Connect with us

ព័ត៌មានជាតិ

សម្ដេចធិបតី អំពាវនាវពលរដ្ឋចូលរួម«យុទ្ធសាស្ត្រផ្ការីកសន្តិភាព»របស់បក្សប្រជាជន មិនត្រូវចូលរួមយុទ្ធសាស្ត្រផ្ការីករំលំរដ្ឋាភិបាល របស់ទណ្ឌិត​ សម រង្ស៊ី ឡើយ

បានផុស

នៅ

សម្ដេចធិបតី ហ៊ុ​​ន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមក្នុងយុទ្ធសាស្ត្រផ្ការីកសន្តិភាព ឬផ្ការីកគោលនយោបាយឈ្នះ-ឈ្នះ របស់គណបក្សប្រជាជនកម្ពុជា ដើម្បីកម្ពុជាមានការអភិវឌ្ឍ កម្ពុជាកាន់សម្បូរសប្បាយសុខសាន្ត ហើយមិនត្រូវចូលរួមយុទ្ធសាស្ត្រផ្ការីកផ្ដួលរំលំរដ្ឋាភិបាលរបស់ទណ្ឌិត សម រង្ស៊ី ដែលជ្រកកោននៅក្រៅប្រទេសឡើយ​។ សម្ដេចធិបតី អំពាវនាវដូច្នេះ តាមរយៈកម្មវិធីប្រកាសខេត្តកំពង់ចាមបញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងពិធីចែកបណ្ណកម្មសិទ្ធិដីធ្លី នាព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចធិបតី ថ្លែងអំពាវនាវដូច្នេះ៖«សូមបងប្អូនប្រជាពលរដ្ឋកុំទៅតាមផ្ការីកដែលដុតប្រទេស តែចូលរួមនៅក្នុងយន្តការនៃផ្ការីកនៃការបម្រើប្រជាពលរដ្ឋឱ្យបានកាន់តែល្អ រីកពីខេត្តកំពង់ចាម ចែកបណ្ណនៅស្រុកស្ទឹងត្រង់ រីកចែកបន្តបន្ទាប់ទៅដល់ស្រុកផ្សេងទៀត នៅខេត្តកំពង់ចាម និងត្បូងឃ្មុំ និងនៅទូទាំងប្រទេសតែម្ដង រីកស្រស់បំព្រង រីកនៅក្នុងសន្តិភាព គឺរីកនៃការអភិវឌ្ឍនេះឯង!»។

ស្របពេលដែល សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាបានប្រកាសរឿងផ្ការីកក្នុងសន្តិភាព។ សម្ដេចធិបតី ហ៊ុន​ ម៉ាណែត អះអាងថា សម្រាប់កម្ពុជា ពាក្យផ្ការីក គឺផ្ការីកនៃសន្តិភាព ផ្ការីកនៃគោលនយោបាយឈ្នះ-ឈ្នះ ផ្ការីកនៃការអភិវឌ្ឍប្រទេសជាតិរបស់កម្ពុជា ហើយពាក្យផ្ការីករបស់រដ្ឋាភិបាលកើតចេញពីគណបក្សប្រជាជន គឺជាផ្ការីក ដើម្បីផ្ដល់ភាពញញឹមដល់ប្រជាពលរដ្ឋឱ្យស្រឡាញ់គ្នា​ សាមគ្គីគ្នា​ ថែរក្សាសមិទ្ធផល មិនមែនផ្ការីកបង្កប់ចលនាខឹងសម្បារបះបោរប្រឆាំងរដ្ឋអំណាច ជាផ្ការីក នៃគ្រោះថ្នាក់ឡើយ។  

សម្ដេចធិបតី គូសបញ្ជាក់ថា ផ្ការីកនៃសន្តិភាព ផ្ការីករបស់រាជរដ្ឋាភិបាល​ គឺស្រស់បំព្រងជាប់ជាមួយស្នាមញញឹម ហើយក៏ជាពាក្យរបស់រាជរដ្ឋាភិបាលកើតចេញពីគណបក្សប្រជាជនកម្ពុជា។ តាមសម្ដេ​ចធិបតី ពាក្យផ្ការីក មិនមែនកម្មសិទ្ធិផ្ដាច់មុខរបស់ទណ្ឌិត សម រង្ស៊ី ឡើយ។

សម្ដេចធិបតី ក៏ឆ្លៀតចំអកទៅកាន់ទណ្ឌិត សម រង្ស៊ី ថា ទណ្ឌិតរូបនេះ កំពុងរស់នៅដើរលេងសប្បាយនៅក្នុងសួនផ្កាចម្រុះពណ៌នៅក្រៅប្រទេស ប៉ុន្តែជាអុជអាលឱ្យពលរដ្ឋក្នុងប្រទេសកម្ពុជា ចូលរួមយុទ្ធនាការផ្ការីករបស់ខ្លួន ក្នុងចេតនាផ្ដួលរំលំរដ្ឋាភិបាលទៅវិញ៕

ដោយ៖ ង៉ិល ណារ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ នាទីutes មុន

អភិបាលខេត្តសៀមរាប ណែនាំដល់មន្ទីរអង្គភាពក្នុងខេត្ត អនុវត្ដឱ្យបានហ្មត់ចត់ដើម្បីអភិវឌ្ឍមូលដ្ឋានឱ្យបានល្អ

ព័ត៌មានអន្ដរជាតិ១០ នាទីutes មុន

រថយន្តដឹកជំនួយមនុស្ស​ធម៌​​៦០០​គ្រឿង​​ក្នុង​១ថ្ងៃ​ នឹង​ចូល​តំបន់​ហ្កាហ្សា​​​​ដែលជួប​វិបត្តិ​​ខ្លាំង​​

សេដ្ឋកិច្ច១៩ នាទីutes មុន

ការកក់បន្ទប់ស្នាក់នៅ មុនពេលបុណ្យចូលឆ្នាំចិន មិនទាន់មាន ខណៈអ្នកជំនាញអះអាងថា ជាទម្លាប់ប្រជា​ជនមិនចូលចិត្តកក់ទុកមុន

ព័ត៌មានអន្ដរជាតិ១៩ នាទីutes មុន

លោក Zelensky អំពាវនាវ​សុំ​ប្រព័ន្ធ​ការពារ​អាកាស​ពី​សម្ព័ន្ធមិត្ត​បន្ថែម​ទៀត

ព័ត៌មានអន្ដរជាតិ២០ នាទីutes មុន

រថយន្តដឹកប្រេង​ក្រឡាប់និង​ផ្ទុះ​ឆេះ​ សម្លាប់​និង​បង្ករបួស​​ជិត​១៣០​នាក់នៅ​នីហ្សេរីយ៉ា

Sokha Hotels

ព័ត៌មានពេញនិយម