ព័ត៌មានជាតិ
ឃ្លាំងលក់រថយន្តមួយនៅខណ្ឌឫស្សីកែវ រកឃើញអ្នកឆ្លង ៣ នាក់ ពាក់ព័ន្ធឈ្មោះ ចាន់ មករា
អភិបាលខណ្ឌឫស្សីកែវ លោក ជា ពិសី បានឲ្យដឹងនៅវេលាម៉ោង ១០ និង ៤០ នាទីព្រឹកថ្ងៃទី១៦ ខែមិនា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យ បានមកទទួលយកអ្នកវិជ្ជមាននឹងមេរោគកូវីដ១៩ ចំនួន ០៣ នាក់ នៅឃ្លាំងលក់រថយន្ត RVLG (ពាក់ព័ន្ធនឹងករណី អ្នកជម្ងឺ ឈ្មោះ ចាន់ មករា) ស្ថិតនៅចំណុចផ្ទះលេខ២២៣j ផ្លូវលេខ៥៩៨ ក្រុមទី៦ ភូមិគង្គាផុស សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ។
អ្នកជំងឺទាំង ៣ នាក់ នេះមានអាយុពី ១២ ទៅ ៤៣ ឆ្នាំ៖
១/ បុរស អាយុ៤៣ឆ្នាំ
២/ កុមារី អាយុ១៦ឆ្នាំ
៣/ កុមារា អាយុ១២ឆ្នាំ
អ្នកជម្ងឺទាំងបីនាក់ ត្រូវបានបញ្ជូនទៅព្យាបាលនៅ សណ្ឋាគារ The Great Duke (អតីតសណ្ឋាគារអាំងទែរកង់ទីណង់តាល់)។ ដោយឡែកទីតាំងខាងលើនេះ បាននិងកំពុងបិទជាបណ្ដោះអាសន្នកាលពីថ្ងៃម្សិលមិញ ក្រោយពីមានការយកសំណាកទៅលើមនុស្សចំនួន១៩នាក់ ដែលរស់នៅក្នុងឃ្លាំងខាងលើនេះរួចមក៕




-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍