ព័ត៌មានជាតិ
វិនិយោគិនបរទេស-ខ្មែរ ១០០ នាក់ ចុះស្វែងយល់ពីវិស័យវិនិយោគអាទិភាព ៥ នៅខេត្តព្រះសីហនុ
កាលពីពេលថ្មីៗនេះ វិនិយោគិន ធុរជនបរទេស-ខ្មែរ ក្នុងនិងក្រៅប្រទេសបានធ្វើទស្សនកិច្ចសិក្សាស្វែងយល់ពីសក្តានុពលវិនិយោគ និងធុរកិច្ច ក្នុងខេត្តព្រះសីហនុ នៅតាមបណ្តាក្រុមហ៊ុន និងគម្រោងវិនិយោគសំខាន់ៗ នៅតាមវិស័យអាទិភាពចំនួន ៥។

វិនិយោគិន ធុរជនបរទេសខ្មែរ រួមទាំងក្រុមសារព័ត៌មានប្រមាណ ១០០ នាក់ បានធ្វើទស្សនកិច្ចដើម្បីស្វែងយល់ពីសក្តានុពលវិនិយោគ និងធុរកិច្ច ក្នុងខេត្តព្រះសីហនុ នៅតាមបណ្ដាក្រុមហ៊ុន និងគម្រោងវិនិយោគសំខាន់ៗ នៅតាមវិស័យអាទិភាពចំនួន ៥ ដូចជា ឧស្សាហកម្ម, ទេសចរណ៍ សណ្ឋាគារ និង បដិសណ្ឋារកិច្ច, ភស្ដុភារកម្ម និង ដឹកជញ្ជូន, ហិរញ្ញវត្ថុ, ធនាគារ, និង អចលនទ្រព្យ, និងកសិកម្ម និង ការកែច្នៃម្ហូបអាហារ ។
នាឱកាសនោះអ្នកវិនិយោគិន ធុរជន ទាំងអស់នោះ ក៏បានចុះស្វែងយល់ដោយផ្ទាល់នៅទីតាំង តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ, តំបន់សេដ្ឋកិច្ចពិសេសហ្ស៊ីជាំង, ចំការដូងប្រេង និង កសិដ្ឋានចិញ្ចឹមជ្រូក បែបឧស្សាហកម្ម របស់ក្រុមហ៊ុនម៉ុងឫទ្ធីគ្រុប, កំពង់ផែស្វយ័តក្រុងព្រះសីហនុ, មជ្ឈមណ្ឌលឡូជីស្ទិក អ៊ីអន (AEON Logi Plus), សណ្ឋាគារឯករាជ្យ ដែលជាគម្រោងធុរកិច្ចរបស់កាណាឌីយ៉ា អ៊ិនធើហ្គ្រេធីត គ្រុបឯ.ក., គម្រោងសណ្ឋាគារផ្កាយ ៥ និង អគារពាណិជ្ជកម្ម របស់ក្រុមហ៊ុនផឹនីនស៊្យូឡឺ បេ អ៊ិនវេសម៉ិន ឯ.ក (Peninsula Bay Investment CO., LTD), និង គម្រោង បេ អហ្វ ឡៃថ៍ (Bay of Lights) របស់ក្រុមហ៊ុន ខានូភី ស៊ែន ឌីវេឡុបម៉ិន ឯ.ក (CANOPY SANDS DEVELOPMENT CO., LTD) ដោយបានស្វែងយល់កាន់តែច្បាស់ ពីសក្កដានុពលនៃការវិនិយោគ និងធុរកិច្ច នៃវិស័យសំខាន់ៗ ក្នុងខេត្តព្រះសីហនុ សម្រាប់បច្ចុប្បន្ន និង អនាគត។

ក្រោយចុះសិក្សាដោយផ្ទាល់ពីសក្តានុពលវិនិយោគក្នុងខេត្តព្រះសីហនុរួមមក វិនិយោគិន ធុរជន មួយចំនួនបានបង្ហាញចំណាប់អារម្មណ៍លើនីតិវិធីនៃការវិនិយោគ ក្នុងតំបន់សេដ្ឋកិច្ចពិសេស, ការនាំចេញ-នាំចូលតាមកំពង់ផែស្វយ័តក្រុងព្រះសីហនុ និង ការធ្វើធុរកិច្ចនៅខេត្តព្រះសីហនុ។

ទស្សនកិច្ចសិក្សានេះ បានបង្កើតកាលានុវត្តភាព សម្រាប់ស្វែងរកដៃគូសហការ និង ការផ្សព្វផ្សាយអំពីបរិយាកាសធុរកិច្ចនៅកម្ពុជា ទៅកាន់សមាគមន៍ធុរកិច្ច និង វិនិយោគបរទេស ព្រមទាំងលើកកម្ពស់មុខមាត់កម្ពុជាលើឆាកអន្តរជាតិ ពិសេសនៅខេត្តព្រះសីហនុ ថែមទៀតផង ។

ការរៀបចំ «វេទិកាទាក់ទាញវិនិយោគមកក្នុងខេត្តព្រះសីហនុ» នេះ គឺស្ថិតក្នុងក្របខ័ណ្ឌនៃ កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ដែលជាគំនិតផ្ដួចផ្ដើមរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា សំដៅជំរុញសកម្មភាពសេដ្ឋកិច្ចនៅក្នុងខេត្តព្រះសីហនុ តាមរយៈ ការជំរុញ និង ទាក់ទាញការវិនិយោគ, ការអភិវឌ្ឍឧស្សាហកម្ម, ការស្តារកំណើនសេដ្ឋកិច្ច និង បំពេញបន្ថែមលើយុទ្ធសាស្រ្ត និង គោលនយោបាយនានារបស់រាជរដ្ឋាភិបាល តាមរយៈការដាក់ចេញនូវវិធានការ និង យន្តការដែលមានលក្ខណៈជាកញ្ចប់, ប្រទាក់ប្រឡា, មុតស្រួច, និងសាមញ្ញ៕

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ