ព័ត៌មានជាតិ
បណ្ឌិត យង់ ពៅ ថា ខួប១៥ឆ្នាំនៃការបង្កើតវិទ្យាស្ថានខុងជឺ ជាសក្ខីភាពនៃទំនាក់ទំនងស៊ីជម្រៅពិតប្រាកដរវាងកម្ពុជា-ចិន
បណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា បានឱ្យ កម្ពុជាថ្មី ដឹងថា ខួបអនុស្សាវរីយ៍១៥ឆ្នាំ នៃការបង្កើតវិទ្យាស្ថានខុងជឺ នៅរាជបណ្ឌិត្យសភាកម្ពុជា គឺបានបង្ហាញពីទំនាក់ទំនងស៊ីជម្រៅពិតប្រាកដរវាងកម្ពុជា និងចិន ដែលបច្ចុប្បន្ន ប្រទេសទាំង២កាន់តែមានទំនាក់ទំនងល្អជាមួយគ្នាឈានដល់ការស្វែងយល់រវាងប្រជាជន និងប្រជាជន ការយល់ពីគ្នា និងការផ្លាស់ប្តូរវប្បធម៌ទៅវិញទៅមក។

នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ គឺជាខួបទី១៥ឆ្នាំ នៃការបង្កើតវិទ្យាស្ថានខុងជឺ នៃរាជបណ្ឌិត្យសភាកម្ពុជា។ ក្នុងឱកាសនេះ លោកបណ្ឌិត យង់ ពៅ បានបន្តឱ្យដឹងថា ខួបអនុស្សាវរីយ៍១៥ឆ្នាំ របស់វិទ្យាស្ថានខុងជឺ មានតម្លៃសំខាន់ចំនួន៣។ ទី១ ខួប១៥ឆ្នាំនេះ មានតម្លៃខ្លាំងសម្រាប់ទំនាក់ទំនងកម្ពុជា និងចិន។ ទី២ មានតម្លៃសម្រាប់នយោបាយការបរទេសចិននៅបរទេសសម្រាប់កិច្ចសហប្រតិបត្តិការទូទៅ និងទី៣ ការសម្ពោធវិទ្យាស្ថាននេះធ្វើឡើងដំបូងគេបង្អស់កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០០៩ ក្រោមអធិបតីភាពរបស់លោក ស៊ី ជីនពីង ដែលកាលនោះ លោកនៅជាអនុប្រធានាធិបតីចិននៅឡើយ ដែលនេះ បានចារជាប្រវត្តិសាស្ត្ររបស់ប្រទេសទាំង២, នយោបាយចិន និងប្រវត្តិសាស្ត្ររបស់លោក ស៊ី ជីនពីង ផ្ទាល់ដែលលោកកំពុងកាន់អំណាចជាប្រធានាធិបតីចិន។ បណ្ឌិត យង់ ពៅ សង្កត់ធ្ងន់ថា ទាំងអស់នេះ សុទ្ធតែបានចារឹកពីចំណុចសំខាន់នៃខួប១៥ឆ្នាំ របស់វិទ្យាស្ថានខុងជឺ នៃរាជបណ្ឌិត្យសភាកម្ពុជា។

ចំណែក លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានសរសេរលើបណ្តាញសង្គមហ្វេសប៊ុកផ្លូវការអបអរខួបទី១៥ នៃការបង្កើតវិទ្យាស្ថានខុងជឺថា៖ “ជាខួប១៥ឆ្នាំនៃការធ្វើឱ្យកាន់តែស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមករវាងចិននិងកម្ពុជា ក៏ដូចជាលទ្ធផលផ្លែផ្កានៃទំនាក់ទំនងចំណងមិត្តភាពដែកថែបរវាងប្រទេសទាំងពីរ។ ភាគីចិននឹងបន្តគាំទ្រវិទ្យាស្ថានខុងជឺនៅកម្ពុជាក្នុងការរៀបចំថ្នាក់បង្រៀនភាសាចិន និងបណ្តុះបណ្ដាលអ្នកការទូតមិត្តភាពសម្រាប់ចិននិងកម្ពុជាឱ្យកាន់តែច្រើន”។

ពាក់ព័ន្ធនឹងការបណ្តុះបណ្តាលភាសាចិននៅវិទ្យាស្ថានខុងជឺ បណ្ឌិត យង់ ពៅ ថា កន្លងមកវិទ្យាស្ថាននេះបានបណ្តុះបណ្តាលភាសាចិនដល់សិក្ខាកាមបានជាង១៣ម៉ឺននាក់ហើយ និងបណ្តុះបណ្តាលទាំង២៣សាខា មានច្រើនរាជធានីខេត្ត និងតាមស្ថាប័នផ្សេងៗជាដៃគូផងដែរ។ លោកបញ្ជាក់បន្តថា ដើម្បីកសាងជោគវាសនារួមនៃប្រទេសទាំង២ គឺត្រូវមានការសិក្សាស្វែងយល់ពីគ្នា សិក្សាពីភាសា និងវប្បធម៌រវាងគ្នា។ ចមពោះការបើកវិទ្យាស្ថានខុងជឺនេះ គឺជាការស្វែងយល់ភាសាចិនតាមបែបវិទ្យាសាស្ត្រ និងស្វែងយល់វប្បធម៌តាមរយៈភាសា។ មួយវិញទៀតសព្វថ្ងៃមានការវិនិយោគច្រើនពីជនជាតិចិន ដូចនេះ កម្ពុជា ក៏ត្រូវបកប្រែច្បាប់ និងេកសារផ្សេងៗជាភាសាចិន ដើម្បីអាចឱ្យជនជាតិចិនស្វែងយល់ពីច្បាប់ទម្លាប់នៅកម្ពុជាបានច្រើនថែមទៀត។

តាមរយៈបណ្ឌិត យង់ ពៅ ការបណ្តុះបណ្តាលភាសាចិននៅវិទ្យាស្ថានខុងជឺ មានបណ្តុះបណ្តាលភាសាចិនទូទៅ និងមានបណ្តុះបណ្តាលកម្រិតបរិញ្ញាបត្រ ការបណ្តុះបណ្តាលសម្រាប់ការប្រឡងរបស់និស្សិតមានបំណងទៅរៀននៅប្រទេសចិន។ លោកបណ្ឌិតសង្ឃឹមថា ពេលអនាគត កម្ពុជា និងចិន នៅតែជាមិត្តភាពដែកថែប នៅតែមានកិច្ចសហប្រតិបត្តិការល្អ និងអាចកសាងជោគវាសនារួមគ្នា ពីមួយជំនាន់ ទៅមួយជំនាន់ទៀត៕
ដោយ៖ អុន ស្រីមាន





-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី