ព័ត៌មានជាតិ
រដ្ឋបាលខេត្ត និងសភាពាណិជ្ជកម្មខេត្តស្វាយរៀង ជួបសំណេះសំណាល និងផ្លាស់ប្តូរយោបល់គ្នាពីឱកាសវិនិយោគក្នុងខេត្តនេះ
រដ្ឋបាលខេត្តស្វាយរៀង កាលពីរសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ ម្សិលមិញនេះ បានជួបជុំជាមួយក្រុមអ្នកវិនិយោគផ្សេងៗរបស់សភាពាណិជ្ជកម្មខេត្តស្វាយរៀង ដើម្បីស្វែងយល់ពីគ្នាផង និងសិក្សាបន្ថែមលើឱកាសវិនិយោគផង។ ការជួបជុំនេះ ធ្វើឡើងតាមរយៈវេទិការថ្នាក់ខេត្ត ផ្នែកឯកជន ភាពជាដៃគូ រវាងរដ្ឋបាលខេត្ត និងសភាពាណិជ្ជកម្មខេត្តស្វាយរៀង ដែលបានប្រព្រឹត្តទៅនៅ សាលាខេត្តស្ចាយរៀង។

លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានថ្លែងនូវការអរគុណចំពោះថ្នាក់ដឹកនាំ និងសមាជិក សមាជិកា នៃសភាពាណិជ្ជកម្មខេត្តដែលមានលោកឧកញ៉ា សុក រ៉ាដូ ជាប្រធាន ដែលកន្លងមកនេះ បានចូលរួមចំណែកយ៉ាងសកម្មជាមួយរដ្ឋបាលខេត្ត ក្នុងការធានា និងថែរក្សាការពារនូវផលប្រយោជន៍ស្របច្បាប់របស់វិស័យឯកជននៅក្នុងខេត្ត ហើយពេលនេះ ក៏បានផ្ដួចផ្ដើម និងសម្របសម្រួលរៀបចំឲ្យមាននូវកម្មវិធីជួបជុំដ៏មានសារៈសំខាន់នេះឡើងថែមទៀត។

លោកអភិបាលខេត្តបន្តទៀតថា នេះ ជាលើកទី១របស់ក្រុមការងារផ្លូវការរបស់រដ្ឋបាលថ្នាក់ក្រោមជាតិនៃភាពជាដៃគូរវាងរដ្ឋបាលខេត្ត និងសភាពាណិជ្ជកម្មខេត្ត បន្ទាប់ពីបានបង្កើតនូវឡើងនូវក្រុមការងារនេះតាមរយៈសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្ត កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣កន្លងទៅ។ ទន្ទឹមនេះ ការជួបជុំនៅថ្ងៃនេះ បាននាំទៅដល់ការផ្សារភ្ជាប់នូវទំនាក់ទំនងកាន់តែល្អប្រសើររវាងថ្នាក់ដឹកនាំ អាជ្ញាធរ សមត្ថកិច្ច និងអង្គភាពពាក់ព័ន្ធ ជាមួយនឹងសភាពាណិជ្ជកម្មខេត្ត និងអ្នកវិនិយោគ ដែលបាននិ ងកំពុងធ្វើសកម្មភាពយ៉ាងច្រើននៅលើទឹកដីនៃខេត្តស្វាយរៀង ដែលផ្ដល់ឱកាសដល់អ្នកវិនិយោគ ធុរជន អាជីវករ ពាណិជ្ជករ ទាំងអស់ បានជួបប្រាស្រ័យទាក់ទងគ្នា រាប់អានគ្នាកាន់តែជិតស្និទ្ធ ក៏ដូចជាអង្គពិធីទាំងមូលបានជួប ផ្លាស់ប្តូរទស្សនៈ គំនិតយោបល់ ចែករំលែកបទពិសោធន៍ល្អៗ សម្រាប់ពង្រឹង ពង្រីក និងអភិវឌ្ឍន៍អាជីវកម្មរបស់ខ្លួន។

បើតាមលោក ប៉េង ពោធិ៍សា អំណោយផលនៃកត្តាសុខសន្តិភាព គឺជាមរតកបន្សល់ទុកពីអគ្គមគ្គទេសក៍ជាតិដ៏ឆ្នើម គឺសម្ដេចតេជោ ប្រធានព្រឹទ្ធសភា រួមផ្សំជាមួយនឹងបរិយាកាសវិនិយោគប្រកបដោយភាពអនុគ្រោះ និងទទួលបាននូវការយកចិត្តទុកដាក់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ប៉ិនប្រសប់ និងឈ្លាសវៃ ប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ការអភិវឌ្ឍ និងការរីកចម្រើនក្នុងដំណើរការអាជីវកម្ម និងការវិនិយោគរបស់អស់លោក លោកស្រីនៅក្នុងមូលដ្ឋាន នឹងកាន់តែឈានទៅមុខជាវិជ្ជមានច្រើនឡើងថែមទៀត។
នៅចំពោះមុខសភាពាណិជ្ជកម្មខេត្តស្វាយរៀង និងក្រុមអ្នកវិនិយោគ លោកអភិបាលខេត្ត ប៉េង ពោធិ៍សា បានប្រកាសឱ្យក្រុមការងាររបស់រដ្ឋបាលខេត្ត សហការជាមួយសភាពាណិជ្ជកម្មខេត្ត ដើម្បីត្រៀមរៀបចំកម្មវិធីនេះឲ្យបានល្អប្រសើរ នាពេលខាងមុខទៀត៕
ដោយ៖ ភក្ដី

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?