Connect with us

ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់ ៖ គម្រោង“លើកកម្ពស់កិច្ចគាំពារសង្គមនៅកម្ពុជា” ត្រូវបានបិទបញ្ចប់ដោយជោគជ័យ

បានផុស

នៅ

មន្ត្រី​ជាន់​ខ្ពស់ នៃ​បេឡា​ជាតិ​សន្តិសុខ​សង្គម​(​ប​.​ស​.​ស​.)​ បាន​លើកឡើងថា គម្រោង“​លើកកម្ពស់​កិច្ច​គាំពារ​សង្គម​នៅ​កម្ពុជា​” ត្រូវបាន​បិទ​បញ្ចប់​ដោយ​ជោគជ័យ​ ដែល​នឹង​ចូលរួម​ចំណែក​ដល់​ការអនុវត្ត​ប្រព័ន្ធ​គាំពារ​សង្គម​បាន​គ្រប់​ជ្រុងជ្រោយ និង​ឆ្ពោះ​ទៅ​រក​ការ​គ្របដណ្ដប់​សុខភាព​ជា​សកល​សម្រាប់​ប្រជាជន​កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​ក្នុង​ពិធី​បិទ​បញ្ចប់​គម្រោង “​លើកកម្ពស់​កិច្ច​គាំពារ​សង្គម​នៅ​កម្ពុជា​”​កាលពី​រសៀល​ថ្ងៃទី​ ១៩ ​ធ្នូ លោក​បណ្ឌិត ហេង សុផាន់​ណា​រិ​ទ្ធ អគ្គនាយករង​បេឡា​ជាតិ​សន្តិសុខ​សង្គម តំណាង លោក ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានឱ្យដឹងថា​ គម្រោង“​លើកកម្ពស់​កិច្ច​គាំពារ​សង្គម​នៅ​កម្ពុជា​” មាន​រយៈពេល​អនុវត្ត​ចំនួន ៤ ឆ្នាំ (២០២១-២០២៤) ក្រោម​ការឧបត្ថម្ភ​គាំទ្រ​ដោយ​សហភាព​អឺរ៉ុប។ តាមរយៈ​ពិធី​បិទ​គម្រោង​នេះ បានបង្ហាញ​ពី​វឌ្ឍនភាព និង​សមិទ្ធផល​នានា ក៏ដូចជា​បញ្ហា​ប្រឈម សំណូមពរ និង​ទិសដៅ​ការងារ​អនុវត្ត​បន្ត​ផងដែរ។

លោក​បណ្ឌិត ក៏បាន​លើកឡើង​អំពី​វឌ្ឍនភាព​សំខាន់ៗ​ នៃ​ការអនុវត្ត​គម្រោង ចំនួន ៤ រួមមាន ៖ (១) ការ​ពង្រីក​វិសាលភាព​គ្របដណ្ដប់​គាំពារ​សង្គម (២) ការពង្រឹង​និរន្តរភាព​ហិរញ្ញវត្ថុ (៣) ការពង្រឹង​ការ​សម្របសម្រួល​ស្ថាប័ន និង (៤) គោលនយោបាយ​គាំពារ​សង្គម​ប្រកបដោយ​បរិ​យាប​ន្ន និង​សមធម៌។

លោក​បណ្ឌិត បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO) សហភាព​អឺរ៉ុប (EU) អង្គការ​យូ​នី​សេ​ហ្វ (UNICEF) ក្រសួង ស្ថាប័ន ដៃគូ​អភិវឌ្ឍន៍ និង​ភាគី​ពាក់ព័ន្ធ ដែល​បាន​ចូលរួម​អនុវត្ត​គម្រោង“​លើកកម្ពស់​កិច្ច​គាំពារ​សង្គម​នៅ​កម្ពុជា​” ប្រកប​ដោយ​ភាពជោគជ័យ និង​ទទួលបាន​ផ្លែផ្កា​គួរ​ជាទី​មោទន។

ជាមួយគ្នានេះ​ផងដែរ លោក​បណ្ឌិត បាន​សង្ឃឹម​យ៉ាង​មុតមាំ​ថា បើទោះបីជា​គម្រោង​នេះ​ត្រូវបាន​បញ្ចប់ ប៉ុន្តែ​ប្រព័ន្ធ​គាំពារ​សង្គម​នៅ​កម្ពុជា នៅតែ​ទទួលបាន​ការបន្ត​គាំទ្រ​ពីស​ភាព​អឺរ៉ុប អង្គការ UNICEF ជាពិសេស​អង្គការ ILO និង​ដៃគូ​អភិវឌ្ឍន៍ ដើម្បី​រួមចំណែក​ដល់​ការអនុវត្ត​ប្រព័ន្ធ​គាំពារ​សង្គម​បាន​គ្រប់​ជ្រុងជ្រោយ និង​ឆ្ពោះទៅរក​ការ​គ្របដណ្ដប់​សុខ​ភាពជា​សកល​សម្រាប់​ប្រជាជន​កម្ពុជា ដែល​ស្របតាម​យុទ្ធសាស្ត្រ​បញ្ច​កោណ​-​ដំណាក់កាល​ទី​ ១ របស់​រាជរដ្ឋាភិបាល​កម្ពុជា នីតិកាល​ទី ៧ និង​គោលនយោបាយ​ជាតិ ព្រមទាំង​ផែនការ​សកម្មភាព​របស់​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

ព្រឹត្តិការណ៍ “សាទរកម្ពុជា” នឹងប្រព្រឹត្តទៅនៅ ថ្ងៃទី៣១ ខែធ្នូ ដែលមានអ្នកចូលរួមប្រមាណ ៣០០០នាក់ នៅមុខព្រះបរមរាជវាំង

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ក្រុម​ស៊ើប​​អង្កេត​ចម្រុះ ពង្រីក​ការ​ចាប់ខ្លួន​មន្ត្រី​យោធា​​ជាប់​ពាក់​ព័ន្ធ​​អនុវត្ត​ច្បាប់​អាជ្ញាសឹក​​

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួងការងារ គ្រោង​នឹងដាក់ឱ្យ​ដំណើរការ បញ្ជរ​សេវាសាធារណៈ​ចល័ត​១០០គ្រឿង សម្រាប់ប្រើប្រាស់ជំហានទី១ ដើមឆ្នាំ២០២៥

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

សភា​​តៃ​វ៉ាន់​វាយ​ប្រតប់​គ្នា​​ក្នុងកិច្ច​ប្រជុំ​​​​នៅ​ថ្ងៃ​សុក្រ​

ព័ត៌មានជាតិ៧ ម៉ោង មុន

កម្ពុជា-ជប៉ុន​ នឹងបន្តពូនជ្រុំទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែរឹងមាំខ្លាំងក្លាថែមទៀត

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

លោក ពូទីន ថា ចង់​ផឹកទឹក​តែ​ជាមួយ​អតីត​មេ​ដឹក​នាំពិភពលោក​៣​រូប ដែល​បាត់បង់​ជីវិត

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

លោក ពូទីន «ខ្ញុំគួរវាយលុកអ៊ុយក្រែន ឲ្យបានឆាប់ជាងនេះ»

ព័ត៌មានជាតិ១០ ម៉ោង មុន

អាជ្ញាធរសៀមរាប ព្រមានឈ្មោះ សេក ដារ៉ា ត្រូវបញ្ឈប់ជាបន្ទាន់ការព្យាបាលជំងឺគ្រប់ប្រភេទដោយចាក់ម្ជុលវិទ្យាសាស្ត្រ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អ្នកស្លាប់​ដោយសារ​ព្យុះស៊ីក្លូន Chido នៅ​ម៉ូសំប៊ិកកើនឡើងដល់៧៣នាក់

ព័ត៌មានជាតិ១៤ ម៉ោង មុន

អាកាសយានដ្ឋានតារាសាគរនឹងបើកការហោះហើរសាកល្បងជាមួយនិង ការស្វាគមជើងហោះហើរ ឆាតទើរដំបូងនៅថ្ងៃទី២៦ខែធ្នូ​

Sokha Hotels

ព័ត៌មានពេញនិយម