ព័ត៌មានជាតិ
ពិព័រណ៍ម្ហូបអាហារខ្មែរអ្នកបាត់ដំបង ត្រៀមរៀបចំអបអរឆ្លងឆ្នាំសកល ២០២៤-២០២៥ នៅខេត្តបាត់ដំបង
មន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានអំពាវនាវឲ្យប្រជាពលរដ្ឋ អាជីវករ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលរួមឲ្យបានច្រើនកុះករក្នុងពិធីតាំងពិព័រណ៍ម្ហូបអាហារខ្មែររយៈពេល ៣ ថ្ងៃ ដែលរដ្ឋបាលខេត្តបានត្រៀមជាស្រេចដើម្បីអបអរសាទរក្នុងពិធីបុណ្យឆ្លងឆ្នាំសកល២០២៤-២០២៥។

លោក ហម អរុណ អនុប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបងបានឲ្យដឹងថា ការដាក់តាំងពិព័ណ៌ម្ហូបអាហារនំចំណីនេះ គឺដើម្បីផ្សព្វផ្សាយពីមុខម្ហូបខ្មែរដ៏សម្បូរបែបរបស់អ្នកបាត់ដំបង ដែលមានរសជាតិគ្រប់មុខម្ហូប និងសំដៅបង្កើនការទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ មកទស្សនាខេត្តបាត់ដំបងឲ្យកាន់តែច្រើនបន្ថែមទៀត ខណះលោកថា ខេត្តបាត់ដំបងបានរៀបចំពិព័រណ៍ម្អូប អាហារខ្មែរចំនួន ២ ឆ្នាំជាប់ៗគ្នារួចមកហើយ ក្នុងឆ្នាំ២០២២និង២០២៣។
នៅឆ្នាំ២០២៤នេះ ពិព័រណ៍ម្ហូបអាហារខ្មែរអ្នកបាត់ដំបងនឹងធ្វើឡើងរយៈពេល ៣ ថ្ងៃចាប់ពីថ្ងៃទី ២៩-៣១ ខែធ្នូ ក្នុងនោះមានតាំងបង្ហាញនូវមុខម្ហូបខ្មែរប្រចាំតំបន់ជាច្រើនមុខផងដែរ។




លោក ហម អរុណ បន្ថែមថា ក្រៅពីតាំងពិព័រណ៍ម្ហូបអាហារខ្មែរ រដ្ឋបាលខេត្តក៏មានរៀបចំព្រឹត្តិការណ៍អមសំខាន់ៗជាច្រើនទៀតដើម្បីកម្សាន្តផងដែរ ក្នុងនោះមានដូចជា ព្រឹត្តិការណ៍ភូមិខ្មែរ ពិព័រណ៍ភូមិផលិតផលមួយ ស្ដង់ពិព័រណ៍ចម្រុះ ការប្រគុំតន្ត្រី ការអុជកាំជ្រួច និងរាប់ថយក្រោយឆ្លងឆ្នាំ នៅរាត្រីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ជាការអបអរសាទរការឈានចូលឆ្នាំថ្មីឆ្នាំសកល ដើម្បីបង្កភាពសប្បាយរីករាយជូនបងប្អូនប្រជាពលរដ្ឋ ស្របតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចបានណែនាំឲ្យតាមបណ្តាខេត្ត ត្រូវរៀបចំព្រឹត្តិការណ៍ ផ្សេងៗ ដើម្បីទាក់ទាញភ្ញៀវទេសចរ ឲ្យមកលេងកម្សាន្ត ឲ្យបានកាន់តែមានកំណើនខ្ពស់ សម្រាប់ប្រទេសកម្ពុជា។
លោកក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ អាជីវករ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ មេត្តាចូលរួមទាំងអស់គ្នាឲ្យបានច្រើនកុះករក្នុងព្រឹត្តិការណ៍ពិព័រណ៍ម្ហូបអាហារខ្មែរអ្នកខេត្តបាត់ដំបងនេះ ខណះដែលក្រុងបាត់ដំបងបានជាប់ជាបណ្ដាញទីក្រុងដែលមានភាពច្នៃ ប្រតិដ្ឋផ្នែកម្ហូបអាហាររបស់អង្គការយូណេស្កូផងដែរ៕
អត្ថបទ៖ សៅ សារិទ្ធ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ