ព័ត៌មានជាតិ
មន្ត្រីនគរបាលជាន់ខ្ពស់៖ សន្តិសុខឯកជន ជាកម្លាំងជំនួយដល់កម្លាំងសមត្ថកិច្ចក្នុងការរក្សាសុវត្ថិភាពសង្គម
មន្ត្រីនគរបាលជាន់ខ្ពស់ ថ្លែងថា ភ្នាក់ងារសន្ដិសុខឯកជនមានតួនាទីសំខាន់ជាកម្លាំងជំនួយដល់កម្លាំងសមត្ថកិច្ចក្នុងរួមចំណែករក្សា ការពារសុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គម ពិសេសកិច្ចការពារកន្លែងកើតហេតុ ក្នុងករណីមានបទល្មើសកើតឡើង ដើម្បីងាយស្រួលសមត្ថកិច្ចជំនាញស្រាវជ្រាវបង្ក្រាប។

ឧត្តមសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន បានណែនាំដល់ភ្នាក់ងារសន្ដិសុខឯកជន ដែលឈរជើងការពារគោលដៅទាំងអស់ត្រូវបង្កើនស្មារតីយកចិត្តទុកដាក់ការពារកន្លែងកើតហេតុ ករណីមានបទល្មើសណាមួយកើតឡើង ដើម្បីងាយស្រួលដល់កម្លាំងសមត្ថកិច្ចជំនាញធ្វើការស្រាវជ្រាវ និងឈានដល់ការបង្ក្រាបបទល្មើសនោះ។
ក្នុងឱកាសអញ្ជើញបើកវគ្គបំប៉នជំនាញភ្នាក់ងារសន្ដិសុខឯកជន លើកទី៦៨ នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤នេះ ឧត្តមសេនីយ៍ឯក លឹម សុខារស្មី បានគូសបញ្ជាក់ថា នៅពេលមានបទល្មើសណាមួយកើតឡើង ប្រសិនបើការការពារកន្លែងកើតហេតុមិនបានល្អនោះទេ ច្បាស់ណាស់សមត្ថកិច្ចជំនាញនឹងជួបការលំបាកក្នុងការស្រាវជ្រាវបង្ក្រាប ព្រោះផ្នែកមួយនៃការបង្ក្រាបបទល្មើស គឺជាការប្រមូលភ័ស្ដតាងដែលអាចបន្សល់ទុកនៅកន្លែងកើតហេតុ។

ឧត្តមសេនីយ៍ឯក លឹម សុខារស្មី បន្តថា ភ្នាក់ងារសន្តិសុខឯកជន គឺជាកម្លាំងជំនួយដល់កម្លាំងសមត្ថកិច្ច ក្នុងការចូលរួមចំណែកក្នុងការថែរក្សា សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គម និងបានដើរតួនាទីយ៉ាងសំខាន់បង្ការ ទប់ស្កាត់ បង្ក្រាបបទល្មើសនានា និងចូលរួមអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ប្រកបដោយប្រសិទ្ធភាព។
ក្នុងន័យនេះ ឧត្តមសេនីយ៍ឯក ប្រធាននាយកដ្ឋាន បានស្នើដល់កម្លាំងភ្នាក់ងារសន្តិសុខឯកជនទាំងអស់ត្រូវអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» នេះ ពិសេសបង្ការ ទប់សង្កាត់បទល្មើស និងរាយការណ៍ដល់សមត្ថកិច្ចមូលដ្ឋាន ឬសមត្ថកិច្ចជំនាញ ដើម្បីបង្ការទប់ស្កាត់បង្ក្រាបបទល្មើសឲ្យទាន់ពេលវេលា ជាពិសេសបទល្មើសគ្រឿងញៀន បទល្មើសព្រហ្មទណ្ឌ និងបទល្មើសល្បែងស៊ីសងគ្រប់ប្រភេទ ព្រមទាំងតម្រូវឲ្យមានកិច្ចសហការអោយបានល្អ ជាមួយសមត្ថកិច្ចមូលដ្ឋានត្រូវរាយការណ៍អំពីបទល្មើស និងសម្រួលដល់សមត្ថកិច្ច ក្នុងការបង្ការទប់ស្កាត់ បង្ក្រាបបទល្មើសតាមគោលដៅនីមួយៗ។

ឧត្តមសេនីយ៍ឯក លឹម សុខារស្មី បានបន្តទៀតថា ដើម្បីធ្វើឱ្យវិស័យសន្តិសុខឯកជន មានការរីកចម្រើន និងពង្រឹងនូវគុណភាព លោក ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ តែងតែមានការយកចិត្តទុកដាក់ខ្ពស់ និងគាំទ្រជានិច្ច ធ្វើយ៉ាងណាឱ្យវិស័យសន្តិសុខឯកជនមានការរីកចម្រើនប្រកបដោយនិរន្តភាព និងគុណភាពខ្ពស់៕

-
សន្តិសុខសង្គម៧ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៧ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច