Connect with us

ព័ត៌មានជាតិ

លោក នេត្រ ភក្រ្តា ស្នើអ្នកសារព័ត៌មានលុប បំបាត់ការដាក់ខែទារប្រាក់កម្រៃនៅទីតាំងខុសច្បាប់

បានផុស

នៅ

នៅក្នុងវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាលើកទី២១ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានស្នើដល់អ្នកសារព័ត៌មានទាំងអស់ គោរពក្រមសីលធម៌វីជ្ជាជីវៈសារព័ត៌មាន ពង្រឹងសមត្ថភាពរបស់ខ្លួន ហើយលុបបំបាត់ការដាក់ខែទារប្រាក់កម្រៃនៅទីតាំងខុសច្បាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា រៀបចំឡើងនៅថ្ងៃទី​២១ ខែធ្នូ ឆ្នាំ ២០២៤ នៅរាជធានីភ្នំពេញ ដែលមានការចូលរួមពីចាងហ្វាង និពន្ធនាយក តំណាងសមាគម និងជាអ្នកដឹកនាំស្ថាប័នសារព័ត៌មាន ប្រមាណជាង១០០នាក់។
ការជួបជុំគ្នាក្នុងវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា (វ.ន.ស.ក)នេះ ធ្វើឡើងដើម្បីជជែកពិភាក្សា និងអនុម័តសេចក្តីថ្លែងការណ៍រួមស្តីពី «វិជ្ជាជីវៈសារព័ត៌មាន និងការបញ្ចេញមតិ»ខណៈក្លិបអ្នកកាសែតកម្ពុជាយល់ឃើញថា វិជ្ជាជីវៈ សារព័ត៌មាននៅតែជាប្រការសំខាន់ដែលត្រូវយកចិត្តទុកដាក់បន្តពង្រឹង ដើម្បីការពារតម្លៃសារព័ត៌មានអាជីព និងរក្សាបាននូវទំនុកចិត្តរបស់មហាជន។ ជាមួយគ្នានោះ ការបញ្ចេញមតិនៅតែជាកង្វល់ ខណៈដែលយើងបានសង្កេតឃើញថា ការប្រើប្រាស់សិទ្ធិហួសពីព្រំដែនច្បាប់នៅតែកើតមាន និងនាំឱ្យប៉ះពាល់ដល់អ្នកដទៃ។


ក្នុងឱកាសនោះ  លោក នេត្រ ភក្រ្តា បានស្នើឱ្យអ្នកសារព័ត៌មាន ពង្រឹងសមត្ថភាពនិងអង្គភាពរបស់ខ្លួន លើការគ្រប់គ្រងហិរញ្ញវត្ថុ តាមរយៈការផ្សព្វផ្សាយពាណិជ្ជកម្ម ដោយលុបបំបាត់ការដាក់ខែនៅទីតាំងខុសច្បាប់។ លោកបញ្ជាក់ថា ការពង្រឹងសមត្ថភាពបន្ថែមលើវិស័យព័ត៌មាន ពិតជាមានសារៈសំខាន់ ដោយ​សារព័ត៌មានបានដើរតួយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយសមិទ្ធផលនានារបស់រាជរដ្ឋាភិបាល។ លោកថ្លែងថា៖«ការរក្សាបានសន្តិសុខព័ត៌មាននឹងមានជំនឿទុកចិត្តពីប្រជាពលរដ្ឋ។ ការប្រឆាំងព័ត៌មានក្លែងក្លាយ គឺជាតួនាទីរបស់អ្នកសារព័ត៌មាន ដើម្បីឱ្យប្រជាពលរដ្ឋទទួលបានព័ត៌មានពិត»។ 

លោករដ្ឋមន្រ្តី ក៏ធានាអះអាងថា ក្រសួងព័ត៌មាននឹងផ្តល់មេធាវីការពារផ្លូវច្បាប់ជូនអ្នកសារព័ត៌មានណាដែលគោរពវិជ្ជាជីវៈ និងមានក្រមសីលធម៌។ ក្នុងន័យនេះ ករណីអ្នកសារព័ត៌មិនគោរពវិជ្ជាជីវៈ ហើយផ្សព្វផ្សាយព័ត៌មានមិនពិត នឹងប្រឈមផ្លូវច្បាប់ជាធរមាន។

បើតាមលោករដ្ឋមន្រ្តី ដោយសារការរីកចម្រើន នៃបច្ចេកវិទ្យា ការផ្សព្វផ្សាយព័ត៌មាន មានភាពទូលំទូលាយ ដោយប្រែក្លាយពីមើលតាមទូរទស្សន៍ មកមើលតាមរយៈទូរស័ព្ទដៃ ហើយគិតមកដល់ពេលនេះ ប្រព័ន្ធផ្សព្វផ្សាយទំនើប មានរហូតដល់ ១៦២០ អង្គភាព។ ក្នុងនោះ៨៦០អង្គភាព ជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញ ដែលមានអ្នកសារព័ត៌មាន ជាង១ម៉ឺននាក់ ក្នុងចំនួននេះមានអ្នកសារព័ត៌មាន៨០០០នាក់ បានចុះបញ្ជីនៅក្រសួងព័ត៌មាន។

តាមរយៈវេទិកាខាងលើ គ្រប់ភាគីបានពិភាក្សាយ៉ាងផុលផុស និងបានអនុម័តសេចក្តីថ្លែងការណ៍រួមមួយចំនួនដើម្បីពង្រឹងវិជ្ជាជីវៈសារព័ត៌មាន និងផ្តល់ជំនឿទុកចិត្តទៅកាន់មហាជន។ ឆ្លៀតក្នុងឱកាសនេះ អ្នកសារព័ត៌មាន ក៏បានស្នើដល់រាជរដ្ឋាភិបាល តាមរយៈក្រសួងព័ត៌មាន និងស្នើដល់ស្ថាប័នតុលាការឱ្យអនុវត្តច្បាប់ស្ដីពីរបប សារព័ត៌មាន ជាជាងយកច្បាប់ ផ្សេងមកអនុវត្តលើអ្នកសារព័ត៌មាន៕

ដោយ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៦ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៧ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៧ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៦ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម