Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខេត្តមណ្ឌលគិរី គ្រោងដាក់ពង្រាយធុងសំរាមបន្ថែមទៀតតាមរមណីយដ្ឋាន និងតំបន់ប្រជុំជនក្នុងក្រុងសែនមនោរម្យ

បានផុស

នៅ

ខេត្តមណ្ឌលគិរី គឺជាខេត្តដែលពោរពេញទៅដោយសក្តានុពលខ្លាំងលើវិស័យផ្នែកទេសចរណ៍ ប៉ុន្តែ បញ្ហាសំរាមក៏នៅតែជាបញ្ហាប្រឈមមួយដែលធ្វើឱ្យប៉ះពាល់សោភ័ណភាពខេត្តផងដែរ។ ចំពោះបញ្ហានេះ អាជ្ញាធរខេត្ត បានអះអាងថា នឹងដាក់ពង្រាយធុងសំរាមបន្ថែមទៀតនៅតាមរមណីយដ្ឋាន និងតំបន់ប្រជុំជន ក្នុងក្រុងសែនមនោរម្យ ដើម្បីឱ្យពលរដ្ឋ និងអ្នកទេសចរដាក់ទុកសំរាមបានត្រឹមត្រូវ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កន្លងទៅ អាជ្ញាធរខេត្តមណ្ឌលគិរី បានចុះណែនាំដល់មូលដ្ឋានប្រជាពលរដ្ឋពាក់ព័ន្ធនឹងបញ្ហាសំរាម កុំឱ្យបោះចោលពាសវាលពាសកាល គឺត្រូវដាក់ចូលក្នុងធុងសំរាមដែលរដ្ឋបាលខេត្ដបានដាក់ពង្រាយតាមដងផ្លូវសាធារណៈ ក៏ដូចជា ទីប្រជុំជនជុំវិញបរិវេណផ្សារសែនមនោរម្យ។ ប៉ុន្តែ ការដាក់ពង្រាយធុងសំរាមនោះហាក់មិនទាន់បានគ្រប់ច្រកល្ហក កន្លែងទីប្រជុំជនគ្រប់គ្រាន់នៅឡើយទេ។ ដូច្នេះហើយ ប្រជាពលរដ្ឋនៅក្រុងសែនមនោរម្យ បានអំពាវនាវឱ្យអាជ្ញាធរខេត្ត ដាក់ធុងសំរាមពង្រាយតាមទីសាធារណៈ ឬតាមទីប្រជុំជនមួយចំនួនបន្ថែមទៀត ដើម្បីសោភ័ណភាពក្រុង បរិស្ថានស្អាត ទីក្រុងស្អាត សុខភាពល្អ ហើយទាក់ទាញភ្ញៀវទេសចរឱ្យមកលេងកម្សាន្តនៅខេត្តមណ្ឌលគិរី ច្រើនជាងមុនបន្ថែមទៀត។

ឆ្លើយតបនឹងបញ្ហានេះ លោក នាង វណ្ណៈ អ្នកនាំពាក្យសាលាខេត្តមណ្ឌលគិរី បានប្រាប់ កម្ពុជាថ្មី ថា ដោយមានការចង្អុលបង្ហាញយកចិត្តទុកដាក់ពីអភិបាលខេត្ត មន្ត្រីពាក់ព័ន្ធខេត្ត ជាពិសេសមន្ទីរបរិស្ថាន និងមន្ទីរទេសចរណ៍ តែងតែយកចិត្តទុកដាក់ខ្ពស់លើបញ្ហាសំរាម។ កន្លងមក អាជ្ញាធរខេត្ត ក៏បានផ្សព្វផ្សាយទៅដល់គ្រប់ភាគីពាក់ព័ន្ធនៅតាមមូលដ្ឋាន ហើយដាក់ពង្រាយធុងសំរាមនៅទីសាធារណៈក្នុងក្រុងសែនមនោរម្យ ជាពិសេស រមណីយដ្ឋានធំៗមួយចំនួនដែលអ្នកទេសចរសម្រុកទៅ។

ជាមួយគ្នានេះ លោកក៏បានបញ្ជាក់ឱ្យដឹងថា ខេត្តក៏មានផែនការចង្អុលបង្ហាញឱ្យមន្ត្រី ក្រុង សង្កាត់ ស្រុក ជាពិសេស មន្ទីរបរិស្ថាននិងមន្ទីរទេសចរណ៍ ត្រូវតែរកមើលកន្លែងណាគួរបន្ថែមធុងសំរាម ជាពិសេស តាមរមណីយដ្ឋានដាច់ស្រយាលដែលខេត្តមិនទាន់បានដាក់ធុងសំរាមនាពេលកន្លងមក៕

ដោយ ៖រៀម សុខហេង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម២ ម៉ោង មុន

ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន

កីឡា២ ម៉ោង មុន

ព្រះ​ខ័ន​រាជ​ស្វាយរៀង បន្ត​ឈរ​កំពូល​តារាងរឹង​មាំ​ ដោយនាំ​មុខពិន្ទុ ភ្នំពេញក្រោន កាន់​តែ​ច្រើន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​ចំនួន​អ្នក​​​​ស្លាប់​ក្នុងគ្រោះរញ្ជួយដីនៅមីយ៉ាន់ម៉ា​កើនលើស​៣៣០០​នាក់

ព័ត៌មានជាតិ៥ ម៉ោង មុន

អភិបាលក្រុងបាវិត ណែនាំសិស្សានុសិស្សខិតខំសិក្សារៀនសូត្រ ចៀសឲ្យឆ្ងាយពីគ្រឿងញៀនដើម្បីជាក្តីសង្ឃឹមរបស់ប្រទេសជាតិ

ពលករខ្មែរ
ព័ត៌មានជាតិ៥ ម៉ោង មុន

ពលករខ្មែរសប្បាយរីករាយដែលបានមកលេងស្រុកកំណើតអំឡុងពេលចូលឆ្នាំតាមច្រកព្រំដែន ដោយពុំមានការបង់ប្រាក់សេវា ចេញ-ចូល

Sokha Hotels

ព័ត៌មានពេញនិយម