ព័ត៌មានជាតិ
ក្រសួងអប់រំ ដាក់ចេញផែនការយុទ្ធសាស្ត្រថ្មីធានាឱ្យពលរដ្ឋគ្រប់រូប ទទួលបានការអប់រំប្រកបដោយគុណភាព និងបរិយាបន្ន
ក្រសួងអប់រំ យុវជន និងកីឡា បានដាក់ចេញនូវអាទិភាពគោលនយោបាយក្នុងផែនការយុទ្ធសាស្ត្រវិស័យអប់រំ ២០២៤-២០២៨ ដើម្បីធានាឱ្យប្រជាពលរដ្ឋកម្ពុជាគ្រប់រូបទទួលបានការអប់រំប្រកប ដោយគុណភាព សមធម៌ និងបរិយាបន្ន ពោរពេញដោយចំណេះដឹង បំណិន វិន័យ សីលធម៌ និងឥរិយាបថល្អ ព្រមទាំងសុខភាពល្អ កាយសម្បទារឹងមាំ និងការសិក្សាពេញមួយជីវិត។
ផែនការយុទ្ធសាស្ត្រវិស័យអប់រំ ២០២៤-២០២៨ ថ្មីនេះ ត្រូវបានបង្ហាញនៅក្នុងកិច្ចប្រជុំពិគ្រោះយោបល់ស្តីពី សកម្មភាពគាំទ្រសូចនាករគាំទ្រយុទ្ធសាស្ត្របញ្ចកោណ កាលពីរសៀលថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៤ នៅទីស្ដីការក្រសួង។
លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដែលបានដឹកនាំកិច្ចប្រជុំបានឱ្យដឹងថា ក្នុងនោះមានអាទិភាពចម្បងចំនួន ៨ ត្រូវបានកំណត់សម្រាប់អនុវត្តពីឆ្នាំ ២០២៤ ដល់ឆ្នាំ ២០២៨ រួមមាន ៖ ១).ការពង្រឹងអភិបាលកិច្ចសាលារៀន, ២).ការពិនិត្យ កែសម្រួល និងរៀបចំកម្មវិធីសិក្សា និងសកម្មភាពក្រៅម៉ោងសិក្សាឱ្យស្របទៅតាមតម្រូវការក្នុងការពង្រឹងចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបថរបស់សិស្ស, ៣).ការយកចិត្តទុកដាក់លើសុខភាពរបស់សិស្ស តាមរយៈកម្មវិធីអាហារូបត្ថម្ភដល់កុមារ និងការត្រួតពិនិត្យគុណភាពចំណីអាហារនៅតាមសាលារៀន, ៤).ការជំរុញ និងលើកទឹកចិត្តការចូលរួមរបស់មាតាបិតា អ្នកអាណាព្យាបាល និងសហគមន៍ក្នុងការអប់រំ ស្របតាមពាក្យស្លោក ភាពជាដៃគូរដ្ឋនិងសហគមន៍ដើម្បីការអប់រំ, ៥).ការអប់រំឌីជីថល, ៦). ការបង្កើតមជ្ឈមណ្ឌលឧត្តមភាពនៅគ្រឹះស្ថានឧត្តមសិក្សា, ៧).ការកសាងប្រព័ន្ធ និងការអភិវឌ្ឍសមត្ថភាព និង ៨).ការអភិវឌ្ឍការអប់រំកាយ និងកីឡា។
ដើម្បីជំរុញប្រសិទ្ធភាពការងារឱ្យកាន់តែល្អប្រសើរមួយកម្រិតទៀត ឈានទៅសម្រេចផែនការយុទ្ធសាស្ត្រដែលបានកំណត់ លោកឧបនាយករដ្ឋមន្ត្រី បានផ្តល់នូវអនុសាសន៍ឱ្យក្រុមការងារទាំងអស់ ត្រូវធ្វើការវិភាគផ្អែកលើមូលហេតុគាំទ្រ និងឈានទៅព្យាករណ៍ ចំនួនសាលាដែលនឹងប្រែក្លាយជាសាលារៀនគំរូ ចំនួនគ្រូបង្រៀន ចំនួនសិស្ស ផ្សារភ្ជាប់នឹងអត្រាដែលឆ្លុះបញ្ចាំងនូវបរិមាណ និងគុណភាព, បន្ថែមការយកចិត្តទុកដាក់លើការពន្យល់ ដោយផ្អែកលើហេតុផលសមស្រប និងនិន្នាការ នៃអត្រាប្រែប្រួលក្នុងរយៈពេល ១០ ឆ្នាំ ពិនិត្យមើលសូចនាការក្នុងសន្និបាតអប់រំ និងកំណត់ក្របខណ្ឌវាយតម្លៃថ្នាក់ជាតិ លទ្ធផល នៃការវិភាគ ១០ ឆ្នាំ លទ្ធផលលើ ESP និងនិន្នាការ ១០ ឆ្នាំ ទៅមុខ។
លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា ការអភិវឌ្ឍមូលធនមនុស្សនៅតែជាអាទិភាពគន្លឹះ ដែលត្រូវផ្ដោតយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល។ មុំទី១ នៃបញ្ចកោណយុទ្ធសាស្ត្រទី១ «ការអភិវឌ្ឍមូលធនមនុស្ស» គឺការពង្រឹងគុណភាពវិស័យអប់រំ កីឡា វិទ្យាសាស្ត្រ និង បច្ចេកវិទ្យា ដែលមានគោលបំណង បង្កើតបរិយាកាសល្អ សម្រាប់ការអប់រំ និងការបណ្ដុះបណ្ដាល ប្រកបដោយគុណភាព និងជំនាញខ្ពស់ ដោយផ្ដោតលើការពង្រឹងអភិបាលកិច្ចនៃការគ្រប់គ្រងនៅតាមគ្រឹះស្ថានសិក្សា ការពង្រឹងលើគុណភាព នៃការបណ្ដុះបណ្ដាលគ្រប់កម្រិត ការបង្កើនគុណភាព និងការចូលរៀនមុខវិជ្ជា វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម សិល្បៈ និងគណិតវិទ្យា (STEAM) និងការពង្រឹងការអប់រំកាយ និងកីឡា៕
អត្ថបទ ៖ សំអឿន
-
វប្បធម៌ ជំនឿ១ សប្តាហ៍ ago
កត់ចំណាំទុក បើគេងយល់សប្តិឃើញ ១០ ប្រភេទនេះ គួរពិចារណា
-
សុខភាព១ សប្តាហ៍ ago
ផ្លែឈើ៤មុខ គ្រោះថ្នាក់ខ្លាំងសម្រាប់អ្នកជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
ឆ្នាំ២០២៥ ខាងមុខនេះ កសិដ្ឋានចិញ្ចឹមគោសាច់មួយនៅបាត់ដំបង គ្រោងទិញគោពីកសិករប្រមាណជាង ១ម៉ឺនក្បាល
-
នយោបាយ៣ ថ្ងៃ ago
ស៊ិន ចាន់ពៅរ៉ូហ្សិត ចេញមុខបរិហារគណបក្សភ្លើងទៀន និងសុំឱ្យពលរដ្ឋទាំងក្នុង និងក្រៅប្រទេសឈប់គាំទ្របក្សនេះតទៅទៀត
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រាន់តែសរសេរពាក្យ «ញុំា» ខុស! សឿន វីតា ត្រូវបុរសចំណាស់ម្នាក់ប្រមាថដល់អ្នកមានគុណ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អាមេរិក ស្នើឱ្យសម្ដេចតេជោចែករំលែកបទពិសោធន៍ស្វែងរកសន្តិភាព ខណៈសង្រ្គាមកំពុងឆាបឆេះតំបន់នានាលើពិភពលោក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទឹកជំនន់នៅថៃឆក់យកជីវិតមនុស្ស៣៥នាក់និងប៉ះពាល់ដល់១១ខេត្ត
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
សឿន វីតា កំពុងកៀរគរសប្បុរជនជួយនិស្សិតពេទ្យបញ្ចប់ការសិក្សាម្នាក់ ដែលត្រូវលាងឈាម (មានវីដេអូ)