Connect with us

ព័ត៌មានជាតិ

ស្អែកនេះ អ្នកដឹកនាំស្ថាប័នសារព័ត៌មាន នឹងជួបជុំគ្នាជជែកពីបញ្ហាផ្សាយព័ត៌មានបែបណា ទើបគេចផុតពីការប្ដឹងផ្ដល់

បានផុស

នៅ

ដើម្បីស្រាយចំងល់មួយចំនួនជុំវិញថា តើអ្នកសារព័ត៌មានគួរប្រតិបត្តិ និងបំពេញការងារយ៉ាងដូចម្តេចដើម្បីអាចគេចផុតពីការរិះគន់ ការចោទប្រកាន់ ឬពាក្យបណ្តឹងនានា នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤  ក្លិបអ្នកកាសែតកម្ពុជា(ក.អ.ក)  នឹងរៀបចំវេទិកានិពន្ធនាយកដ៏ធំមួយប្រចាំឆ្នាំ ដោយមានថ្នាក់ដឹកនាំស្ថាប័នសារព័ត៌មានជាង១០០នាក់ មកពីអង្គភាពផ្សេងៗគ្នា ដើម្បីជជែកពិភាក្សាលើប្រធានបទ «វិជ្ជាជីវៈសារព័ត៌មាន និងការបញ្ចេញមតិ»។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្លិបអ្នកកាសែតកម្ពុជា ចុះថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក.អ.ក សម្រេចរៀបចំវេទិកា ក្រោយសង្កេតឃើញថា មួយរយៈចុងក្រោយនេះ អ្នកសារព័ត៌មាននៅតែប្រឈមនូវពាក្យបណ្តឹងនិង ការរិះគន់ពីសារធារណជនអំពីការផ្សព្វផ្សាយមួយចំនួនដែលនាំឱ្យមានការវាយតម្លៃជាអវិជ្ជមានស្ទើរជាទូទៅដល់អ្នកសារព័ត៌មាននៅកម្ពុជា។

ក.អ.ក អះអាងថា ការលើកយកប្រធានបទនេះមកពិភាក្សា ព្រោះក្លិបអ្នកកាសែតកម្ពុជាយល់ឃើញថា វិជ្ជាជីវៈសារព័ត៌មាននៅតែជាប្រការសំខាន់ដែលត្រូវយកចិត្តទុកដាក់បន្តពង្រឹង ដើម្បីការពារតម្លៃអ្នកសារព័ត៌មានអាជីព និងរក្សាបាននូវទំនុកចិត្តពីមហាជន។ ជាមួយគ្នានោះ ការបញ្ចេញមតិនៅតែជាកង្វល់  ខណៈដែលយើងបានសង្កេតឃើញថា ការប្រើប្រាស់សិទ្ធិហួសពីព្រំដែនច្បាប់នៅតែកើតមាន និងនាំឲ្យប៉ះពាល់ដល់អ្នកដទៃ។

លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជាបានថ្លែងថា អ្នកសារព័ត៌មានអាចគេចផុតពីពាក្យបណ្តឹងបានក្នុងការបំពេញអាជីពការងារសារព័ត៌មានរបស់ខ្លួន «បើសិនគេគោរព និងប្រតិបត្តិបានខ្ជាប់ខ្ជួននូវវិជ្ជាជីវៈ និងក្រមសីលធម៌»។

លោកបានបន្ថែមថា៖ «វិជ្ជាជីវៈ និងក្រមសីលធម៌ដែលមិនអាចរំលងបាននោះគឺ ការផ្តល់ព័ត៌មានគ្រប់ជ្រុងជ្រោយ, ស្វែងរកព័ត៌មានពីប្រភពច្បាស់លាស់, កុំធ្វើសេចក្តីសន្និដ្ឋាន, ជៀសវាងការប្រើពាក្យសំដីដែលអាចចាត់ទុកថាជាការរិះគន់ដោយគ្មានមូលដ្ឋាន ឬការប្រមាថ, កុំធ្វើព័ត៌មានដោយបញ្ចូលអារម្មណ៍ខ្លួនឯងទៅក្នុងសាច់រឿង, បែងចែកឱ្យដាច់រវាងរឿងផ្ទាល់ខ្លួនទៅនឹងខ្លឹមសារអត្ថបទ និងព្រយាមផ្សាយឱ្យមានតុល្យភាព»។

ក.អ.ក អះអាងថា វេទិកានិពន្ធនាយកឆ្នាំនេះ ក៏នឹងពិភាក្សាលើបញ្ហាប្រឈម ការលើកស្ទួយតម្លៃរបស់អ្នកសារព័ត៌មាន និងជំនឿរបស់មហាជនមកលើសារព័ត៌មាន ជាពិសេសក្នុងបរិបទនៃការវិវឌ្ឍន៍យ៉ាងខ្លាំងនៃសារព័ត៌មានឌីជីថល ក៏ដូចជាសេរីភាពសារព័ត៌មាន និងសិទ្ធិបញ្ចេញមតិ និងផលប៉ះពាល់ជាអវិជ្ជមានដែលអាចនឹងកើតទ្បើងដោយសារតែការបញ្ចេញមតិ។

ក្រៅពីនោះ វេទិកាក៏នឹងមិនភ្លេចពិភាក្សាលើការឆ្លើយតប ឬបកស្រាយទាន់ពេលវេលានូវព័ត៌មាននានាពីស្ថាប័នរដ្ឋ និងអាជ្ញាធរទាំងអស់ ជាពិសេសលើព័ត៌មានមិនពិតឬក្លែងក្លាយ និងតួនាទីរបស់ស្ថាប័នសារព័ត៌មានក្នុងការបន្តផ្តល់ព័ត៌មានពិតដល់សាធារណជនជាតិ និងអន្តរជាតិអំពីកម្ពុជា និងពាំនាំព័ត៌មានពីប្រជាពលរដ្ឋទៅកាន់រាជរដ្ឋាបាលដើម្បីដោះស្រាយបញ្ហានានាឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៧ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៧ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៧ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៧ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម