Connect with us

ព័ត៌មានជាតិ

សម្ដេច ហ៊ុន សែន ថា កម្ពុជាមិនគាំទ្រឡើយនូវយុទ្ធសាស្រ្តបម្រើឱ្យការប្រឆាំងគ្នាក្នុងតំបន់

បានផុស

នៅ

ខណៈលេចឡើងយុទ្ធសាស្ត្រ និងគំនិតផ្ដួចផ្ដើមចម្រុះពីប្រទេសជាច្រើន សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជានឹងគាំទ្រចំពោះយុទ្ធសាស្រ្ត និងគំនិតផ្តួចផ្តើមទាំងឡាយណាដែលបម្រើឱ្យកិច្ចសហប្រតិបត្តិការដើម្បីសុខសន្តិភាពតំបន់​​ ដោយមិនគាំទ្រឡើយចំពោះយុទ្ធសាស្រ្តដែលបម្រើឱ្យការប្រឆាំងគ្នា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការបញ្ជាក់នេះ ក្នុងឱកាសសម្ដេចតេជោ ទទួលជួបពិភាក្សាការងារជាមួយលោក អាគីបា តាខេអូ ទីប្រឹក្សាសន្តិសុខជាតិ និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានសន្តិសុខជាតិជប៉ុន នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ​ នាព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤។ ប្រធានព្រឹទ្ធសភាកម្ពុជា សម្ដេចតេជោ ហ៊ុន សែន និងលោកទីប្រឹក្សាសន្តិសុខជាតិជប៉ុន បានជជែកគ្នាច្រើនអំពីបញ្ហាសន្តិសុខក្នុងតំបន់ ខណៈស្ថានភាពកាន់តែមានភាពតានតឹង។

លោក អាគីបា តាខេអូ បានជម្រាបសម្តេចតេជោ អំពីការពិនិត្យឡើងវិញនូវយុទ្ធសាស្រ្តសន្តិសុខជាតិរបស់ជប៉ុន ដែលធ្វើឡើងដើម្បីឱ្យស្របទៅតាមការវិវឌ្ឍសភាពការណ៍របស់តំបន់។ បើតាមមន្ត្រីជប៉ុនរូបនេះ យុទ្ធសាស្រ្តនេះ នឹងផ្តោតទៅលើការពង្រឹងកិច្ចសន្ទនាបែបស្ថាបនាជាមួយប្រទេសដៃគូ និងប្រទេសមហាអំណាចធំៗ ពិសេសជាមួយប្រទេសចិនតែម្ដង។ ទីប្រឹក្សាសន្តិសុខជាតិជប៉ុន បានទទួលស្គាល់ថា បើគ្មានកិច្ចសន្ទនា និងកិច្ចសហការរវាងគ្នា ពិសេសជាមួយប្រទេសចិននោះទេ ស្ថិរភាព វិបុលភាព និងការអភិវឌ្ឍនានា ក៏នឹងមិនអាចសម្រេចបានដែរ។

លោក បន្តថា ក្នុងបរិបទនេះ ជប៉ុនបានជ្ញាចិត្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ក៏ដូចជាជាមួយអាស៊ាន និងបណ្តាប្រទេសមហាអំណាចនានា ដើម្បីស្ថិរភាព និងការអភិវឌ្ឍនៅក្នុងតំបន់។

ឆ្លើយតបនឹងការលើកឡើងរបស់ភាគីជប៉ុន សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ពីតម្លៃសន្តិភាព ដែលជាមូលដ្ឋានគ្រឹះបម្រើឱ្យការសម្រេច និងការបន្តការអភិវឌ្ឍសង្គមជាតិ។ ការពិនិត្យឡើងវិញយុទ្ធសាស្រ្តសន្តិសុខជាតិរបស់ជប៉ុន សម្តេចតេជោ ថា មិនខុសគ្នាអំពីទស្សនទានរបស់កម្ពុជាទេ ព្រោះប្រទេសទាំងពីរមានបំណងប្រាថ្នាពង្រឹងសន្តិភាពដូចគ្នា។ សម្តេចតេជោ បានសង្កត់ធ្ងន់ថា «បើគ្មានសន្តិភាពនោះទេ យើងមិនចាំចាច់និយាយពីបញ្ហាសិទ្ធិមនុស្ស ប្រជាធិបតេយ្យ និងការអភិវឌ្ឍនោះឡើយ»

សម្តេចតេជោ បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ជប៉ុននៅក្នុងតំបន់ ខណៈប្រទេសជាច្រើនក្នុងតំបន់បានចាត់ទុកជប៉ុន ជាដៃគូល្អ និងបានគិតគូរអំពីផលប្រយោជន៍របស់ប្រទេសនានាក្នុងតំបន់ រួមទាំងការគោរពមជ្ឈភាពអាស៊ាន។ ក្នុងន័យនេះ សម្តេចតេជោលើកឡើងពីការគាំទ្ររបស់កម្ពុជាចំពោះយុទ្ធសាស្រ្តឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហរបស់ជប៉ុន។

ប៉ុន្តែ ដោយសារមានប្រទេសជាច្រើនបានដាក់ចេញនូវយុទ្ធសាស្រ្តឥណ្ឌូប៉ាស៊ីហ្វិក និងគំនិតផ្តួចផ្តើមផ្សេងៗមកក្នុងតំបន់នោះ សម្តេចតេជោ បានបញ្ជាក់ទៅកាន់ភាគីជប៉ុនដែរថា កម្ពុជានឹងគាំទ្ររាល់យុទ្ធសាស្រ្ត និងគំនិតផ្តួចផ្តើមនានា ដែលបម្រើឱ្យសន្តិភាព ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ មិនបម្រើឱ្យការច្បាំងគ្នា។ ម្យ៉ាងវិញទៀត យុទ្ធសាស្រ្ត និងគំនិតផ្តួចផ្តើមទាំងនោះ មិនត្រូវបានប្រើជាឧបករណ៍ប្រឆាំងនឹងប្រទេសណាមួយ និងត្រូវគោរពមជ្ឈភាពរបស់អាស៊ាន។ ក្នុងស្មារតីនេះ សម្ដេចតេជោ ប្រាប់ជប៉ុន ថា កម្ពុជាមានឯករាជ្យភាពក្នុងការសម្រេចចិត្តផ្នែកនយោបាយនៅក្នុងទំនាក់ទំនងអន្តរជាតិ។  

ពាក់ព័ន្ធនឹងការវិវឌ្ឍស្ថានភាពក្នុងតំបន់ ដែលកាន់តែមានភាពតានតឹង សម្តេចតេជោ បានលើកឡើងថា គឺដោយសារការមិនជឿទុកចិត្តគ្នារវាងប្រទេសធំៗ និងការលូកដៃជ្រុលរបស់ប្រទេសខាងក្រៅទៅក្នុងកិច្ចការតំបន់។ ការណ៍នេះបានធ្វើឱ្យប្រទេសនីមួយៗខិតខំពង្រឹងសមត្ថភាពយោធាខ្លួន ពោលគឺប្រណាំងផ្នែកសព្វាវុធតែម្ដង។ បរិបទនេះ សម្តេចតេជោ បានលើកទឹកចិត្តឱ្យមានកិច្ចសន្ទានាឱ្យបានច្រើនរវាងជប៉ុន និងចិន ដើម្បីបង្កើនការជឿទុកចិត្តគ្នាទៅវិញទៅមក៕

ដោយ៖ ធឿន វ៉ាន់សុង​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២០ វិនាទី មុន

សម្ដេច ហ៊ុន សែន ថា កម្ពុជាមិនគាំទ្រឡើយនូវយុទ្ធសាស្រ្តបម្រើឱ្យការប្រឆាំងគ្នាក្នុងតំបន់

ព័ត៌មានជាតិ៣ នាទីutes មុន

វិនិយោគិន​បរទេស-ខ្មែរ ១០០ នាក់ ចុះស្វែងយល់ពីវិស័យ​វិនិយោគ​អាទិភាព ៥ នៅ​ខេត្តព្រះសីហនុ

ព័ត៌មានជាតិ៥ នាទីutes មុន

សិស្ស១៥នាក់ មកពីខេត្តចំនួន៥ ទទួលបានការបណ្តុះបណ្តាលជំនាញទន់ និងរឹងដើម្បីមានសមត្ថភាពអាចជួយទៅសហគមន៍ខ្លួន

នយោបាយ៩ នាទីutes មុន

មេដឹកនាំក្រុមយុវជនសង្គមស៊ីវិល អំពាវនាវឱ្យធ្វើយុទ្ធនាការផ្ការីក ដើម្បីសន្តិភាព និងថ្កោលទោសចលនាផ្ការីកបែប«ភេរវកម្ម»

ព័ត៌មានជាតិ១០ នាទីutes មុន

ទីតាំងលាក់ឈើក្នុងដី នៅខេត្តមណ្ឌលគិរី ត្រូវបានសមត្ថកិច្ចរកឃើញថាលាក់ឈើច្រើនម៉ែត្រគូប

Sokha Hotels

ព័ត៌មានពេញនិយម