Connect with us

ព័ត៌មានជាតិ

ប្រធានគណៈកម្មការទី១ នៃរដ្ឋសភា រៀបចំកម្មវិធីចែករំលែកនូវបទពិសោធន៍ជូននិស្សិត ជាង ២,០០០នាក់ នៅសាកលវិទ្យាល័យ ប៊ែលធី

បានផុស

នៅ

ដោយ​បានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ លោក សរ ចំរុង តំណាងរាស្ត្រមណ្ឌលខេត្តក្រចេះ សមាជិក គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា និងជាប្រធានគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹងនិងអង្កេត និងអធិការកិច្ច (គណៈកម្មការទី១) នៃរដ្ឋសភា បានអញ្ជើញជាវាគ្មិនកិត្តិយសចែករំលែកបទពិសោធន៍ស្តីពី “បទពិសោធន៍ការងារ និងតួនាទី ភារកិច្ចរបស់គណៈកម្មការទី១ នៃរដ្ឋសភា” ជូនដល់ ថ្នាក់ដឹកនាំ បុគ្គលិក សាស្ត្រាចារ្យ និងនិស្សិត សរុបជាង ២,០០០នាក់ នៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទីតាំងទី២ (ស្ពានអាកាសចោមចៅ) ដែលមានអ្នកចូលរួមផ្ទាល់ជាង ១,០០០នាក់ និងចូលរួមតាមប្រព័ន្ធនិម្មិត (Zoom) នៅទីតាំងទី១ (ទួលស្លែង) ចំនួន ១,០៥៣នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក លី ណាវុឌ្ឍ សាកលវិទ្យាធិការសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានរាយការណ៍ជូនអង្គពិធីជ្រាបថា បច្ចុប្បន្នសាកលវិទ្យាល័យមាន ២ទីតាំងនៅក្នុងរាជធានីភ្នំពេញ បាននិងកំពុងបណ្តុះបណ្តាលលើកម្មវិធីសិក្សា ៥កម្រិតធំៗ

១-ថ្នាក់បំប៉នភាសាអង់គ្លេស-ចិននិងកុំព្យូរទ័រ ២-ថ្នាក់បរិញ្ញាបត្ររង ៣-ថ្នាក់បរិញ្ញាបត្រ ៤-ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង

៥-ថ្នាក់បណ្ឌិត ដោយសិក្សាតាមកម្មវិធីសិក្សាជាភាសាជាតិ (National Program) បង្រៀនជាពីរភាសា៖ ខ្មែរ រួមជាមួយ អង់គ្លេស និងកម្មវិធីសិក្សាអន្តរជាតិ (International Program) បង្រៀនជាភាសាអង់គ្លេស១០០% និងមាន ១៣មហាវិទ្យាល័យ (៤៥ជំនាញ)។ ទន្ទឹមគ្នានេះ សាកលវិទ្យាល័យក៏បានបញ្ចូលកម្មវិធីចែករំលែកបទពិសោធន៍ទៅក្នុងកម្មវិធីសិក្សារបស់និស្សិត នៅរៀងរាល់ឆមាសនៅគ្រប់មហាវិទ្យាល័យ ដោយបានអញ្ជើញថ្នាក់ដឹកនាំ និងឥស្សរជនជាតិ-អន្តរជាតិមកពីគ្រប់ស្ថាប័នជា វាគ្មិនកិត្តិយសចែករំលែកបទពិសោធន៍ដល់និស្សិតឱ្យមានឱកាសបានសិក្សារៀនសូត្របន្ថែម ដើម្បីបង្កើនចំណេះដឹង ជំនាញ សមត្ថភាព ពង្រឹងវិន័យ និងវិជ្ជាជីវៈ ស្របតាមបាវចនារបស់ប៊ែលធីគឺ “គុណភាព ប្រសិទ្ធភាព ឧត្តមភាព សីលធម៌ គុណធម៌”។

ក្នុងឱកាសនោះ លោក លី ឆេង តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ ស្ថាបនិក និងជាអគ្គនាយក ប៊ែលធី គ្រុប បានមានប្រសាសន៍គោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចមហារដ្ឋសភាធិការធិបតី ប្រធានរដ្ឋសភា ដែលបានអនុញ្ញាតជូន លោក សរ ចំរុង ផ្តល់កិត្តិយសដ៏ឧត្តុង្គឧត្តមអញ្ជើញជាវាគ្មិនចែករំលែក ចំណេះដឹង និងបទពិសោធន៍ក្នុងការដឹកនាំពាក់ព័ន្ធនឹងតួនាទី និងភារកិច្ចរបស់គណៈកម្មការទី១ នៃរដ្ឋសភា ជូនដល់ ថ្នាក់ដឹកនាំ បុគ្គលិក សាស្ត្រាចារ្យ និងនិស្សិតប៊ែលធី។

លោកបណ្ឌិត ក៏​បាន​គោរពថ្លែងអំណរគុណចំពោះ លោក សរ ចំរុង ប្រធានគណៈអធិបតីនិងជាវាគ្មិនកិត្តិយស ព្រមទាំងបានផ្តាំផ្ញើនិស្សិតទាំងអស់ ត្រូវត្រងត្រាប់ស្តាប់ដោយយកចិត្តទុកដាក់ និងកត់ត្រានូវបទពិសោធន៍ និងចំណេះដឹងល្អៗ សម្រាប់ទុកប្រើប្រាស់ជាទុន ដើម្បីអភិវឌ្ឍសមត្ថភាពតទៅអនាគត។

ក្នុង​ឱកាស​ដ៏ឧត្តុង្គឧត្តម​នោះ លោក សរ ចំរុង ប្រធានគណៈអធិបតី និងជាវាគ្មិនកិត្តិយសបានអញ្ជើញ ចែករំលែកនូវបទពិសោធន៍ដ៏មានតម្លៃ ជូនដល់ ថ្នាក់ដឹកនាំ បុគ្គលិក សាស្ត្រាចារ្យ និងនិស្សិត ដោយផ្តោតសំខាន់លើតួនាទី-ភារកិច្ចរបស់គណៈកម្មការទី១ នៃរដ្ឋសភា ដែលបានអនុវត្តកន្លងមក ជាអាទិ៍ តួនាទីនីតិកម្ម តួនាទីតាមដានការអនុវត្តច្បាប់ និងតួនាទីភាពជាអ្នកតំណាង ជាពិសេសការងារពាក់ព័ន្ធនឹងសិទ្ធិមនុស្ស ការទទួលពាក្យបណ្តឹងពីប្រជាជន និងអធិការកិច្ច។

លោកប្រធាន ក៏បានរម្លឹកជូនអំពីប្រវត្តិរដ្ឋសភាតាមសម័យកាលនីមួយៗ និងព្រឹត្តិការណ៍សំខាន់ៗ ជាពិសេសស្នាដៃជា ប្រវត្តិសាស្ត្រ​ដែលពលរដ្ឋខ្មែរបានចងចាំនិងដឹងគុណដល់វីរៈភាពឥស្សរជនខ្មែរគឺ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ព្រមទាំងឥស្សរជនជាន់ខ្ពស់ជាច្រើនរូបទៀត ដែលបានតស៊ូនិងលះបង់ខ្ពស់បំផុត ដើម្បីរំដោះប្រទេសស្វែងរក សុខសន្តិភាព ហើយបន្តដឹកនាំកសាងនិងអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើនជឿនលឿនជាបន្តបន្ទាប់។ លោក​ប្រធាន ក៏បានលើកឡើងអំពីគោលនយោបាយក្នុងប្រទេស ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ដែលបានឆ្លើយតបនឹងការរីកចម្រើន និងការវិវឌ្ឍយ៉ាងឆាប់រហ័សនិងស្មុគស្មាញរបស់សកលលោកនាពេលបច្ចុប្បន្ន។

ជាទីបញ្ចប់ លោកប្រធាន បានផ្តល់កិត្តិយសអញ្ជើញថតរូបអនុស្សាវរីយ៍ ជាមួយ ថ្នាក់ដឹកនាំ បុគ្គលិក សាស្ត្រាចារ្យ និងនិស្សិត ដែលបានអញ្ជើញចូលរួមនាពេលនោះ ក្រោមបរិយាសរីករាយ និងស្និទ្ធស្នាលយ៉ាងក្រៃលែង៕

ដោយ ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទីutes មុន

ប្រេសិតពិសេសបារាំង​ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍរីកចម្រើនឆាប់រហ័សលើគ្រប់វិស័យរបស់កម្ពុជា

ព័ត៌មានជាតិ២៦ នាទីutes មុន

ប្រធានគណៈកម្មការទី១ នៃរដ្ឋសភា រៀបចំកម្មវិធីចែករំលែកនូវបទពិសោធន៍ជូននិស្សិត ជាង ២,០០០នាក់ នៅសាកលវិទ្យាល័យ ប៊ែលធី

សេចក្ដីជូនដំណឹង៣៩ នាទីutes មុន

ក្រុមហ៊ុន វឌ្ឍនៈ ចូលរួមគាំទ្រសហភាពសហព័ន្ធយុវជនកម្ពុជារៀបចំព្រឹត្តិការណ៍ដ៏ធំ “សាទរកម្ពុជា” ស្វាគមន៍ឆ្នាំ២០២៥

នយោបាយ២ ម៉ោង មុន

អតីត​តំណាង​រាស្រ្ត​គណបក្សប្រឆាំង គាំទ្រ​ឱ្យ​មាន​ច្បាប់​ភេរវកម្ម ដើម្បី​ដាក់ក្រុម​ឧទ្ទាម​ក្រៅ​ច្បាប់​ជា​ភេរវករ

ព័ត៌មានជាតិ៣ ម៉ោង មុន

ស្អែកនេះ អ្នកដឹកនាំស្ថាប័នសារព័ត៌មាន នឹងជួបជុំគ្នាជជែកពីបញ្ហាផ្សាយព័ត៌មានបែបណា ទើបគេចផុតពីការប្ដឹងផ្ដល់

Sokha Hotels

ព័ត៌មានពេញនិយម