Connect with us

ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់៖ យុទ្ធនាការភ្នំពេញស្អាតជួយបណ្តុះនូវផ្នត់គំនិត ចំណេះដឹង និងបំណិនបន្ថែមដល់សិស្សានុសិស្ស

បានផុស

នៅ

លោកស្រី គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការក្រសួងអប់រំយុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានលើកឡើងថា យុទ្ធនាការភ្នំពេញស្អាត ជួយបណ្តុះនូវផ្នត់គំនិត ចំណេះដឹង និងបំណិនបន្ថែមដល់សិស្សានុសិស្សដែលធ្វើឱ្យពួកគេបានចូលរួមចំណែកមួយនៃការដោះស្រាយបញ្ហាក្នុងសង្គម ក្លាយជាពលរដ្ឋជាតិល្អ និងពលរដ្ឋសកលល្អ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងពិធីបិទ “យុទ្ធនាការភ្នំពេញស្អាតឆ្នាំ២០២៤”កាលពីពេលថ្មីៗនេះ លោកស្រី គឹម សេដ្ឋានី បានអបអរសាទរ និងវាយតម្លៃខ្ពសចំពោះសកម្មភាព និងសមិទ្ធផលដែលយុទ្ធនាការភ្នំពេញស្អាតនៃគម្រោងស្អាតឆ្នាំ២០២៤ សម្រេចបាន និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សហស្ថាបនិកគម្រោងស្អាតទាំងអស់ដែលបានបង្កើតគម្រោងនេះឡើង ក្នុងការចូលរួមចំណែកដល់ការលើកតម្កើងវប្បធម៌ និងសីលធម៌សង្គម បរិស្ថាន និងអនាម័យ នៃព្រះរាជាណាចក្រកម្ពុជា។

លោកស្រីរដ្ឋលេខាធិការប្រចាំការ បានថ្លែងអំណរគុណ និងគាំទ្រចំពោះយុទ្ធនាការស្អាតទាំងពេលនេះ និងពេលអនាគត
និងបានគូសបញ្ជាក់ថា យុទ្ធនាការស្អាតមិនត្រឹមតែជាគំនិតផ្តួចផ្តើមប៉ុណ្ណោះទេ ប៉ុន្តែគឺជាចលនាដែលរំលឹកបន្ថែមដល់យើងទាំងអស់គ្នាថា «ភាពស្អាតគឺជាមូលដ្ឋានគ្រឹះនៃអនាគតដ៏ភ្លឺស្វាងរបស់ប្រជាជន និងសង្គមជាតិទាំងមូល»។

គួរបញ្ជាក់ថា នៅតាមគ្រឹះស្ថានសិក្សា ក៏មានទស្សនទាន និងបានដាក់ឱ្យអនុវត្តនូវ “សាលារៀនស្អាត និងសាលារៀនបៃតង”ផងដែរដែលក្នុងនោះរួមមាន៖ (១). ការអប់រំ អនាម័យ បរិស្ថាន (២).ការគ្រប់គ្រងសំរាមនៅក្នុងគ្រឹះស្ថានសិក្សា (៣). ការកែឆ្នៃសំរាម (៤).ការរៀបចំសួនច្បារ សួនបន្លែ (៥).ការប្រឡងប្រណាំងសាលារៀនស្អាតទូទាំងប្រទេស និង(៦).បរិស្ថានសាលារៀនត្រូវមានភាពសុខដុមរមនា គ្មានអំពើហឹង្សា ក៏ដូចជាការរំលោភបំពានលើកុមារជាដើម។

ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាសហស្ថាបនិកនៃគម្រោងស្អាតបានលើកឡើងថា “យុទ្ធនាការភ្នំពេញស្អាតឆ្នាំ២០២៤” បង្កើតឡើងក្នុងគោលបំណង ដើម្បីបញ្ជ្រាបសារអប់រំដល់ប្រជាជនកម្ពុជាដើម្បីលើកតម្កើនវប្បធម៌ និងសីលធម៌សង្គមស្របនឹងយន្តការដែលរាជរដ្ឋាភិបាលកំពុងអនុវត្តទៅលើគោលគំនិតសំខាន់ចំនួនបីរួមមាន ចិត្តគំនិតស្អាត អាកប្បកិរិយាស្អាត និងប្រតិបត្តិស្អាត ។

ឯកឧត្តម ហ៊ុន ម៉ានី បានបន្តថា លើសពីនេះទៅទៀត យុទ្ធនាការភ្នំពេញស្អាតឆ្នាំ២០២៤ បានប្រតិបត្តិក្រោមទិសស្លោកថ្មីគឺ «ខ្មែរស្អាត» ក្នុងន័យផ្តោតសំខាន់ទៅលើតម្លៃជាខ្មែរ មោទនភាពអត្តសញ្ញាណខ្មែរ សមត្ថភាពខ្មែរ និងភាពរួបរួមឯកភាពគ្នាក្រោមទង់ជាតិខ្មែរតែមួយ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៨ នាទីutes មុន

លោក ម៉ប់ សារិន៖ ផ្លូវថ្មើរជើងទទួលបានការគាំទ្រ​ពីប្រជាពលរដ្ឋ បើទោះបីការបើកសាកល្បងមិនទាន់គ្រប់ជ្រុងជ្រោយ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

គីមឈីជិត១១តោន​ត្រូវ​បាន​មន្ត្រី​កូរ៉េ​​រឹបអូស​​ពីអ្នកដំណើរ​តាមយន្តហោះ​ក្នុងឆ្នាំ២០២៤

សេដ្ឋកិច្ច២ ម៉ោង មុន

ក្រសួងប្រៃសណីយ៍ ចង់បង្កើតសួនឌីជីថល គាំទ្រដល់ធុរកិច្ចថ្មី និងការកសាងសហគមន៍ឌីជីថល

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ទីរព័ត៌មាន ស្នើឱ្យរាយការណ៍បើជួបអ្នកកាសែតក្លែងក្លាយ ដែលគំរាមកំហែង និងជំរិតទារប្រាក់

កំពង់ផែឥណ្ឌូណេស៊ី
ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ឥណ្ឌូណេស៊ីជំរុញពិពិធកម្មផលិតផល ដើម្បីទប់ទល់ផលប៉ះពាល់ពន្ធអាមេរិក

Sokha Hotels

ព័ត៌មានពេញនិយម