Connect with us

ព័ត៌មានជាតិ

ព្រឹត្តិការណ៍ “សាទរកម្ពុជា” នឹងប្រព្រឹត្តទៅនៅ ថ្ងៃទី៣១ ខែធ្នូ ដែលមានអ្នកចូលរួមប្រមាណ ៣០០០នាក់ នៅមុខព្រះបរមរាជវាំង

បានផុស

នៅ

សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) នឹងរៀបចំព្រឹត្តិការណ៍ “សាទរកម្ពុជា” ដែលនឹងប្រព្រឹត្តទៅនៅ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ មានអ្នកចូលរួមប្រមាណ ៣០០០នាក់ នៅមុខព្រះបរមរាជវាំង ស្ថិតក្នុងសង្កាត់ ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមសេចក្តីជូនដំណឹងស្តីពីការដង្ហែក្បួនថ្មើរជើងសម្រាប់ព្រឹត្តិការណ៍ “សាទរកម្ពុជា” បាន​ឱ្យ​ដឹង​ថា រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឱ្យបានជ្រាបថា សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) នឹងរៀបចំព្រឹត្តិការណ៍ “សាទរកម្ពុជា” ដែលនឹងប្រព្រឹត្តទៅនៅ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ មានអ្នកចូលរួមប្រមាណ ៣០០០នាក់ នៅមុខព្រះបរមរាជវាំង ស្ថិតក្នុងសង្កាត់ ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ដោយឡែកនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ នៅវេលាម៉ោង ១៣:០០នាទី សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) នឹងរៀបចំធ្វើការដង្ហែក្បួនថ្មើរជើងសាកល្បង ដោយអនុញ្ញាតឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់អាចចូលរួមដោយសេរី ដើម្បីត្រៀមលក្ខណៈឱ្យព្រឹត្តិការណ៍ “សាទរកម្ពុជា” ដំណើរការទៅទទួលបានលទ្ធផលល្អប្រសើរតាមការគ្រោងទុក។

ដើម្បីឱ្យព្រឹត្តិការណ៍ “សាទរកម្ពុជា” ខាងលើប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ដំណើរការនៃការរៀបចំនឹងប្រព្រឹត្តទៅដូចខាងក្រោម៖

ចំពោះការដង្ហែក្បួនថ្មើរជើងសាកល្បង នឹងរៀបចំប្រព្រឹត្តទៅនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ នៅលើកំណាត់តីរវិថីព្រះស៊ីសុវត្ថិ (ចាប់ពីកែងវិថីបក្សីចាំក្រុង រហូតដល់សាលមហោស្រពចតុមុខ) ចាប់ពីវេលាម៉ោង ១៣និង០០នាទី រហូត​ដល់​បញ្ចប់​កម្មវិធី។

ចំពោះការដង្ហែក្បួនថ្មើរជើងសម្រាប់ព្រឹត្តិការណ៍ “សាទរកម្ពុជា” នឹងរៀបចំប្រព្រឹត្តទៅនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ នៅលើកំណាត់តីរវិថីព្រះស៊ីសុវត្ថិ (ចាប់ពីកែងវិថីបក្សីចាំក្រុង រហូត​ដល់​សាល មហោស្រពចតុមុខ) និងកំណាត់វិថីឧកញ៉ាឈុន (ចាប់ពីភ្លើងស្តុបសាលមហោស្រពចតុមុខ រហូតដល់ កែងមហាវិថីសម្តេចសុធារស) ចាប់ពីវេលាម៉ោង ១៣និង០០នាទី រហូតដល់បញ្ចប់កម្មវិធី៕

ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋាភិបាល​ និង​សភាជប៉ុន ​កោត​សរសើរ ​និង​អបអរសាទរ​ការ​រៀប​ចំ​សង្ក្រាន្ត​ឆ្នាំ​ថ្មី​របស់​ខ្មែរ​នៅ​ជប៉ុន

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងការងារមានមន្ត្រីប្រចាំការក្នុងពិធីបុណ្យចូលឆ្នាំខ្មែរដែលធ្វើឱ្យកម្មករ និងវិស័យទាំងមូលរឹតតែកក់ក្តៅ

ព័ត៌មានជាតិ៦ ម៉ោង មុន

សង្ក្រាន្ត ២ ធ្នូ លើទឹកដីប្រវត្តិសាស្ត្រស្រុកស្នួល ទទួលការគាំទ្រយ៉ាងច្រើនកុះករពីយុវជនយុវនារី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​មិនធម្មតាទេ​លើក​នេះ​ វៀតណាមស្វាគមន៍​មេដឹកនាំចិន ​ដោយ​បាញ់​កាំភ្លើង​ធំ​២១ដើម​​

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​តើចិន​និង​វៀតណាម នឹង​ចុះ​កិច្ច​ព្រម​ព្រៀងអ្វីខ្លះក្នុងដំណើរ​ទស្សនកិច្ច​របស់​លោក ស៊ី​ ​ចំពេល​ពិភព​លោកតានតឹងខ្លាំង​?​

Sokha Hotels

ព័ត៌មានពេញនិយម