Connect with us

ព័ត៌មានជាតិ

មន្ត្រីចុះបង្រ្កាបបទល្មើស និងផ្សព្វផ្សាយស្តីពីច្បាប់ជលផលនៅ​ខេត្ត​ចំនួន៤

បានផុស

នៅ

លោក ប៉ែន ផល្លីកា អនុរដ្ឋលេខា​ធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២០-២១ ខែធ្នូ ឆ្នាំ២០២៤ បាន​ដឹកនាំ​កម្លាំង​អន្តរាគមន៍ថ្នាក់ជាតិទប់ស្កាត់ និងបង្រ្កាបបទល្មើស​ជលផល​បឹង​ទន្លេ​សាប ដោយប្រើប្រាស់កម្លាំង៣៨នាក់ និងមធ្យោបាយ​កាណូត៨​គ្រឿង ចុះបង្ក្រាបបទល្មើសនៅខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និង​ខេត្តកំពង់ធំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វត្ថុតាងដែលក្រុមការងារចម្រុះបានរុះរើកាប់បំផ្លាញឧបករណ៍នេសាទល្មើស​ច្បាប់នៅក្នុងខេត្តទាំងនោះ រួមមាន៖ ចំណុច​ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង បានរុះរើកាប់បំផ្លាញឧបករណ៍នេសាទល្មើសច្បាប់ បាន២​ករណី សាច់​មង ១៥៥០​ម៉ែត្រ បង្គោល២៧០ដើម ឡុកចាប់ត្រី៦​គ្រឿង និង​បានលែងកូនត្រីចម្រុះ៤០គីឡូក្រាមចូល​ក្នុងដែនបឹងធម្មជាតិវិញ។

ចំណុចគន្លងតាពត ស្ថិតក្នុងភូមិទី៥ ឃុំកំពង់លួង ស្រុកក្រគរ​ខេត្ដ​ពោធិ៍សាត់ ប្រទះឃើញជនសង្ស័យ០១នាក់ កំពុងធ្វើសកម្មភាពនេសាទ​ដោយ​​ឧបករណ៍ឈ្នក់ ក្រឡាក្រោម១,៥សម រួមផ្សំនុយ សមត្ថកិច្ចចម្រុះ​បានឃាត់ខ្លួនជនសង្ស័យបញ្ជូនមក ស្នាក់ការសង្កាត់រដ្ឋបាលជលផល​កំពង់​លួង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនីតិវិធី​ច្បាប់ស្ដី​ពីជលផល។

រីឯចំណុច ជ្រោយវែង ចុងអូរ បឹងក្បាលព្រោះ ដងទង់ សាមពាង រហូត​ដល់​​វត្តកំពង់ចំលង ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បង្រ្កាប​បានរួមមាន៖ របាំងសាច់អួនចំនួន០៧ ខ្សែប្រវែង២៤៥០ម៉ែត្រ លបសាច់អួន ចំនួន១៤មាត់ បង្គោលចំនួន២៧០ដើម និងបានលែង​ត្រីចម្រុះ​​ចំនួន២៣គីឡូក្រាម ចូលក្នុងដែនបឹងធម្មជាតិវិញ។

ទន្ទឹមនឹងនេះ ប្រជានេសាទមានការសប្បាយរីករាយ និងថ្លែងអំណរគុណ​ដល់ថ្នាក់ដឹកនាំ ក្រសួងកសិកម្ម សមត្ថកិច្ចពាក់ព័ន្ធ ជាពិសេសមត្ថកិច្ចជលផលគ្រប់ជាន់ថ្នាក់ និងក្រុមអន្តរាគមន៍ថ្នាក់ជាតិ ដែលបានខិតខំបំពេញកិច្ចការងារបង្រ្កាបបទល្មើសជាប្រចាំ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៣ នាទីutes មុន

ឃាត់ជនបរទេស២៥៨នាក់នៅខេត្តមណ្ឌលគិរី ពាក់ព័ន្ធទីតាំងអនឡាញខុសច្បាប់

ព័ត៌មានជាតិ១ ម៉ោង មុន

ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំនេះ នឹងរៀបចំឡើងវិញក្រោមប្រធានបទ«ញញឹមសាទរសង្ក្រាន្តឆ្នាំថ្មី»

ព័ត៌មានជាតិ២ ម៉ោង មុន

កម្លាំងវិស្វកម្ម កំពុងពន្លឿនការស្ថាបនាផ្លូវក្រវាត់ព្រំដែនក្នុងភូមិសាស្រ្តស្រុកអណ្តូងមាស

ព័ត៌មានជាតិ២ ម៉ោង មុន

ក្មេងស្រី២៩នាក់ ទទួលបានពានរង្វាន់ពីការ​ប្រកួត​គំនូរ​និង​ស្នាដៃស្ត្រី ក្នុងនោះជ័យលាភីលេខ១ ទទួលបានថវិកា១ពាន់ដុល្លារ

ព័ត៌មានជាតិ២ ម៉ោង មុន

បង្ហាញទេពកោសល្យតន្ត្រីរបស់អ្នក It’s Tiger Time! VannDa នាំយកតន្ត្រីខ្មែរទៅកាន់ឆាកអន្តរជាតិ!

ព័ត៌មានជាតិ៦ ម៉ោង មុន

កម្ពុជាអាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី១០-២០% រយៈពេល៣ថ្ងៃ

ព័ត៌មានជាតិ៧ ម៉ោង មុន

ព្រះវិហារថ្មី និងសមិទ្ធផលនានា ក្នុងវត្តសុវណ្ណគិរីកេសរធ្លក ខេត្តសៀមរាប ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

ស្រុកសំឡូត
ព័ត៌មានជាតិ២៤ ម៉ោង មុន

ស្រុកសំឡូតមានសក្ដានុពលផ្នែកកសិកម្ម ៧៧ ភាគរយនៃកំណើនប្រជាពលរដ្ឋទូទាំងស្រុក

ព័ត៌មានជាតិ៧ ម៉ោង មុន

សម្តេចធិបតី និងលោកជំទាវបណ្ឌិត ផ្តល់ម៉ូតូ២២គ្រឿងដល់អាជ្ញាធរ គ្រូពេទ្យ គ្រូបង្រៀន នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង

ព័ត៌មានជាតិ២ ម៉ោង មុន

កម្លាំងវិស្វកម្ម កំពុងពន្លឿនការស្ថាបនាផ្លូវក្រវាត់ព្រំដែនក្នុងភូមិសាស្រ្តស្រុកអណ្តូងមាស

Sokha Hotels

ព័ត៌មានពេញនិយម