ព័ត៌មានជាតិ
ខេត្តជាប់ព្រំដែនត្រូវសហការគ្នាបិទច្រកទ្វារ និងទប់ស្កាត់កុំឲ្យពលរដ្ឋខ្មែរចេញក្រៅប្រទេស
ការបញ្ជាក់របស់នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ខណៈដឹកនាំកិច្ចប្រជុំជាមួយបណ្តាស្នងការនគរបាលរាជធានី-ខេត្តទូទាំងប្រទេស តាមប្រព័ន្ធ Video Conference កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ ទាក់ទងការចូលរួមបង្ការទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវីដ-១៩ នៅតាមសហគមន៍ ក្នុងដែនសមត្ថកិច្ចរបស់ស្នងការដ្ឋាននគរបាលរាជធានី-ខេត្តនីមួយៗ។
នៅក្នុងកិច្ចប្រជុំនោះ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានវាយតម្លៃស្ថានភាពជារួមនៃឥទ្ធិពលកូវីដ-១៩ ដែលកំពុងតែរាតត្បាត ពុំទាន់ធូរស្រាលនៅឡើយ។

ក្នុងគោលបំណងតស៊ូប្រយុទ្ធប្រឆាំងសង្គ្រាមកូវីដ-១៩ ក្នុងស្ថានភាពថ្មី នាយឧត្តមសេនីយ៍បានបែងចែកភារកិច្ចអគ្គស្នងការរងទទួលខុសត្រូវតាមមុខព្រួញ និងដាក់ចេញនូវគោលការណ៍សំខាន់ៗ ដល់ស្នងការនគរបាលរាជធានី-ខេត្ត ដើម្បីប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ-១៩។
គោលការណ៍សំខាន់ៗរបស់នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ដែលបានដាក់ជូនស្នងការនគរបាលរាជធានី-ខេត្តទាំងនោះរួមមាន៖
ទី១. ការងារសណ្តាប់ធ្នាប់ ត្រូវបន្តធានានិរន្តរភាពប្រក្រតីកម្មគ្រប់ក្រសួង ស្ថាប័ន និងសកម្មភាព ជីវភាពសង្គម ព្រមទាំងខិតខំដោះស្រាយលំហូរចរាចរណ៍ និងត្រៀមកម្លាំងដោះស្រាយហេតុការណ៍នានាជាយថាហេតុ។
ទី២. ការងារសន្តិសុខ ត្រូវប្រមូលផ្តុំកម្លាំងសហការជាមួយគណៈកម្មការកូវីដ-១៩ និងគាំទ្រដល់ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ស្រាវជ្រាវមុខសញ្ញាសង្ស័យ អ្នកវិជ្ជមានកូវីដ-១៩ និងអ្នកពាក់ព័ន្ធ ដើម្បីបញ្ជូនទៅធ្វើចត្តាឡីស័ក សំដៅកាត់ផ្តាច់ការបន្តឆ្លងរាលដាលបន្ថែមទៀត។
ទី៣. ការងារអន្តរាគមន៍ ត្រូវត្រៀមកម្លាំងអន្តរាគមន៍នៅអង្គភាព និងបែងចែកជាក្រុមតូចៗដែលមានបញ្ជាការដឹកនាំចុះតាមគោលដៅជួយគាំទ្រតាមមន្ទីរពេទ្យ មណ្ឌលចត្តាឡីស័ក ឬគោលដៅ តំបន់ដែលត្រូវហ៊ុំព័ទ្ធ។ ដោយឡែកនៅតាមស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ត្រូវបំផុសចលនាប្រជាការពារ សន្តិសុខឯក ឬវិស័យឯកជន ដើម្បីចូលរួមសហការបន្ថែម។
ទី៤. ការងារប្រឆាំងបទល្មើស ត្រូវចងក្រងជាក្រុម និងហ្វឹកហ្វឺនជាប្រចាំសម្រាប់ជួយគាំទ្រដល់ការងារអន្តរាគមន៍ ព្រមទាំងបន្តតស៊ូបង្ក្រាបសកម្មភាពឆ្លៀតឱកាសបង្កបទល្មើសនានា ដែលធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍ភ័យខ្លាចរបស់ប្រជាពលរដ្ឋ ពិសេសបទល្មើសគ្រឿងញៀន ជួញដូរមនុស្ស និងបទល្មើសឧក្រិដ្ឋ។
ទី៥. សេនាធិការ និងបុគ្គលិក ត្រូវផ្លាស់ប្តូរវេនប្រចាំបញ្ជា ដើម្បីក្តាប់សភាពការណ៍ ប្រមូលព័ត៌មាន សំដៅបញ្ជាដឹកនាំដោះស្រាយប្រកបដោយប្រសិទ្ធភាព។ ទន្ទឹមនោះ ត្រូវអនុវត្តគោលនយោបាយ សមាគមមិត្តនគរបាលជាតិ សំដៅលើកទឹកចិត្ត ឧបត្ថម្ភ គាំទ្រដល់ជីវភាពបុគ្គល និងគ្រួសារមន្ត្រីនគរបាលដែលកំពុងធ្វើចត្តាឡីស័ក ឬសម្រាកព្យាបាលជំងឺកូវីដ១៩។
ទី៦. ការងារព្រំដែន ៖ ចំពោះបណ្តាខេត្តជាប់ព្រំដែន ត្រូវសហការជាមួយអាជ្ញាធរខេត្តជាប់ព្រំដែន បិទច្រកទ្វារទប់ស្កាត់មិនឲ្យពលរដ្ឋខ្មែរចេញទៅក្រៅប្រទេស និងត្រៀមទទួលប្រជាពលរដ្ឋដែលត្រលប់មកវិញ ដើម្បីបញ្ជូនទៅធ្វើចត្តាឡីស័កតាមវិធានសុខាភិបាល។

ដោយឡែក ទាក់ទងជនបរទេសដែលលួចជ្រៀតចូលដោយខុសច្បាប់នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានបញ្ជាក់ថា បើចូលតាមច្រកណា ត្រូវបញ្ជូនចេញតាមច្រកនោះ, បើលួចចូលតាមរបៀងមកដល់ទឹកដីកម្ពុជា ត្រូវបញ្ជូនទៅធ្វើចត្តាឡីស័ករួចត្រូវសហការជាមួយអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ធ្វើបែបបទបញ្ជូនចេញពីប្រទេសវិញតាមនីតិវិធី និងត្រូវបន្តស្រាវជ្រាវ ស្វែងរកចាប់ខ្លួនរកមេខ្យល់ មេក្លោង និងបណ្តាញពាក់ព័ន្ធ ដើម្បីផ្តន្ទាទោសតាមច្បាប់។
ចំពោះខាងផ្ទៃក្នុងប្រទេសវិញ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានបញ្ជាក់ថា ទី១- បើមានជនសង្ស័យ ត្រូវឃុំគ្រង និងរាយការណ៍ សហការជាមួយសុខាភិបាល បញ្ជូនទៅធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវ និងស្រាវជ្រាវជាបន្ទាន់រកអ្នកពាក់ព័ន្ធដោយផ្ទាល់ និងប្រយោល, ទី២-បើនៅតាមអង្គភាពមានសញ្ញាសង្ស័យ ត្រូវឃុំគ្រងគោលដៅ ឬអង្គភាពនោះ ដោយចាត់វិធានសុខាភិបាលឲ្យបានត្រឹមត្រូវ និងបញ្ជូនជនសង្ស័យទៅយកសំណាក ឬធ្វើចត្តាឡីស័ក ព្រមទាំងផ្តល់ដំណឹងដល់ក្រុមគ្រួសារ ដើម្បីកាត់ផ្តាច់ទំនាក់ទំនង៕
អត្ថបទ៖កោះកែវ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ