ព័ត៌មានជាតិ
២០ ឆ្នាំ ជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក WTO កម្ពុជាសម្រេចបានសមិទ្ធផលធំៗ ៥
យោងតាមរបាយការណ៍បូកសរុបលទ្ធផលការងារពាណិជ្ជកម្មឆ្នាំ២០២៤ និងទិសដៅការងារពាណិជ្ជកម្មឆ្នាំ២០២៥ បានគូសបញ្ជាក់ឱ្យដឹងថា រយៈពេល ២០ ឆ្នាំចាប់តាំងពីកម្ពុជាបានក្លាយទៅជាសមាជិកពេញលេញទី១៤៨ របស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ក្នុងរយៈពេលជាង ២ ទសវត្សរ៍ កម្ពុជាអាចសម្រេចបានសមិទ្ធផលធំៗចំនួន ៥ ដែលបានជួយជំរុញដល់កំណើនសេដ្ឋកិច្ច។

សមាជិកភាពរបស់កម្ពុជានៅក្នុងអង្គការ WTO ជាង ២ ទសវត្សរ៍មកនេះ បានរួមចំណែកដល់កំណើនសេដ្ឋកិច្ច ដោយធ្វើឱ្យប្រសើរឡើងនូវឱកាសពាណិជ្ជកម្ម, ជំរុញការវិនិយោគ និងគាំទ្រការអភិវឌ្ឍតាមរយៈសមាហរណកម្មទៅក្នុងប្រព័ន្ធពាណិជ្ជកម្មសកល។ ក្នុងនោះ សមិទ្ធផលធំៗ ទាំង ៥ ដែលកម្ពុជាអាចសម្រេចបាននោះរួមមាន៖
-ផលិតផលក្នុងស្រុកសរុប (GDP) ក្នុងឆ្នាំ២០០៤ មានប្រមាណ ៥,៣ ពាន់លានដុល្លារអាម៉េរិក ខណៈឆ្នាំ២០២២ បានកើនរហូតដល់ ២៩,៦១ ពាន់លានដុល្លារអាម៉េរិក
-ក្នុងរយៈពេល ២ ទសវត្សរ៍ចុងក្រោយនេះ អត្រាភាពក្រីក្របានធ្លាក់ចុះ ជាលំដាប់ក្នុងអត្រាមធ្យមប្រចាំឆ្នាំ ១,៦% ពី ៦០% ក្នុងឆ្នាំ ២០០០ មកត្រឹម ១៦% ក្នុងឆ្នាំ២០២២ ហើយសេដ្ឋកិច្ចរបស់កម្ពុជា បានកើនឡើងជាង ៧% ក្នុងមួយឆ្នាំ។ កំណើនដ៏ខ្ពស់នេះ បានធ្វើឱ្យកម្ពុជាចាកចេញពីឋានៈជាប្រទេសក្រីក្រ និងបានក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតទាបនៅឆ្នាំ២០១៥
-ការវិនិយោគផ្ទាល់ពីបរទេសបានកើនឡើងពី ១១០លានដុល្លារ អាម៉េរិក នៅឆ្នាំ២០០០ រហូតដល់ ៤,៩ពាន់លានដុល្លារអាម៉េរិក នៅឆ្នាំ២០២៣
-ទំហំពាណិជ្ជកម្មរបស់កម្ពុជាមានប្រមាណ ៤,៥ពាន់លានដុល្លារ អាម៉េរិក នៅឆ្នាំ២០០៤ ហើយបានកើនឡើងជាបន្តបន្ទាប់រហូត ដល់ ៤៧,៨៨ពាន់លានដុល្លារអាម៉េរិក នៅឆ្នាំ២០២៣ ក្នុងនោះ ការនាំចេញសរុបរបស់កម្ពុជាមានប្រមាណ ២៣,៤៧ពាន់លាន ដុល្លារអាម៉េរិក
-ទំនិញនាំចេញរបស់កម្ពុជាត្រូវធ្វើពិពិធកម្មជាបន្តបន្ទាប់ ដោយ បន្ថែមពីលើទំនិញសម្លៀកបំពាក់ ដែលជាទំនិញនាំចេញចម្បង កម្ពុជាបានបង្កើនមុខទំនិញនាំចេញបន្ថែម ដូចជា អង្ករ សម្ភារ ធ្វើដំណើរនិងកាបូប ស្បែកជើង គ្រឿងអេឡិចត្រូនិក និងភាគបង្គំ និងកង់ ព្រមទាំងផលិតផលជាច្រើនទៀត។ ក្នុងឆ្នាំ២០២៣ ទំហំនាំចេញនៃទំនិញសំខាន់ៗរបស់កម្ពុជា រួមមាន៖សម្លៀកបំពាក់ ៧,៨៦ពាន់លានដុល្លារអាម៉េរិក, អង្ករ ១,៧២ពាន់លានដុល្លារអាម៉េរិក, សម្ភារធ្វើដំណើរនិងកាបូប ១,៦៣ពាន់លានដុល្លារអាម៉េរិក, ស្បែកជើងនិងស្រោមជើង ១,៣៦ពាន់លានដុល្លារអាម៉េរិក, គ្រឿងអេឡិចត្រូនិកនិងភាគបង្គំ ៣,១២ពាន់លានដុល្លារអាម៉េរិក និងកង់ ៤៨៩,៦១លានដុល្លារអាម៉េរិក។

កម្ពុជាចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០០៤ បន្ទាប់ពីការចរចាដ៏សកម្មរបស់ឥស្សរជនជាន់ខ្ពស់កម្ពុជា និងមន្រ្តីក្រសួង-ស្ថាប័នពាក់ព័ន្ធចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៩០ ព្រមទាំងបើកបង្ហាញនូវការធ្វើសមាហរណកម្មទៅក្នុងប្រព័ន្ធពាណិជ្ជកម្មពិភពលោក, សមិទ្ធផលសេដ្ឋកិច្ចសង្គម និងពាណិជ្ជកម្មសំខាន់ៗដែលកម្ពុជាសម្រេចបានក្នុងរយៈពេល ២០ ឆ្នាំចុងក្រោយនេះ។ បច្ចុប្បន្ននេះ អង្គការ WTO មានសមាជិកចំនួន ១៦៦ ប្រទេស រួមទាំងប្រទេសទីម័រឡេស្តេរ និងកូម៉ូរ៉ូស ដែលទើបបានចូលជាសមាជិកពេញសិទ្ធិនៅក្នុងឆ្នាំ២០២៤ នេះផងដែរ៕




-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?