ព័ត៌មានជាតិ
កម្ពុជារកឃើញករណីវិជ្ជមានជំងឺកញ្ជ្រឹល ៣៧៥ករណី ក្នុងឆ្នាំ២០២៤ នេះ
ក្រសួងសុខាភិបាល បានឱ្យដឹងថា ករណីនៃជំងឺកញ្ជ្រឹលមានការកើនឡើង ជាបន្តបន្ទាប់ជាពិសេសនៅតាមសាលារៀន និងខេត្តមួយចំនួននៅតាមព្រំដែន ចាប់តាំងពី ខែតុលា ឆ្នាំ២០២៤ មក។ ក្នុងនោះពីខែមករា ដល់ខែធ្នូ ឆ្នាំ២០២៤ នេះ ប្រទេសកម្ពុជា បានរកឃើញករណីវិជ្ជមានជំងឺកញ្ជ្រឹលសរុប ៣៧៥ករណី ក្នុងខេត្តចំនួន១៧។ នេះបើយោងតាមលិខិតរបស់ក្រសួង ចុះថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤។
![](https://www.kampucheathmey.com/wp-content/uploads/2024/12/image-1349.png)
ក្រសួងបានបញ្ជាក់ថា ប្រទេសកម្ពុជា រួមជាមួយនឹងប្រទេសជិតខាងកម្ពុជា កំពុងតែប្រឈមនឹងហានិភ័យ នៃការផ្ទុះរាលដាលជំងឺកញ្រ្ជឹល ឡើងវិញ ជាពិសេសប្រជាជនដែលងាយរងគ្រោះ ដូចជាកុមារ ជនចំណាកស្រុក ប្រជាជនចល័ត និងសហគមន៍ នៅតាមព្រំដែនជាដើម។ ដូចនេះហើយទើបក្រសួងសុខាភិបាល បានដាក់ចេញនូវយុទ្ធនាការផ្តល់វ៉ាក់សាំងបន្ថែម បង្ការជំងឺកញ្រ្ជឹល-ស្ទូច នៅទូទាំងប្រទេសដល់កុមារដែលមានអាយុចាប់ពី ៩ខែ ដល់ ៥៩ខែ ចាប់តាំងពីថ្ងៃព្រហស្បតិ៍ ទី៣១ ខែតុលា ឆ្នាំ២០២៤ រហូតដល់បច្ចុប្បន្ននេះ ដើម្បីបង្កើនភាពស៊ាំនៅក្នុងសហគមន៍។ កម្មវិធីជាតិ ផ្តល់ថ្នាំបង្ការ របស់ក្រសួងសុខាភិបាល បាននិងកំពុងបន្តតាមដាន ស្រាវជ្រាវយ៉ាងសកម្ម ជាប្រចាំ ដើម្បីស្វែងរក និងឆ្លើយតបជាបន្ទាន់។
បើតាមក្រសួងសុខាភិបាល ជំងឺកញ្រ្ជឹល គឺជាជំងឺបង្កដោយវីរុស មានលក្ខណៈឆ្លងខ្លាំង ហើយរាលដាលលឿនតាមផ្លូវដង្ហើម ក្អក ឬកណ្តាស់ វាអាចបង្កជាជំងឺធ្ងន់ធ្ងរ និងស្លាប់បាន ជាពិសេសលើកុមារតូចៗដែលខ្វះអាហារូបត្ថម្ភ។ របាយការណ៍របស់អង្គការសុខភាពពិភពលោកបានបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០២៣ មក មានការផ្ទុះរាលដាលនៃជំងឺកញ្ជ្រឹលនៅបណ្តាប្រទេសជាច្រើនក្នុងតំបន់ និងលើពិភពលោក ដោយសារអត្រាគ្របដណ្តប់វ៉ាក់សាំងបង្ការជំងឺកញ្រ្ជឹលបានធ្លាក់ចុះ ក្នុងអំឡុងពេលផ្ទុះរាតត្បាតជំងឺកូវីដ-១៩។
![](https://www.kampucheathmey.com/wp-content/uploads/2024/12/image-1353.png)
លិខិតដដែលបានឱ្យដឹងថា ជំងឺកញ្រ្ជឹលអាចប៉ះពាល់ដល់មនុស្សគ្រប់រូប ប៉ុន្តែភាគច្រើនកើតមានចំពោះកុមារ។ ជំងឺនេះឆ្លងតាមផ្លូវដង្ហើម ក្អក ឬកណ្តាស់ មេរោគនៅតែសកម្ម និងចម្លងតាមខ្យល់ ឬលើផ្ទៃដែលមាន មេរោគរហូតដល់ទៅពីរម៉ោង។ ជំងឺកញ្ជ្រឹលឆ្លងខ្លាំងណាស់ ប្រសិនបើគេដាក់អ្នកជំងឺកញ្ជឹលម្នាក់នៅក្នុងបន្ទប់ជាមួយនឹងមនុស្ស ១០នាក់ ផ្សេងទៀតដែលមិនបានចាក់វ៉ាក់សាំងការពារ នោះ៩នាក់ ក្នុងចំណោមពួកគេនឹងឆ្លងជំងឺកញ្រ្ជឹល។ ជំងឺប្រភេទនេះមានសមត្ថភាពឆ្លង ក្នុងអំឡុងបួនថ្ងៃមុនពេលចាប់ផ្តើមចេញកន្ទួលក្រហម រហូតដល់ទៅបួនថ្ងៃ បន្ទាប់ពីកន្ទួលក្រហមរលុបបាត់។
ជាទូទៅរោគសញ្ញាជំងឺកញ្ជ្រឹលចាប់ផ្តើមចេញក្នុងចន្លោះពី ១០ថ្ងៃ ទៅ១៤ថ្ងៃ បន្ទាប់ពីឆ្លងវីរុស។ រោគសញ្ញាដំបូងច្រើន កើតមានក្នុងរយៈពេល ៤ ទៅ ៧ថ្ងៃ ដោយមានអាការៈហៀរសំបោរ ក្អក ភ្នែកក្រហម ហូរទឹកភ្នែក មានចំណុចពណ៌សតូចៗនៅខាងក្នុងថ្ពាល់ កន្ទួលក្រហមលើស្បែក គឺជារោគសញ្ញាចម្បង មានលើមុខ ផ្នែកខាងលើនៃក រោគសញ្ញានេះកើត មាន ៧ទៅ ១៨ថ្ងៃ បន្ទាប់ពីឆ្លង រួចរាលដាលពេញរាងកាយរហូតដល់ដៃជើងក្នុងរយៈពេល ៣ថ្ងៃ។ កន្ទួលក្រហម និងរលុបបាត់ក្នុងអំឡុង ៥ទៅ ៦ថ្ងៃ។
![](https://www.kampucheathmey.com/wp-content/uploads/2024/12/image-1350.png)
ផលវិបាករួមមាន ពិការភ្នែក ជំងឺរលាកខួរក្បាល (ការបង្ករោគបណ្តាលឱ្យហើមខួរក្បាល និងអាចប៉ះពាល់ដល់ខួរក្បាល) រាកធ្ងន់ធ្ងរ និងអាចបាត់បង់ជាតិទឹកក្នុងរាងកាយ ឆ្លងមេរោគក្នុងត្រចៀក បញ្ហាផ្លូវដង្ហើមធ្ងន់ធ្ងរ រួមទាំងជំងឺរលាកសួត។ ប្រសិនបើស្ត្រីមានជំងឺកញ្ជ្រឹលអំឡុងពេលមានផ្ទៃពោះ អាចបង្កគ្រោះថ្នាក់ដល់ម្តាយ ហើយអាចបណ្តាលឱ្យទារករបស់គាត់កើតមិនគ្រប់ខែ និងមានទម្ងន់ទាប។
ផលវិបាកភាគច្រើនកើតមានចំពោះកុមារអាយុក្រោម ៥ឆ្នាំ កុមារខ្វះអាហារូបត្ថម្ភ ជាពិសេសបុគ្គលដែលមិនមានវីតាមីនអាគ្រប់គ្រាន់ បុគ្គលមានប្រព័ន្ធការពាររាងកាយខ្សោយ អ្នកផ្ទុកមេរោគអេដស៍ ឬអ្នកមានជំងឺរ៉ាំរ៉ៃ។ វីរុសកញ្ជ្រឹលធ្វើឱ្យប្រព័ន្ធភាពស៊ាំចុះខ្សោយងាយឆ្លង មេរោគផ្សេងៗដទៃទៀត បង្កលក្ខណៈឱ្យកុមារកាន់តែងាយរងគ្រោះខ្លាំង។
![](https://www.kampucheathmey.com/wp-content/uploads/2024/12/image-1354.png)
មធ្យោបាយដ៏ល្អបំផុត ក្នុងការបង្ការការកើតជំងឺកញ្ជ្រឹល និងទប់ស្កាត់នៃការផ្ទុះរាលដាលនៃជំងឺកញ្ជ្រឹល គឺមានតែការចាក់វ៉ាក់សាំងចំនួនពីរដង ក្នុងវ័យកុមារភាព តាមរយៈកម្មវិធីជាតិផ្តល់ថ្នាំបង្ការ។ ដោយសារមានការកើនឡើងនៃជំងឺកញ្ជ្រឹលឡើងវិញ ក្រសួងសុខាភិបាលសូមអំពាវនាវ ដល់មាតា បិតា និង អាណាព្យាបាលកុមារ សូមនាំកុមារដែលមានអាយុចាប់ពី ៩ខែដល់ ៥៩ខែ ដែលមានការខកខានមិនបាន ទទួលវ៉ាក់សាំង មកទទួលថ្នាំបង្ការជំងឺកញ្ជ្រឹល-ស្ទូច ឱ្យបានពីរដូស និងគ្រប់គ្នា នៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យនៅទូទាំងប្រទេស។
ប្រសិនជួបករណីសង្ស័យជំងឺកញ្ជ្រឹល ដូចជាមានរោគសញ្ញា ក្តៅខ្លួនខ្លាំង ក្អក ហៀរសំបោរ និងកន្ទួល ក្រហម សូមនាំកុមារមកពិគ្រោះជំងឺ នៅតាមមណ្ឌលសុខភាព និង មន្ទីរពេទ្យ ដែលនៅជិតផ្ទះរបស់លោកអ្នក៕
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម៨ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?