Connect with us

ព័ត៌មានជាតិ

កូនទាំង៤របស់លោក ឡៅ វណ្ណា ដែល​ស្លាប់ដោយជំងឺ​កូ​វីដ​-១៩ ទទួលបាន​អាហារូបករណ៍​ពិសេស ពីសម្តេច​តេ​ជោ

បានផុស

នៅ

នៅវេលា​ព្រឹក​ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០២១នេះ ឯកឧត្តម​បណ្ឌិត លី ឆេង តំណាងរាស្ត្រ​មណ្ឌល​រាជ​ធានី​ភ្នំពេញ និង​ជា​អគ្គនាយក ប៊ែ​ល​ធី គ្រុប និងលោក ឌី រ័ត្ន​ខេ​ម​រុណ អភិបាលរង​ខណ្ឌមានជ័យ តំណាង ឯកឧត្តម ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​នាំយក​អាហា​រូប​ករណ៍​ពិសេស​សិក្សា​រយៈពេល១២​ឆ្នាំ របស់សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និងសម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ប្រគល់ជូន​លោក​ស្រី វ៉េង សុ​ម៉ាលី ដែល​ត្រូវជា​ប្រពន្ធ​របស់លោក ឡៅ វណ្ណា ដែល​បានទទួល​មរណភាព ដោយសារ​ជំងឺ​កូ​វីដ​-១៩ កាលពី​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០២១ សម្រាប់​ផ្តល់ជូន​កូនៗ​ក្នុងបន្ទុក​ទាំង៤​នាក់ ឲ្យ​មាន​ឱកាស​បាន​បន្ត​ការសិក្សា​នៅ​សាលា ប៊ែ​ល​ធី អន្តរជាតិ មួយ​ចប់​កម្មវិធីសិក្សា​ទាំង​ថ្នាក់​ចំណេះ​ទូទៅ (ថ្នាក់​ទី​១ ដល់ទី​១២) និង​ភាសា​អង់គ្លេស​ទូទៅ (Preschool ដល់ Level 12) ក្នុងនោះ​៖

១- ឈ្មោះ ឡៅ លី​ម៉េង ភេទ​ប្រុស ត្រូវ​ចូលរៀន​ថ្នាក់​ចំណេះ​ទូទៅ ទី​១១ និង​ភាសា​អង់គ្លេស​ទូទៅ Level 9 ។ ២- ឈ្មោះ ឡៅ លី​ជីន ភេទ​ប្រុស ត្រូវ​ចូលរៀន​ថ្នាក់​ចំណេះ​ទូទៅ ទី​៦ និង​ភាសា​អង់គ្លេស​ទូទៅ Preschool 1។ ៣- ឈ្មោះ ឡៅ សុ​ម៉ា​លីន ភេទ​ស្រី ត្រូវ​ចូលរៀន​ថ្នាក់​ចំណេះ​ទូទៅ ទី​២ និង​ភាសា​អង់គ្លេស​ទូទៅ Preschool 1។ ៤- ឈ្មោះ ឡៅ លី​ហេង ភេទ​ប្រុស ត្រូវ​ចូលរៀន​ថ្នាក់​ចំណេះ​ទូទៅ ទី​១ និង​ភាសា​អង់គ្លេស​ទូទៅ Preschool 1 ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំពោះ អាហារូបករណ៍​ពិសេស​នេះ​រួមមាន​៖

១-​អាហារូបករណ៍ ១០០% សិក្សា​មួយ​ចប់​កម្មវិធី​ទាំង​ថ្នាក់​ចំណេះ​ទូទៅ និង​ភាសា​អង់គ្លេស​ទូទៅ​

២-​ឯកសណ្ឋាន ២​កំ​ប្លេ ជា​រៀងរាល់ឆ្នាំ ​

៣-​សៀវភៅ​ពុ​ម្ភ​សិក្សា​ទាំង​ថ្នាក់​ចំណេះ​ទូទៅ និង​ភាសា​អង់គ្លេស​ទូទៅ ១​ឈុត ជា​រៀងរាល់ឆ្នាំ និង​វគ្គ​។​

ក្នុងឱកាស​នេះដែរ លោក ឌី រ័ត្ន​ខេ​ម​រុណ អភិបាលរង ខណ្ឌមានជ័យ បាន​លើកឡើងថា សូម​ក្រុម​គ្រួសារ​នៃ​សព លោក ឡៅ វណ្ណា និង​កូនៗ កុំ​មាន​ក្តីបារម្ភ និង​អស់សង្ឃឹម អំពី​ជីវភាព​គ្រួសារ ក្នុង​នោះ ឯកឧត្ដម ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​ផ្តាំផ្ញើ លោក​អភិបាល​ខណ្ឌ​មានជ័យ ជួយ​ពិនិត្យ​ថែទាំ និង​សម្រួល​ដល់​ស្ថានភាព​ជីវភាព​គ្រួសារ​សព ឲ្យ​បាន​សមរម្យ​ផង​ដែរ ។​

ឯកឧត្តម​បណ្ឌិត លី ឆេង ក៏បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើសាកសួរ​សុខទុក្ខ ពី​សំណាក់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដោយបាន​សម្តែង​នូវ​ការចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ សោកស្តាយ និង អាឡោះអាល័យ​ជាទីបំផុត និង សូម​បួងសួង​ដល់​ដួង​វិញ្ញាណក្ខន្ធ​សព​ឲ្យ​បាន​សោយសុខ​ក្នុងឋាន​សុគតិភព កុំបី​ឃ្លៀងឃ្លាត​ឡើយ​។ ហើយ ឯកឧត្តម​បណ្ឌិត ក៏បាន​ចូល​បុណ្យសព​លោក ឡៅ វណ្ណា នូវ​ថវិកា​ចំនួន២,០០០,០០០៛ (​ពីរលាន​រៀល​) ផងដែរ ៕

អត្ថបទ ៖ តារ៉ាវុទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

ផ្លូវ​កៅស៊ូ១​ខ្សែ​ដែល​ជាអំណោយរបស់​រាជរដ្ឋាភិបាល​ជូន​ដល់​ប្រជាពលរដ្ឋ​នៅឃុំបន្ទាយមាសខាងកើត ស្រុកបន្ទាយមាស បានចាប់ផ្តើមបើកការដ្ឋានសាងសង់

នយោបាយ៤ ម៉ោង មុន

អ្នកវិភាគ និងអ្នកឃ្លាំមើល ៖ បើទោះបីជាសម រង្ស៊ី ព្យាយាមយកកោះគុត និងឃាតកម្មលឹម គឹមយ៉ា ជាលេសបាតុកម្ម ក៏នៅតែគ្មានអ្នកចូលរួមដែរ

ព័ត៌មានជាតិ៤ ម៉ោង មុន

មាននិស្សិតស្រី ៨៣,៣% បាន​ចុះ​ឈ្មោះរៀននៅសាកលវិទ្យាល័យពាណិជ្ជសាស្ត្រអេស៊ីលីដា

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នក​នាំពាក្យ​រង​ក្រសួង​មហាផ្ទៃ​ឆ្លើយ​តប​នឹង​បុរស​ម៉ាឡេស៊ី​មួយ​រូប​ថា បើ​ពិត​ជា​កើត​នៅ​កម្ពុជា ហេតុអ្វី​មិន​ប្រាប់​សមត្ថកិច្ច​កម្ពុជា? តើមានចេតនាអី?

ព័ត៌មានជាតិ៥ ម៉ោង មុន

វេទិកា​ការងារ​របស់ NEA នៅវិទ្យាស្ថានពាណិជ្ជសាស្ត្រនឹងនាំយកឱកាសការងារជាង ២ពាន់កន្លែង សម្រាប់ផ្តល់ជូនយុវជន និងអ្នកស្វែងរកការងារ

សេវាកម្មផ្លូវភេទ
សន្តិសុខសង្គម១៦ ម៉ោង មុន

«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់

ផ្លូវ៦០ម៉ែត្រ
ចរាចរណ៍១៨ ម៉ោង មុន

ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុក​រះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការ​ខូចខាត

ជីវិតកម្សាន្ដ១៧ ម៉ោង មុន

G-Devith ប្តេជ្ញារកយុត្តិធម៌​ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ

អគ្គិភ័យ
សន្តិសុខសង្គម១៨ ម៉ោង មុន

អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង

ជីវិតកម្សាន្ដ៨ ម៉ោង មុន

G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព

Sokha Hotels

ព័ត៌មានពេញនិយម