Connect with us

ព័ត៌មានជាតិ

ដំណើរទស្សនកិច្ចពលរដ្ឋតាមព្រំដែន ក្នុងតំបន់ខេត្ត​ប៉ែកឦសាន ឈានដល់ទីបញ្ចប់

បានផុស

នៅ

ដំណើរទស្សនកិច្ចពលរដ្ឋក្នុងតំបន់ប៉ែកឦសាននៃប្រទេសកម្ពុជា បានឈានដល់ទីបញ្ចប់ប្រកបដោយជោគជ័យ ក្រោយរៀបចំឡើងសរុបទាំងអស់ចំនួន ១១ លើក ដែលដំណើរទស្សនកិច្ចនេះជាគំនិតផ្តួចផ្តើមពីសម្ដេច​ធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដំណើរទស្សនកិច្ចទាំង ១១ លើក ដែល​រៀបចំឡើងក្រោមការដឹកនាំ និងសម្របសម្រួលរបស់លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងដោយមានការចូលរួម និងគាំទ្ររៀបចំពីអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល និងរដ្ឋលេខាធិការដ្ឋានទទួលបន្ទុកកិច្ចការព្រំដែន បានជូនប្រជាពលរដ្ឋសរុបចំនួន ២,៤០០ នាក់ (ពីរពាន់បួនរយនាក់) ទៅកាន់តំបន់ក្រវាត់ព្រំដែនកម្ពុជាក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង រតនគិរី និងខេត្តមណ្ឌលគិរី។

ដោយឈរលើគោលការណ៍ «ចុះឈ្មោះមុនចូលរួមមុន» សម្រាប់ដំណើរការរៀបចំ ក្រុមការងារបានទទួលការចុះឈ្មោះរបស់ប្រជាពលរដ្ឋសរុបចំនួន ៤,៤០៦នាក់ ដែលចំនួននេះបានបង្ហាញសន្ទុះមួយដ៏មានសារៈសំខាន់បង្ហាញពីការចូលរួម ក៏ដូចជាទឹកចិត្តស្រលាញ់និងជំនឿទុកចិត្តមកលើរាជរដ្ឋាភិបាល ក្នុងការការការពារអធិបតេយ្យភាពបូរណភាពទឹកដីកម្ពុជា ដោយប្រជាពលរដ្ឋពុំជឿឡើយលើការឃោសនាអកុសលអគតិរបស់ក្រុមមួយចំនួនតូច ដែលតែងតែប្រើព័ត៌មានបំភ្លៃដោយចេតនាទុច្ចរិត ដើម្បីបង្កចលាចលក្នុងសង្គម និងធ្វើឲ្យប្រជាពលរដ្ឋមានការភ័ន្តច្រឡំលើរដ្ឋាភិបាល។

ការចូលរួមនេះក៏បានបង្ហាញអំពីសាមគ្គីភាពជាធ្លុងយ៉ាងរឹងមាំទាំងនៅថ្នាក់ជាតិ និងសហគមន៍មូលដ្ឋាន ដល់ប្រជាជាតិនិងសហគមន៍អន្តរជាតិដើម្បីឱ្យបានឃើញថាកម្ពុជាមានការអភិវឌ្ឍផ្នែកសង្គមសេដ្ឋកិច្ច និងជាពិសេសគឺភាពជាម្ចាស់ប្រទេសក្នុងការការពារបូរណភាពទឹកដីដោយមានការចូលរួមពីប្រជាពលរដ្ឋ។​ទាំងនេះគឺជាកម្លាំងចលករមួយដ៏សំខាន់ក្នុងការចូលរួមគាំទ្រដើម្បីឲ្យរដ្ឋាភិបាលដឹកនាំការអនុវត្តផែនការនានាសំដៅអភិវឌ្ឍសង្គមសេដ្ឋកិច្ចនិងលើគ្រប់វិស័យក្នុងសង្គម ព្រមទាំងលើកកម្ពស់ជីវភាពរស់របស់ប្រជាជនឱ្យកាន់តែមានការរីកចម្រើនមានភាពសម្បូរណ៍សប្បាយថែមទៀតក្នុងគោលដៅប្រែក្លាយកម្ពុជាឱ្យទៅជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់ត្រឹមឆ្នាំ ២០៥០។

ដំណើរ​ទស្សនកិច្ចទៅ​តំបន់ប៉ែកឦសាននៃប្រទេសកម្ពុជា ក៏​ធ្វើឡើងផ្តោតលើការផ្តល់សុវត្ថិភាពពេញលេញជូនប្រជាពលរដ្ឋដែលចូលរួម ទាំងពេលទៅនិងពេលត្រលប់មកផ្ទះវិញ ដើម្បីឱ្យទទួលបាននូវបទពិសោធន៍ល្អ ភាពសប្បាយរីករាយ ឱកាសបង្កើនភាពស្និទស្នាល សាមគ្គីជាគ្រួសារកម្ពុជាតែមួយបន្ថែមទៀត និងផ្តល់ចំណេះដឹងថ្មីៗស្តីពីការគ្រប់គ្រងតំបន់ក្រវាត់ព្រំដែន និងការការពារយ៉ាងរឹងមាំនូវអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់កម្ពុជាយើង។

សកម្មភាពរៀបចំដំណើរទស្សនកិច្ចនេះ ទទួលបានការសាទរពីព្រះសង្ឃ ប្រជាពលរដ្ឋ និងយុវជនទាំងអស់ដែលបានចូលរួម ហើយត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយទាំងក្នុងនិងក្រៅប្រទេសកម្ពុជា។ ទស្សនកិច្ចនេះត្រូវបានចាត់ទុកជាដំណើរទស្សនកិច្ចកម្រ ព្រោះជាទស្សកិច្ចពលរដ្ឋលើកដំបូងបង្អស់សម្រាប់កម្ពុជា ឬអាចថាក្នុងតំបន់ទាំងមូលក៏ថាបាន ហើយបានក្លាយជាសក្ខីកម្មរស់ដោយប្រជាពលរដ្ឋដ៏សំខាន់ស្តីពីការពិតនិងស្ថានភាពជាក់ស្តែងលើកិច្ចការព្រំដែន ការគ្រប់គ្រងនិងការពារទឹកដីរបស់រាជរដ្ឋាភិបាលកម្ពុជា។ ដំណើរទស្សនកិច្ចពលរដ្ឋនេះបានក្លាយជាទឡ្ហីករណ៍ដ៏សំខាន់ជម្រះអស់មន្ទិលទាំងឡាយជុំវិញការងារព្រំដែន ហើយបញ្ជាក់ពីភាពច្បាស់លាស់ប្រាកដប្រជា និងឆន្ទៈមុះមុតរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបន្តបេសកកម្ម ការពារអធិបតេយ្យភាពជាតិ បូរណភាពទឹកដី ព្រមទាំងក្នុងការបន្តធានាសុខសន្តិភាព និងស្ថិរភាពសង្គម-សេដ្ឋកិច្ចសម្រាប់ជាប្រយោជន៍ដល់ជាតិ និងប្រជាជនកម្ពុជាទាំងអស់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២១ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៩ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម