Connect with us

ព័ត៌មានជាតិ

ប្រេសិតពិសេសបារាំង​ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍរីកចម្រើនឆាប់រហ័សលើគ្រប់វិស័យរបស់កម្ពុជា

បានផុស

នៅ

ប្រេសិតពិសេសបារាំង លោក Olivier POIVRE D’ARVOR I ​ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យរបស់ប្រទេសកម្ពុជា។ លោកប្រេសិតពិសេសរបស់ប្រធានាធិបតីបារាំង ទទួលបន្ទុកសន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ និងជាឯកអគ្គរដ្ឋទូតទទួលបន្ទុកតំបន់មហាសមុទ្រនិងតំបន់ប៉ូល កោតសរសើរដូច្នេះ នៅក្នុងជំនួបដែលសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អនុញ្ញាតឱ្យចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នារសៀលថ្ងៃទី២០ ខែធ្នូ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងឱកាសនៃជំនួប, លោកប្រេសិតពិសេសបានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យរបស់ប្រទេសកម្ពុជា ជាមួយនឹងការសម្រេចបាននូវសមិទ្ធផលជាច្រើនផ្សេងទៀត។ លោកក៏មានជំនឿយ៉ាងមុតមាំថា រាជរដ្ឋាភិបាលកម្ពុជា នឹងបន្តសម្រេចបានសមិទ្ធផលថ្មីៗបន្ថែមទៀតនាពេលអនាគត។

ជាមួយគ្នានេះ លោកប្រេសិតពិសេសក៏បានសម្ដែងនូវការវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងបារាំង-កម្ពុជា ហើយលោកបានបង្ហាញសុទិដ្ឋិនិយមថា​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​នឹងត្រូវ​លេីកកម្ពស់ជាលំដាប់ទៅថ្ងៃអនាគត។ លោកប្រេសិតពិសេស ក៏បាន​គោរព​ជម្រាប​ជូន​សម្តេច​ធិបតី​ថា​ លោក Emmanuel Macron ប្រធានាធិបតីសាធារណរដ្ឋបារាំង សូម​អញ្ជើញ​សម្ដេចបវរធិបតី ចូលរួមក្នុងសន្នីសិទអង្គការសហប្រជាជាតិ ស្ដីពីមហាសមុទ្រ លើកទី៣ ដែលនឹងប្រារព្ធឡេីងនៅទីក្រុងនីស សាធារណរដ្ឋបារាំង​ នាខែមិថុនា​ ឆ្នាំ២០២៥​ ខាងមុខនេះ​ ផងដែរ។

ជាការឆ្លើយតប, សម្ដេចបវរធិបតីបានសម្ដែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនង​ និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យនៃប្រទេសទាំងពីរ និងបានថ្លែងអំណរគុណចំពោះការគាំទ្រ និងការរួមចំណែករបស់ប្រទេសបារាំងក្នុងដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជាឱ្យមានការរីកចម្រើន ដូចសព្វថ្ងៃ។ សម្ដេចបវរធិបតីក៏បានគូសបញ្ជាក់ផងដែរថា ទំនាក់ទំនង និងការផ្លាស់ប្ដូរដំណើរទស្សនកិច្ចជាញឹកញាប់រវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ នឹងចូលរួមចំណែកកាន់តែខ្លាំងក្លាបន្ថែមទៀតក្នុងការពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ ដែលមិនត្រឹមតែរវាងរាជរដ្ឋាភិបាល និងរដ្ឋាភិបាលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរវាងវិស័យឯកជន និងវិស័យឯកជន ផងដែរ។

សម្តេច​បវរ​ធិបតី​ ក៍បាន​អរគុណ​លោក ប្រធានាធិបតីបារាំង​ ដែលបាន​អញ្ជើញ​សម្តេចបវរធិបតី​ចូលរួមសន្និសីទអង្គការសហប្រជាជាតិ ស្ដីពីមហាសមុទ្រ លើកទី៣​ នេះ​ ហេីយសម្តេចបវរធិបតីនឹង​ពិចារណា​ដោយ​យកចិត្តទុកដាក់ចំពោះការអញ្ជេីញនេះ។

សម្ដេចបវរធីបតី និងលោកប្រេសិតពិសេស ក៏បានពិភាក្សា និងផ្លាស់ប្ដូរយោបល់គ្នាមួយចំនួន លេីបញ្ហការប្រែប្រួលអាកាសធាតុជាសកល, ក៏ដូចជាផលប៉ះពាល់នៃការប្រើប្រាស់ថង់ប្លាស្ទិក ដែលរួមចំណែកទៅដល់ការការពារបរិស្ថាន និងការទប់ទល់នឹងការប្រែប្រួលអាកាសធាតុជាសកលផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេដ្ឋកិច្ច២៦ នាទីutes មុន

កម្ពុជាដាក់ទិសដៅ ដឹកអ្នកដំណើរតាមផ្លូវអាកាស ២៥ លាននាក់

ព័ត៌មានជាតិ៣៥ នាទីutes មុន

សម្ដេច ម៉ែន សំអន គោរពជូនពរ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន មានសុខភាពល្អ ព្រះជន្មាយុយឺនយូរ ក្នុងឱកាសចូលឆ្នាំថ្មី

ព័ត៌មានអន្ដរជាតិ៤១ នាទីutes មុន

រុស្ស៊ី វាយប្រហារស្រុកកំណើតលោក ហ្សេលេនស្គី សម្លាប់មនុស្ស១៨នាក់ ក្នុងនោះមានកុមារ ៩នាក់

ព័ត៌មានជាតិ៤៦ នាទីutes មុន

ទីម័រឡេស្តេ អរគុណកម្ពុជាដែលបានគាំទ្រខ្លួនជាសមាជិកពេញសិទ្ធិទី១១​របស់អាស៊ាន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អាស៊ីប៉ាពូនូវែលហ្គីណេ ជួបគ្រោះរញ្ជួយដីកម្រិត៦.៩រ៉ិចទ័រ ទាញសញ្ញាព្រមានរលកយក្សស៊ូណាមិ

Sokha Hotels

ព័ត៌មានពេញនិយម