Connect with us

ព័ត៌មានជាតិ

មក​កម្សាន្ត​កោះរ៉ុង ចាយ​ស្នាក់នៅ ​ហូប​ចុក ធ្វើ​ដំណើរ​ មួយ​យប់​យ៉ាង​ហោច​ណាស់​ម្នាក់ ១៥០ ដុល្លារ

បានផុស

នៅ

បើ​តាម​អភិបាល​ក្រុង​កោះរ៉ុង​បាន​បង្ហើប​ឲ្យ​ដឹង​ថា ទេសចរ​ដែល​មក​កម្សាន្ត​មក​កោះរ៉ុង​ត្រូវ​ចំណាយ​យ៉ាង​ហោច​ណាស់​ម្នាក់ ១៥០ ដុល្លារ សម្រាប់​ការ​ស្នាក់នៅ ហូប​ចុក ​និង​ការ​ធ្វើ​ដំណើរ។

លោក នួន ប៊ុនថុល អភិបាល​ក្រុង​កោះរ៉ុង​បាន​គូស​បញ្ជាក់​ថា កោះរ៉ុង​បាន​ក្លាយ​ជា​ដែកឆក់​​ដែល​ទេសចរ​ចម្រុះ​ជាតិ​សាសន៍​តែង​តែ​ជ្រើសរើស​ជា​គោលដៅ​ទៅ​ក​កម្សាន្ត ពេល​មក​លេង​នៅ​ខេត្ត​ព្រះសីហនុ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​លើក​ឡើង​ពី​សក្ដានុពល​ទេសចរណ៍​កោះ​ឋានសួគ៌​នេះ ដែល​មាន​ឆ្នេរ​ខ្សាច់​ស​ដ៏​ស្រស់​ស្អាត ខណៈ​លោក​ទទួល​ស្គាល់​ថា ភ្ញៀវ​ទេសចរ​ដែល​មក​កម្សាន្ត​ដែនកោះឋានសួគ៌​នេះ​ត្រូវ​ចំណាយ​ថ្លៃ​បន្តិច ដោយ​ភ្ញៀវ​ទេសចរ​ម្នាក់​ត្រូវ​ចាយ​លើ​ការ​ស្នាក់នៅ ហូបចុក និង​ការ​ធ្វើ​ដំណើរ​មួយ​យប់​យ៉ាង​ហោច​ណាស់​ត្រូវ​ចំណាយ​អស់​ ១៥០ ដុល្លារ។

កោះរ៉ុង​ត្រូវ​បាន​រដ្ឋាភិបាល​បាន​រៀបចំ​បង្កើត​ជា​ក្រុង​ដោយ​មាន​ពី​រសង្កាត់​គឺ​សង្កាត់​កោះរ៉ុង និង​សង្កាត់​កោះរ៉ុង​សន្លឹម។ ​ធ្លាប់​ជា​ទី​សំចត​របស់​អ្នក​នេសាទ បច្ចុប្បន្ន​កោះរ៉ុង​បាន​ប្រែក្លាយ​ជា​កោះ​ឋានសួគ៌​ដ៏​ទាក់ទាញ​ទាំង​ទេសចរ​ជាតិ​និង​អន្តរជាតិ​ទៅ​កម្សាន្ត​ ខណៈ​ហេដ្ឋារចនាសម្ព័ន្ធ​ត្រូវ​បាន​អភិវឌ្ឍ​ទាំង​ផ្លូវ​ទឹក​ភ្លើង​ សម្រាប់​សម្រួល​ការ​រស់នៅ​របស់​ប្រជាជន​និង​ភ្ញៀវ​ទេសចរ។

បច្ចុប្បន្ន​នេះ​ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប ក៏​​កំពុង​អភិវឌ្ឍ​អាកាសយានដ្ឋាន​នៅ​លើ​កោះ ដែល​នឹង​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​និង​​បង្កើត​បណ្តាញ​​តភ្ជាប់​ទៅ​គោលដៅ​ទេសចរណ៍​ផ្សេងទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២៤ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១២ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម