ព័ត៌មានជាតិ
អាជ្ញាធរខណ្ឌមានជ័យ ចុះរៀបចំសណ្ដាប់ធ្នាប់មុខមន្ទីរពេទ្យរុស្ស៉ី ជាលើកទី ២
កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ បានចុះរៀបចំសណ្ដាប់ធ្នាប់តាមបណ្ដោយផ្លូវលេខ ២៧១ មុខមន្ទីរពេទ្យខ្មែរ-សូវៀត ហៅ មន្ទីរពេទ្យរុស្ស៉ី ដើម្បីណែនាំឲ្យម្ចាស់អាជីវករលក់ដូរមានរបៀបរៀបរយ ទុកចន្លោះផ្លូវអ្នកថ្មើរជើងដើរ ចៀសវាងស្ទះចរាចរណ៍ និងប៉ះពាល់សណ្ដាប់ធ្នាប់។
អាជ្ញាធរបានឲ្យដឹងថា ដោយមានការចង្អុលបង្ហាញណែនាំពី លោក សេង គន្ធ អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ កាលពីព្រឹកថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០២៤ នេះ គណៈបញ្ជាការឯកភាពខណ្ឌមានជ័យ ដឹកនាំដោយ លោក កែវ សំណាង អភិបាលរងខណ្ឌមានជ័យ និងគណៈបញ្ជាការឯកភាព សង្កាត់ស្ទឹងមានជ័យទី ២ បានចុះសហការរៀបចំសណ្ដាប់ធ្នាប់ និងណែនាំដល់ប្រជាពលរដ្ឋដែលលក់ដូរនៅមុខមន្ទីរពេទ្យរុស្ស៊ី ជាលើកទី ២ ដើម្បីទុកចិញ្ចើមផ្លូវសម្រាប់អ្នកថ្មើរជើងដើរ និងសម្រួលដល់ការកកស្ទះចរាចរណ៍។
អាជ្ញាធរបានបន្តថា ក្នុងប្រតិបត្តិការចុះរៀបចំសណ្ដាប់ធ្នាប់ និងណែនាំអាជីវករខាងលើនេះ ធ្វើឡើងជាលើកទី ២ ហើយ ដោយឃើញថា ប្រជាពលរដ្ឋអាជីវករលក់ដូរមានការចូលរួមដាក់លក់ទៅតាមគំនូសដែលអាជ្ញាធរមូលដ្ឋានបានបាញ់កំណត់ទីតាំងក្នុងការលក់ដូរយ៉ាងល្អ។
អាជ្ញាធរ បានអរគុណដល់អាជីវករទាំងអស់ដែលចូលរួមសហការ ដោយសង្ឃឹមថា ពួកគាត់នឹងបន្តការសហការទៅមុខទៀត ដើម្បីសណ្ដាប់ធ្នាប់ល្អ បញ្ចៀសការកកស្ទះចរាចរណ៍៕
អត្ថបទ ៖ សុខា
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់