Connect with us

ព័ត៌មានជាតិ

កំណេីនខ្ពស់មិនធ្លាប់មាន​ កុងតឺន័រឆ្លងកាត់កំពង់ផែក្រុងព្រះសីហនុ កើន​ដល់ចំនួន ១ ០០០ ០០០ TEUs

បានផុស

នៅ

កុងតឺន័រឆ្លងកាត់កំពង់ផែក្រុងព្រះសីហនុមានកំណេីនខ្ពស់មិនធ្លាប់មានដល់ចំនួន ១ ០០០ ០០០ TEUs (កំណេីនជាង ២៩% )។

តាមរយៈផេក​ផ្លូវការ​របស់​ប្រមុខរដ្ឋាភិបាល​សម្តេច​ធិបតី ហ៊ុន ម៉ាណែត ​កាលម្សិលមិញ​បាន​​សរសេរ​បង្ហោះ​ថា ជា​ប្រវត្តិសាស្ត្រក្នុង​ការអភិវឌ្ឍ​ ដែល​កំពង់ផែ​ក្រុង​ព្រះសីហនុ​ ទទួលបាន​កុងតឺន័រឆ្លងកាត់កំពង់ផែមានកំណេីនខ្ពស់មិនធ្លាប់មានបានដល់ចំនួន ១ ០០០ ០០០ TEUs ( កំណេីនជាង ២៩% )។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមមន្រ្តីកំពង់ផែក្រុង​ព្រះសីហនុ​បានឲ្យកម្ពុជាថ្មីដឹងក្នុងឱកាស ដែលក្រុមអ្នកសារព័ត៌មានដឹកនាំដោយក្លិបអ្នកកាសែតកម្ពុជា ធ្វើដំណើរទស្សនកិច្ចដើម្បីផលិត និងផ្សព្វផ្សាយព័ត៌មានទ្រង់ទ្រាយធំចេញពីទឹកដីខេត្តព្រះសីហនុទៅកាន់តំបន់និងពិភពលោកថា កំពង់ផែក្រុងព្រះសីហនុ ជាមធ្យម​មាននាវាដឹកទំនិញចេញចូលពី ១៥ ទៅ ២០ គ្រឿងក្នុងមួយសប្ដាហ៍​។

បើ​តា​មមន្រ្តី​ដដែលរូបនេះ បច្ចុប្បន្នការដឹកទំនិញតាមសមុទ្រទៅប្រទេសនៅសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក ត្រូវផ្ទេរលើកដាក់ទំនិញតាមកំពង់ផែប្រទេសជិតខាងមុនទៅដល់គោលដៅចុងក្រោយ ដោយសារជម្រៅទឹកកំពង់ផែរាក់មិនអាចឲ្យនាវាធំៗឆ្លងទ្វីបធ្វើដំណើរចេញចូលបាននៅឡើយ។

យ៉ាងណាមិញ កំពងផែក្រុងព្រះសីហនុកំពុងអភិវឌ្ឍកំពង់ផែទឹកជ្រៅដំណាក់កាលទី ១ ដែលគ្រោងរួចរាល់ដាក់ឲ្យដំណើរការនៅឆ្នាំ ២០២៧ ដែលអាចឲ្យនាវា ៧០% លើពិភពលោកអាចចេញចូលកំពង់ផែក្រុងព្រះសីហនុបាននៅពេលខាងមុខ និង​បន្ត​អភិវឌ្ឍ​ដំណាក់កាលទី ២ និង ទី ៣ ជា​បន្ត​បន្ទាប់​ដែល​ត្រឹម​ឆ្នាំ ២០៣០ កំពង់ផែក្រុង​ព្រះសីហនុ​អាច​តភ្ជាប់​ទៅ​កំពង់ផែ​ប្រទេស​លើ​ពិភពលោក​ដោយ​មិន​មាន​ឧបសគ្គលើ​ជម្រៅ​ទឹកឡើយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ៧ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ៨ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម