Connect with us

ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់អប់រំលើកទឹកចិត្តសាលារដ្ឋ និងឯកជន​បញ្ចូលកម្មវិធីសិក្សាបែបទំនើបរបស់ជប៉ុនទៅក្នុងកម្មវិធីសិក្សា

បានផុស

នៅ

មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំយុវជននិងកីឡា បានលើកទឹកចិត្តដល់គណៈគ្រប់គ្រងសាលារដ្ឋ និងឯកជនដាក់បញ្ចូលកម្មវិធីសិក្សា Think Think ដែលជាកម្មវិធីសិក្សាបែបទំនើបរបស់ជប៉ុនទៅក្នុងកម្មវិធីសិក្សារបស់ខ្លួនដើម្បីបណ្តុះកុមារឱ្យចេះបំណិន និងជំនាញក្នុងសតវត្សរ៍ទី ២១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងនៅក្នុងកម្មវិធី Think! Think! World Cup ប្រចាំឆ្នាំ 2024” សាកល្បងសមត្ថភាពត្រិះរិះពិចារណាបែបសប្បាយៗ និងឈ្នះរង្វាន់ទៅប្រទេសជប៉ុនកាលពីថ្ងៃទី២២ធ្នូនៅផ្សារទំនើប អ៊ីអនមានជ័យ លោក អ៊ុង បូរ៉ាត់ រដ្ឋលេខាធិការតំណាងលោកបណ្ឌិត ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា ការជំរុញឱ្យសាលារដ្ឋ និងឯកជនដាក់កម្មវិធីសិក្សាThinkThink នេះ ដោយសារតែវាជាកម្មវិធីសិក្សាមួយបែបថ្មីលេងបណ្តើររៀនបណ្តើរ ពោលគឺរៀនតាមបែបលេងហ្គេមដែលអាចទាក់ទាញក្មេងៗឱ្យចូលចិត្តរៀនដោយសប្បាយរីករាយ និងបណ្តុះឱ្យក្មេងៗចេះគិត និងត្រឹះរិះពិចារណាបន្ថែមជាងមុនព្រមទាំងមានបំណិនផ្នែកស្ទែម ពិសេសគណិតវិទ្យាកាន់តែខ្លាំងឡើង។

លោករដ្ឋលេខាធិការបានបញ្ជាក់ថា «ការទទួលបានចំណេះដឹងផ្នែក ស្ទែម STEMតាំងពីក្មេង និងបណ្តុះជំនាញក្នុងសតវត្សរ៍ទី ២១ គឺជាកត្តាសំខាន់ក្នុងសង្គមដែលមានការវិវឌ្ឍន៍យ៉ាងឆាប់រហ័សនាពេលបច្ចុប្បន្ននេះ។ Think!Think! World Cup ផ្តល់ឱកាសដ៏ល្អសម្រាប់សិស្សដើម្បីអភិវឌ្ឍចំណាប់អារម្មណ៍របស់ពួកគេទៅលើមុខវិជ្ជា STEM» ។

លោក Kei Kawashima អគ្គនាយកប្រតិបត្តិការិយាល័យកណ្តាល Think!Think! ក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុនបានមានប្រសាសន៍ថា “Think!Think ជួយបណ្តុះអារម្មណ៍ចង់ស្វែងយល់របស់កុមារ និងអភិវឌ្ឍសមត្ថភាពពេញ លេញរបស់ពួកគេតាមរយៈការបង្កើតទម្រង់នៃការរៀនសូត្រប្រកបដោយភាពសប្បាយរីករាយ។ ព្រឹត្តិការណ៍ World Cup គឺជាវិធីរបស់យើងដើម្បីអបអរសាទរដល់អ្នកដែលកំពុងជំរុញព្រំដែននៃការគិតរបស់ពួកគេ។ យើងនឹងបន្តនាំ​យកបច្ចេកវិទ្យាអប់រំ និងចំណេះដឹងដ៏ល្អបំផុតពីប្រទេសជប៉ុនមកកាន់កុមារនៅប្រទេសកម្ពុជា។»

គួរបញ្ជាក់ថា ព្រឹត្តិការណ៍ Think!Think! Annual World Cup 2024 រៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា ភ្នាក់ងារចៃកា និង Think!Think! កម្ពុជាដើម្បីលើកកម្ពស់ការអប់រំបែប STEM នៅវ័យកុមារតូចដោយប្រើកម្មវិធី Think!Think! ។ ដោយមានសិស្សចូលរួមការប្រកួតជាង៣០០០នាក់មកពី សាលា Think!Think! Learning Lab ក៏ដូចជាមជ្ឈមណ្ឌលសិក្សាឌីជីថលជប៉ុន និងដៃគូសាលារដ្ឋចំនួន៨នៅទូទាំងប្រទេសកម្ពុជា។

កម្មវិធីពេលព្រឹកមានការប្រកួត Think!Think! World Cup ដែលមានកុមារអាយុ 4-12 ឆ្នាំ ចូលរួមប្រកួតប្រជែងជំនាញគិតវិភាគរបស់ខ្លួនតាមរយៈហ្គេមក្នុងកម្មវិធី Think!Think! App។ ក្រៅពីការប្រកួត​ Think! Think! World Cup មាតាបិតា និងសិស្សានុសិស្សក៏អាចរីករាយ និងទទួលបាននូវបទពិសោធន៍ជាមួយនឹងសកម្មភាពជាច្រើនដែលទាក់ទងពីវប្បធម៌ជប៉ុនដូចជាការធ្វើនំតាកូយ៉ាគី បទពិសោធន៍ស្លៀកពាក់បែបជប៉ុន និងសកម្មភាពជាច្រើនទៀត។
ដើម្បីធ្វើឱ្យព្រឹត្តិការណ៍នេះកាន់តែរំភើប សិស្សចំនួន២នាក់ដែលមានពិន្ទុខ្ពស់បំផុតក្នុងប្រភេទថ្នាក់នីមួយៗ គឺទទួលបានរង្វាន់សំបុត្រយន្តហោះ និងឪកាសចូលរួមព្រឹត្តិការណ៍ប្រកួតការគិតវិភាគនៅប្រទេសជប៉ុនក្នុងឆ្នាំ ២០២៥ខាងមុខនេះ។ ក្រៅពីនេះ សម្រាប់កូនសិស្សចូលរួមទាំងអស់នៅក្នុងម្មពិធីក៏អាចទទួលបានឪកាសពិសេសទៅប្រទេសជប៉ុនតាមរយៈការចាប់រង្វាន់សំណាងផងដែរ។

Think!Think! គឺជាកម្មវិធីអប់រំបែបបច្ចេកវិទ្យា លេខ១ របស់ប្រទេសជប៉ុនដែលផ្តោតលើការគិត បែបស៊ីជម្រៅ
និងបំណិនសង្គមដោយមានអ្នកប្រើប្រាស់ជាង ២.៥លាននាក់ នៅទូទាំងពិភពលោកហើយបានទទួលពានរង្វាន់​កិត្តិយសជាច្រើនដូចជា ជាកម្មវិធីល្អបំផុតសម្រាប់កុមារពីខាង Google និងជាប់ពានរវង្វាន់ជាប្រភេទកម្មវិធីមានភាពច្នៃប្រឌិតថ្មីខ្ពស់បំផុតពីខាងស្ថាប័នសហប្រតិបត្តិការ សេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) ។ Think!Think! មានគោល​ដៅជំរុញកុមារអោយមានការដុះដាលនូវការស្រលាញ់ការសិក្សារៀនសូត្រ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១៣ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១៤ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១៥ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម