ព័ត៌មានជាតិ
ឃុំខ្លួនយុវជនពីរក្រុមដែលឌឺដងដាក់គ្នាតាមបណ្តាញសង្គមTik Tok រហូតផ្ទុះហិង្សាលើដងផ្លូវ
លោក គី អីម៉េង ចៅក្រមស៊ើបសួរសាលាដំបូងខេត្តបាត់ដំបង នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ បានសម្រេចធ្វើការចោទប្រកាន់យុវជន១៥នាក់ តាមមាត្រា៤១១ នៃក្រមព្រហ្មទណ្ឌ និងបញ្ជូនទៅឃុំខ្លួន នៅពន្ធនាគារខេត្តបាត់ដំបងបណ្ដោះអាសន្ន រង់ចាំការស្រាវជ្រាវនិងវិនិច្ឆ័យដល់អង្គសេចក្ដីនៅពេលក្រោយ។
បើសិនរកឃើញថា ពួកគេបានប្រព្រឹត្តកំហុសស្របតាមបញ្ញត្តិមាត្រា៤១១ក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជាមែននោះ ក្រុមយុវជនទាំងនេះ អាចប្រឈមជាប់ពន្ធនាគារពី២ឆ្នាំដល់៥ឆ្នាំនិងពិន័យជាប្រាក់១០លានរៀលទៀតផង។

សូមរំលឹកថាកាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ ក្រុមយុវជនចំនួន២ក្រុមដែលមានឈ្មោះក្នុងបណ្តាញសង្គមTik tok ថាBoy Ser និងBoy Loy បានបើកការប្រយុទ្ធគ្នាតាមដងផ្លូវ ដែលប្រដាប់ដោយកាំបិតនិងដុំថ្ម នៅចំណុចភូមិព្រែកតាច្រែង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ក្រោយពីបានឌឺដងដាក់គ្នាតាមបណ្ដាញសង្គម Tik tok បណ្ដាលឲ្យខូចខាតម៉ូតូផងដែរ។
ក្រោយពីបង្កហេតុកម្លាំងសមត្ថកិច្ចនគរបាលបានធ្វើការស្រាវជ្រាវនិងឃាត់ខ្លួនបាន១៥នាក់ និងរៀបចំឯកសារបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់៕
អត្ថបទ ៖ សុខុម



-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ