ព័ត៌មានជាតិ
អភិបាលខេត្តកំពង់ធំនាំយកអំណោយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ចែកជូនពលករទើបវិលត្រឡប់មកពីប្រទេសថៃ
បងប្អូនពលករដែលទើបវិលត្រឡប់មកពីប្រទេសថៃនៅយប់ថ្ងៃទី ១៤ ខែមីនា ចំនួន៦៦នាក់ ត្រូវបានឯកឧត្ដម សុខ លូ អភិបាលខេត្តកំពង់ធំ និងក្រុមការងារចុះសាកសួរសុខទុក្ខ និងនាំយកអំណោយសម្ដេចតេជោ (ឃីត ១កញ្ចប់) ជូនបងប្អូនពលករនៅមណ្ឌលចត្តាឡីស័កវិទ្យាល័យកំពង់ធំ និងបន្តជួបពលករដែលកំពុងធ្វើចត្តាឡឺស័កនៅស្រុកសន្ទុកចំនួន ៣៦នាក់ ស្រុកបារាយណ៍ ចំនួន៧១នាក់ ស្រុកតាំងគោកចំនួន៤៣នាក់ និងស្រុកកំពង់ស្វាយ ៣៥នាក់ សរុបទាំងអស់ ចំនួន២៥១នាក់ នៅថ្ងៃទី ១៥ ខែមីនា ឆ្នាំ២០២១។

ជាមួយគ្នានោះដែរ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានពាំនាំនូវការសាកសួរសុខទុក្ខពីសម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន និងសម្តេចកិតត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនចំពោះបងប្អូនប្រជាពលរដ្ឋគ្រប់រូប ដែលកំពុងធ្វើចត្តាឡីស័កនៅគ្រប់មណ្ឌលទាំងអស់ទូទាំងខេត្តកំពង់ធំ ព្រមទាំងផ្តាំផ្ញើឲ្យអាជ្ញាធរខេត្ត អាជ្ញាធរស្រុក សូមយកចិត្តទុកដាក់ចំពោះពុកម៉ែបងប្អូន ទោះបីជាមានការលំបាកយ៉ាងណាក៏ដោយ ត្រូវខិតខំជួយបងប្អូនឱ្យអស់លទ្ធភាព។

លើសពីនេះឯកឧត្តម សុខ លូ បានអំពាវនាវដល់ពលករទាំងអស់ បន្ទាប់ពីធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ ទទួលបានលទ្ធផលអវិជ្ជមាន នៅពេលត្រឡប់ទៅផ្ទះវិញ សូមអនុវត្តនូវវិធានការ ៣ការពារ ៣កុំ របស់រាជរដ្ឋាភិបាល និងគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេស សូមរក្សាអនាម័យ ត្រូវពាក់ ម៉ាស់នៅពេលចាំបាច់ ឧស្សាហ៍លាងដៃនឹងសាប៊ូ ទឹកអាកុល ឬជែល រក្សាគម្លាតសុវត្ថិភាពពីគ្នាយ៉ាងតិចឲ្យបាន ១.៥ម៉ែត្រ កុំទៅកន្លែងបិទជិត កុំទៅកន្លែងមានមនុស្សច្រើន កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នា និង ចូលរួម ស្កេន QR Code នៅគ្រប់ទីកន្លែងដែលពុកម៉ែបងប្អូនទៅដល់ ដែលអាចទទួលបានដំណឹង ឆាប់ រហ័ស ប្រសិនបើទីតាំងនោះ មានករណីឆ្លងជំងឺកូវីដ១៩ ។

ចុងក្រោយ ឯកឧត្តម សុខ លូ ក៏បានក្រើនរំលឹកដល់អាជ្ញាធរគ្រប់ ក្រុង-ស្រុក ទាំង ៩ សូមធ្វើការណែ នាំដល់ បងប្អូន ប្រជាពលរដ្ឋដែលមានបំណង ចង់រៀបចំពិធីបុណ្យនានាដែលមិនចាំបាច់ ដូចជាបុណ្យផ្កា បុណ្យបច្ច័យបួន បុណ្យទក្ខិណានុប្បទាន ជាដើម សូមផ្អាកបណ្ដោះអាសន្ន លើកលែង ចំពោះ ពិធីបុណ្យ ចាំបាច់ដូចជា បុណ្យសព បុណ្យគំរប់ខួប ៧ថ្ងៃ ១០០ថ្ងៃ ពិធីរៀបអាពាហ៍ពិពាហ៍ ដាច់ខាតត្រូវតែ ណែនាំដល់ម្ចាស់ កម្មវិធី ធ្វើយ៉ាងម៉េចត្រូវកាត់បន្ថយអ្នកចូលរួម ក្នុងមួយតុគឺមានអ្នកចូលរួមតែ ៥នាក់ប៉ុណ្ណោះ ហើយអ្នកចូលរួមទាំងអស់ ការធ្វើអនាម័យ និងការវាស់កំដៅ ការពាក់ម៉ាស ការរក្សាគម្លាតសុវត្ថិភាព បុគ្គល និងសង្គម ដើម្បីរួមគ្នាទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ចូលក្នុងសហគមន៍។


អត្ថបទ៖ ប៊ុន រដ្ឋា

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?