ព័ត៌មានជាតិ
កម្មវិធីពិសេសជំរុញការវិនិយោគខេត្តព្រះសីហនុ ផ្ដោតលើគម្រោងអាទិភាពធំៗចំនួន ៤
រាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចប្រកាសដាក់ឱ្យអនុវត្ត «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ» ដែលអនុវត្តចំពោះគម្រោងវិនិយោគ ឬសកម្មភាពធុរកិច្ចមានទីតាំងស្ថិតនៅខេត្តព្រះសីហនុ ដោយកម្មវិធីនេះផ្តោតលើគម្រោងអាទិភាពធំៗចំនួន ៤ ។

តាមឯកសារស្តីពី «វេទិកាវិនិយោគក្នុងខេត្តព្រះសីហនុ» ដែលរៀបរៀងដោយក្រសួងសេដ្ឋកិច្ច និងរដ្ឋបាលខេត្តព្រះសីហនុ បានឱ្យដឹងថា «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ» បានប្រកាសដាក់ឱ្យប្រើប្រាស់កាលពីថ្ងៃខែមករា ឆ្នាំ២០២៤ ក្រោមអធិបតីភាពសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដោយបានកំណត់វិធានការ និងយន្តការដែលមានលក្ខណៈជាកញ្ចប់ ប្រទាក់ក្រឡា មុតស្រួច និងសាមញ្ញ។
វិធានការគន្លឹះៗ ក្នុងកម្មវិធីពិសេសនេះ មានភាពប្រទាក់ក្រឡាគ្នា និងឆ្លើយតបទៅនឹងស្ថានភាពនិងតម្រូវការជាក់ស្តែងចំពោះមុខរបស់ខេត្តព្រះសីហនុ ក្នុងគោលដៅជំរុញការវិនិយោគ ការអភិវឌ្ឍឧស្សាហកម្ម ការស្តារកំណើនសេដ្ឋកិច្ច និងការបំពេញបន្ថែមលើយុទ្ធសាស្ត្រ និងគោលនយោបាយនានារបស់រាជរដ្ឋាភិបាល ជាពិសេសការអនុវត្តផែនការមេដើម្បីប្រែក្លាយខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង។
ជាក់ស្តែង «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ» ត្រូវអនុវត្តចំពោះគម្រោងវិនិយោគ ឬសកម្មភាពធុរកិច្ចដែលមានទីតាំងនៅខេត្តព្រះសីហនុ និងផ្តោតលើគម្រោងធំៗចំនួន ៤ ដូចជា៖
១.គម្រោងវិនិយោគ ឬ សកម្មភាពធុរកិច្ចពាក់ព័ន្ធនឹងអគារជាប់គាំង, ២.គម្រោងវិនិយោគ ឬសកម្មភាពធុរកិច្ចមិនជាប់ពាក់ព័ន្ធនឹងអគារជាប់គាំង ចាប់ផ្តើមអនុវត្តនៅឆ្នាំ ២០២៤, ៣.ការពង្រីកគម្រោងវិនិយោគ ឬសកម្មភាពធុរកិច្ចមានស្រាប់ និងទី៤ គម្រោងវិនិយោគ/ធុរកិច្ចដែលមានស្រាប់ (ថ្មី)។

កន្លងមករាជរដ្ឋាភិបាលបានដាក់ចេញវិធានការជាកញ្ចប់ ដើម្បីដោះស្រាយគម្រោងវិនិយោគជាប់គាំងនៅខេត្តព្រះសីហនុ ពោលគឺគម្រោងវិនិយោគដែលបានសាងសង់ហើយបានផ្អាក ពន្យារ និងពុំមានសកម្មភាពវិនិយោគ ឬសកម្មភាពធុរកិច្ចនៅក្នុងខេត្តព្រះសីហនុ ចាប់ពីឆ្នាំ២០១៦។ ផ្អែកតាមបទពិសោធន៍ក្នុងការអនុវត្តវិធានការទាំងនេះ បានផ្តល់សញ្ញាវិជ្ជមាន និងបង្កើនជំនឿទុកចិត្តដល់វិនិយោគ៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ