ព័ត៌មានជាតិ
សម្តេច ម៉ែន សំអន សាទរចំពោះសិក្ខាកាមចំនួន ១៤២ រូប ដែលរៀនបញ្ចប់វគ្គ អប់រំនយោបាយរបស់គណបក្សកម្រិត ២ ជាស្ថាពរ
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្ស បានថ្លែងនូវការសាទរចំពោះសិក្ខាកាមចំនួន ១៤២ រូប ដែលបានរៀនបញ្ចប់វគ្គអប់រំនយោបាយរបស់គណបក្សកម្រិត ២ ជំនាន់ទី ១៥ ដោយស្ថាពរ។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងការសាទរបែបនេះ ខណៈពេលអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត ២ ជំនាន់ទី ១៥ និងប្រគល់វិញ្ញាបនបត្រជូនសិក្ខាកាមចំនួន ១៤២ រូប នៅវិមាន ៧ មករា កាលពីរសៀលថ្ងៃសៅរ៍ ៦ រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០២៤។

លោកស្រី គឹម សេដ្ឋានី តំណាងសិក្ខាកាមបានធ្វើចំណាប់អារម្មណ៍ដោយបានបង្ហាញនូវសេចក្តីគោរពដឹងគុណដល់ថ្នាក់ដឹកនាំគ្រប់ថ្នាក់ ពិសេស សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានអនុញ្ញាតឲ្យមានវគ្គអប់រំនយោបាយជាបន្តបន្ទាប់ ដើម្បីបង្កើនចំណេះដឹងដល់សិក្ខាកាមជាមន្ត្រីបក្សមកពីក្រសួង ស្ថាប័ន និងរាជធានី ខេត្ត នូវចំណេះដឹងពិសេសបង្កើនស្មារតីសាមគ្គីភាព ស្រឡាញ់បក្ស ពង្រឹងសមត្ថភាពត្រិះរិះពិចារណា ក្នុងការដឹកនាំចាត់ចែងអនុវត្តនូវគោលនយោបាយមាគ៌ាបក្ស សំដៅរក្សាភាពខ្លាំងរឹងមាំរបស់គណបក្ស ដើម្បីបន្តរក្សាបាននូវសន្តិភាព និងការអភិវឌ្ឍជូនជាតិមាតុភូមិ។

លោក តាក ស៊ុនអ៊ី សមាជិកគណៈកម្មាធិការ និងជាប្រធានគណៈឃោសនាអប់រំ បានធ្វើរបាយការណ៍ពីដំណើរការ នៃវគ្គសិក្សាលើកកម្ពស់សមត្ថភាពមន្ត្រីបន្តវេន និងបានកោតសរសើរដល់សិក្ខាកាមទាំង ១៤២ រូប នៃវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត ២ ជំនាន់ទី ១៥ ទាំងអស់ ជាធនធានរបស់បក្សដែលបានប្រតិបត្តិបានយ៉ាងល្អ ទាំងវិន័យ ទំនាក់ទំនង ការគោរពពេលវេលា និងការស្តាប់បទឧទ្ទេសនាមចែករំលែកចំណេះដឹង បទពិសោធល្អៗ ពីថ្នាក់ដឹកនាំគណបក្ស ទទួលបាននូវពុទ្ធិថ្មីៗ មេរៀន របាយការណ៍ យល់ពីគោលបំណងគោលនយោបាយរបស់បក្ស បទពិសោធដឹកនាំពិសេសសមត្ថភាពត្រិះរិះពិចារណា ប្រកបដោយវិទ្យាសាស្ត្រវិចារវិទ្យា ការទទួលខុសត្រូវសម្រាប់មន្ត្រីបន្តវេនទាំងបច្ចុប្បន្ន និងទៅអនាគត។

សម្តេចកិត្តិសង្គហបណ្ឌិត បាននាំការសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស និងបានអបអរសាទរវាយតម្លៃខ្ពស់ចំពោះវគ្គសិក្សា និងថ្លែងអំណរគុណ កោតសរសើរដល់ថ្នាក់ដឹកនាំគណៈឃោសនាអប់រំគណបក្ស ក៏ដូចគណៈគ្រប់គ្រងវគ្គដែលបានខិតខំធ្វើការបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពមន្ត្រីជាធនធានមនុស្សរបស់គណបក្សយកទៅអនុវត្តបន្តប្រកបដោយគុណភាព ប្រសិទ្ធភាព និងជោគជ័យក្នុងការបំពេញការងារ៕
អត្ថបទ ៖ វិមាន



-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ