក​វិនិយោគ និងត្រូវការ​កម្លាំងពលកម្មច្រើន

សន្តិសុខសង្គម៧ ម៉ោង មុន

Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ

សន្តិសុខសង្គម១៥ ម៉ោង មុន

ករណីកាប់ប្រហារជនរងគ្រោះនៅស្រុកបាទី នគរបាលព្រហ្មទណ្ឌស្រាវជ្រាវចាប់បាន៣នាក់ ខណៈបក្ខពួកផ្សេងទៀតកំពុងគេចខ្លួន

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្រសួងយុត្តិធម៌ ផ្ទេរសំណុំរឿងព្រហ្មទណ្ឌលើលោក ផាត់ ហ៊ន ពីសាលាដំបូងខេត្តកំពង់ចាម ឱ្យមកសាលាដំបូងរាជធានីចាត់ការ

ជីវិតកម្សាន្ដ១៤ ម៉ោង មុន

កាដូឆ្នាំថ្មី ម៉ាក់ស្រីនា ចាំចៅយូរពេក ស្វាគមន៍សមាជិកថ្មីខ្លួនឯង ផ្អើលទាំងយប់

សន្តិសុខសង្គម១២ ម៉ោង មុន

ស្ត្រីអ្នកលក់ភេសជ្ជៈម្នាក់ត្រូវជនមិនស្គាល់មុខវាយសម្លាប់ទាំងព្រឹក

Sokha Hotels

ព័ត៌មានពេញនិយម