Connect with us

ព័ត៌មានជាតិ

ផលដំឡូងមី កសិករត្រៀមប្រមូល ហាង​ឆេង​​ទីផ្សារ​បាន​ត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម

បានផុស

នៅ

ប្រជាកសិករនៅក្នុងស្រុកបាណន់ ខេត្តបាត់ដំបង ដែលប្រកបរបរដាំដំឡូងមី កំពុងតែប្រឈមនិងតម្លៃដំឡូងមី ខណះតម្លៃដំឡូងមីបច្ចុប្បន្ន ក្នុងស្រុកបាណន់បានធ្លាក់ចុះនៅត្រឹម ១ គីឡូក្រាម ១៧០រៀល (ដំឡូងស្រស់) ប៉ុណ្ណោះ ដែលតម្លៃ នេះ​កសិករ​ថា ពិបាកនឹង​ទទួលយក បើទូទាត់កម្លាំងពលករផងនោះមិនរួចថ្លៃដើមទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កសិករជាច្រើនគ្រួសារ ដែលជាអ្នកប្រកបរបរដាំដំឡូងមី បានត្អូចតែប្រហាក់ប្រហែលគ្នាថា ពួកគាត់មានជីវិភាពរស់នៅប្រចាំថ្ងៃ គឺពឹងផ្នែកលើការប្រកបរបរដាំដំឡូងមីច្រើនជាងដំណាំផ្សេងៗ ដោយសារ​ជាប្រភេទដំណាំមួយដែលងាយស្រួលក្នុងការដាំដុះ មិនពិបាកចំណាយថវិការច្រើនក្នុងការថែទាំនិងប្រើប្រាស់ជី ហើយទទួលបានទិន្នផលល្អ លក់បាន ថវិការសម្រាប់ផ្គត់ផ្គង់សេដ្ឋកិច្ចគ្រួសារជារៀងរាល់ឆ្នាំ មិនពិបាកដើរស៊ីឈ្នួលគេ ឬសំណាកស្រុកដោយផ្សងព្រេង ។

កសិករ ឃុន សារុម បានឲ្យដឹងថា ជារៀងរាល់ឆ្នាំ លើទំហំដីរបស់លោកមានបន្តិចបន្តួច​ ក្រុម​គ្រួសាររបស់​លោកបានរំពឹងលើដីនេះ ជារៀងរាល់ឆ្នាំ មិនដែលបោះបង់ការដាំដំឡូងមីឡើយ ហើយតម្លៃក៏បានកាក់កបប្រសើរដែរ។ តែឆ្នាំនេះតម្លៃហាក់មិនកាក់កបនោះទេ ហើយមកត្រឹមពេលនេះឈ្មួញឲ្យបានតែ ១៧០ រៀលប៉ុណ្ណោះ ក្នុង១គីឡូក្រាម (ដំឡូងស្រស់)។

លោកបន្តថា “ខ្ញុំមិន ទាន់ប្រមូលផលទេ រង់​ចាំប្រមូលផលក្នុងខែ១ឬខែ២វិញ ក្រែងបានតម្លៃគ្រាន់ជាងនេះ”។

កសិករម្នាក់ទៀតគឺ លោក សុភ័ណ្ណ បានលើកឡើងថា ដំឡូងមីលោកមានដាំលើទំហំដី ៥ ហិកតា ហើយជីវភាពគ្រួសារ រស់នៅប្រចាំថ្ងៃពឹងផ្អែកលើផលដំណាំនេះទាំងស្រុង ហើយ​បើសិនជាអ្នកបញ្ជាទិញមិនទម្លាក់​តម្លៃហួសហេតុពេក។

លោកថា “គ្រួសារខ្ញុំពី ១ ឆ្នាំទៅ ១ ឆ្នាំ រស់ពឹងតែចំណូលដំឡូងហ្នឹង​ហើយ មិនមានមុខរបរក្រៅពីនេះទេ ហើយតាមរយះមុខរបរនេះ គ្រួសារខ្ញុំក៏មានផ្ទះត្រឹមត្រូវនៅនិងគេ ហើយសម្ភារះសម្រាប់ធ្វើកសិកម្មមួយនេះក៏បានទិញគ្រប់គ្រាន់ដែរ តែ​ផលដំឡូងឆ្នាំនេះ ខ្ញុំទុកដល់ខែកុម្ភះ ឆ្នាំ២០២៥ ទើបខ្ញុំប្រមូលអាចបានថ្លៃជាងនេះគ្រាន់បើ”។

ចំណែកដំឡូងមី ដ៏ល្អពាសពេញលើទំហំដីជិត១០ហិកតា របស់អ្នកស្រី ឈាង មុំ ក៏គេសង្កេតឃើញនៅមិនទាន់ប្រមូល​ផលនៅឡើយដែរ បើទោះបីដំឡូងត្រូវដល់រដូវប្រមូលផលក៏ដើមដំឡូងនៅតែឈលើផ្ទៃដីនៅឡើយ។ បើតាមអ្នកស្រី ឈាង មុំ ជាម្ចាស់ចម្ការបានឲ្យកម្ពុជាថ្មីថា “ដោយសារតែតម្លៃទាបទើបខ្ញុំអត់ទាន់ប្រមូល កាលពីជិតគ្រប់ថ្ងៃប្រមូលផល បានតម្លៃជាង ២០០ រៀលក្នុង ១គីឡូក្រាម ដល់ពេលខ្ញុំជិតចាប់ផ្តើមប្រមូលផល ស្រាប់តែបានតែជាង ១០០ រៀលក្នុង ១ គីឡូក្រាម ដោយសារតែតម្លៃទើបពេក ទើបខ្ញុំទុកប្រមូលផល ត្រឹមខែមករាខាងមុខនេះវិញ “។

បើទោះយ៉ាងណាមន្ត្រីនៃមន្ទីរកសិកម្មខេត្តបាត់ដំបង​បានបង្ហាញរបាយការណ៍ឲ្យដឹងថា ទិន្នផលដំឡូងមី (មើមស្រស់) ឆ្នាំនេះបាននាំ ចេញទៅប្រទេសថៃ បើគឹតត្រឹមថ្ងៃទី ១៩ ខែធ្នូនេះ មានទំហំ ៣៦០ តោន មានតម្លៃសរុប ៤៤,២៦៤,១៦០.០០០ រៀល។

មន្ត្រីដដែលថា ការនាំចេញទិន្នផលដំឡូងមី រវាងខេត្តបាត់ដំបងទៅ​ប្រទេសថៃ មានតែ​នាំចេញតាម​ច្រកមួយប៉ុណ្ណោះ គឺច្រក អន្ត រជាតិ ភ្នំដី ឬគីឡូ១៣ ស្ថិតក្នុងស្រុកសំពៅលូន នៃខេត្តបាត់ដំបង៕

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៥ នាទីutes មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ២៧ នាទីutes មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៣៥ នាទីutes មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ១ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

ព័ត៌មានជាតិ២ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

Sokha Hotels

ព័ត៌មានពេញនិយម