Connect with us

ព័ត៌មានជាតិ

ផ្លាស់ប្តូរ​​ប្រធាន​មន្ទីររៀបចំដែនដី​ខេត្ត​បន្ទាយមានជ័យ ​​ជំនួសលោក អាង ណារិទ្ធ ទៅបំពេញ​ភារកិច្ច​នៅក្រសួង

បានផុស

នៅ

នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ លោក មាស តារា ​ត្រូវ​បាន​ប្រកាស​ចូលកាន់មុខតំណែងជាប្រធានមន្ទីររៀបចំដែនដីនគររូបនិយកម្ម និងសំណង់ ជំនួសលោក អាង ណារិទ្ធ ដែល​ត្រូវ​ផ្លាស់​ទៅបំពេញភារកិច្ចនៅក្រសួងរៀបចំដែនដី​នគរូបនីយកម្ម និង​សំណង់។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក មាស តារា ដែល​ត្រូវ​ចូលកាន់មុខតំណែងជាប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម និងសំណង់​ខេត្ត​បន្ទាយមានជ័យ ជំនួសលោក អាង ណារិទ្ធ បានប្រកាស​ប្តេជ្ញា​នឹង​ខិតខំបំពេញការងារប្រកបដោយការទទួលខុសត្រូវ និងមានប្រសិទ្ធិភាពខ្ពស់ ក្នុងនោះលោកអះអាង​នឹងបន្ត​​ដឹកនាំមន្ត្រីមន្ទីរ​រៀបចំដែនដី​នគរូបនីយកម្ម និង​សំណង់ខេត្ជួយ​រកដំណោះស្រាយវិវាទដីធ្លីជូនប្រជាពលរដ្ឋឲ្យបានរលូនទៅថ្ងៃខាងមុខផងដែរ។

ក្នុងពិធីនេះ លោក អ៊ុំ រាត្រី អភិបាល​ខេត្ត​បន្ទាយមានជ័យ​សង្ឃឹមយ៉ាងមុតមាំ​ថា ប្រធានមន្ទីរសុរិយោដីខេត្តថ្មីនឹងបន្តកិច្ចសហប្រតិបត្តិការល្អនិងរឹងមាំ ជាមួយមន្ទីរអង្គភាពដែលពាក់ព័ន្ធ ដើម្បីពង្រឹងកិច្ចការងារឲ្យបានល្អប្រសើរ ជាពិសេសត្រូវពង្រឹងកិច្ចសហការផ្ទៃក្នុងជាមួយមន្ត្រីក្រោមឱវាទ ដោយយកគំរូតាមលោកប្រធានចាស់ៗ។

លោក ទេព ធន រដ្ឋលេខាធិការក្រសួង រៀបចំដែនដីនគររូបនិយកម្ម និងសំណង់ ក្នុង​ឱកាស​នោះ​ក៏​បានណែនាំឲ្យប្រធានមន្ទីររៀបចំដែនដីនគររូបនិយកម្ម និងសំណង់​ខេត្ត​បន្ទាយមានជ័យ​ថ្មី ​ត្រូវពង្រឹងការដឹកនាំគ្រប់គ្រង ហើយធានាបានការវិវាទដីធ្លីឲ្យបានរលូនពោលគឺត្រូវធ្វើឲ្យបានជាអតិបរមា៕

អត្ថបទ៖ វ៉ាន់ ណាង 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២ ម៉ោង មុន

ស្នងការ​ខេត្ត​បន្ទាយមានជ័យ ៖ បុណ្យចូលឆ្នាំថ្មី​ខាង​មុន​នេះ ហាម​ច្រក​ទឹក​ក្នុង​ថង់ ​គប់​ដាក់​គ្នា

សន្តិសុខសង្គម៣ ម៉ោង មុន

Update! សង្ស័យ​ផ្ដើម​ពី​ផ្ទុះ​ធុងហ្គាស ទើប​ឆេះ​ឃ្លាំង​រោងចក្រ​៣ រាលដាល​ដល់​ផ្ទះ​ពលរដ្ឋ​០៤​ខ្នង

ព័ត៌មានជាតិ៤ ម៉ោង មុន

ព្រឹត្តិការណ៍ “សង្ក្រាន្តវត្តភ្នំ” ៣​ថ្ងៃ​មាន​រៀបចំ​កម្មវិធី​បែប​ប្រពៃណី​ជាតិ និងកម្មវិធី កម្សាន្ត​សប្បាយជាច្រើន

នយោបាយ៥ ម៉ោង មុន

អ្នកវិភាគ និង​អ្នកឃ្លាំមើល៖ នាយករដ្ឋមន្ត្រី​កម្ពុជា​តែង​ផ្ដល់​អាទិភាព​ខ្ពស់​ ចំពោះ​សុខទុក្ខ​​ប្រជាពលរដ្ឋ

កីឡា៦ ម៉ោង មុន

លោក Munoz និយាយពីកីឡាករចំណូលថ្មី ក្រោយរកបាន Hat-trick

Sokha Hotels

ព័ត៌មានពេញនិយម