ព័ត៌មានជាតិ
អភិបាលស្រុកស្ទឹងហាវបញ្ជាឲ្យអ្នកលួចចាក់ដីចូលសមុទ្រត្រូវកាយចេញវិញជាបន្ទាន់
លោក ឆាយ សុគន្ធដា អភិបាលនៃគណៈអភិបាលស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ បានបញ្ជាឲ្យប្រជាពលរដ្ឋដែលបានលួចចាក់ដីចូលក្នុងសមុទ្រក្នុងទីតាំងមុខក្រុមហ៊ុនកម្ពុជាតេលា ឋិតនៅក្នុងភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ត្រូវកាយចេញវិញជាបន្ទាន់ដើម្បីចៀសវាងការប្រឈមនឹងផ្លូវច្បាប់។

លោក ឆាយ សុគន្ធដា បានឲ្យដឹងនៅក្នុងសេចក្តីជូនដំណឹងចេញផ្សាយកាលពីថ្ងៃទី១៥មីនាថា«រដ្ឋបាលស្រុកស្ទឹងហាវសូមជូនដំណឹងដល់លោក លោកស្រី ដែលបានលួចធ្វើសកម្មភាពចាក់ដីចូលសមុទ្រនៅពេលយប់កន្លងមកនេះថា ដីចំណីឆ្នេរសមុទ្រត្រូវបានចាត់ជាដីសាធារណៈរបស់រដ្ឋនឹងត្រូវហាមឃាត់រាល់ការកាន់កាប់ឬសាងសង់សំណង់នានាហើយបានកំណត់ទុកជាតំបន់សម្រាប់ប្រើប្រាស់ជាប្រយោជន៍សាធារណៈ។ ការអនុញ្ញាតក្នុងការប្រើប្រាស់ដីចំណីសមុទ្រត្រូវបានអនុវត្តតាមប្លង់គោលប្រើប្រាស់ដីនិងផែនការប្រើប្រាស់ដីរបស់ក្រសួងដែនដីនគរូបនីយកម្មនិងសំណង់ដែលមានសេចក្តីលំអិតសម្រាប់អនុវត្ត និងបទប្បញ្ញត្តិជាធរមានដើម្បីធានាសុវត្ថិភាពសាធារណៈសង្គមនិងបរិស្ថាន»។

លោកអភិបាលស្រុកបានបន្តថា ដូចនេះរដ្ឋបាលស្រុកតម្រូវឲ្យលោក លោកស្រី ដែលជាអ្នកចាក់ដីចូលសមុទ្រទីតាំងទល់មុខក្រុមហ៊ុនតេលាធ្វើការកាយចេញវិញជាបន្ទាន់និងចេញមុខមកដោះស្រាយជាមួយរដ្ឋបាលស្រុកបើពុំនោះទេ រដ្ឋបាលស្រុកនឹងចាត់វិធានការកាយដីនេះចេញនិងបន្តស្វែងរកអ្នកដែលបានចាក់ដីចូលសមុទ្រដើម្បីមានវិធានការតាមផ្លូវច្បាប់៕
អត្ថបទ ៖ សំអឿន

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង