ព័ត៌មានជាតិ
លោក ឈាង រ៉ា ណែនាំមន្ត្រីសុខាភិបាល បង្កើនការយកចិត្តទុកដាក់លើការផ្តល់សេវាដល់អ្នកប្រើប្រាស់មូលនិធិសមធម៌ និងប.ស.ស.
លោក ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានណែនាំដល់មន្ត្រីសុខាភិបាល ឱ្យបង្កើនការយកចិត្តទុកដាក់ខ្ពស់ ទៅលើការផ្តល់សេវាថែទាំសុខភាពដល់ស្រ្តី កុមារ ជាពិសេសអ្នកខ្វះខាត និងអ្នកដាច់ស្រយោល ព្រមទាំងអ្នកប្រើប្រាស់មូលនិធិសមធម៌ និងប.ស.ស.។

ការណែនាំនេះ ធ្វើឡើងក្នុងឱកាសលោករដ្ឋមន្ត្រី ដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំលើកទី២ នៃខែធ្នូ ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត នាថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤។ ដោយមានការចូលរួមពី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សាក្រសួង អគ្គនាយក អគ្គនាយករង និងគ្រប់ប្រធានអង្គភាពថ្នាក់កណ្តាលក្រោមឱវាទក្រសួងសុខាភិបាល ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ និងតាមប្រព័ន្ធ Zoom ប្រធានមន្ទីរសុខាភិបាលខេត្ត។
ក្នុងឱកាសនោះ លោករដ្ឋមន្រ្តី បានណែនាំដល់ថ្នាក់ដឹកនាំមន្ទីរពេទ្យ និងមន្ទីរសុខាភិបាលរាជធានី ខេត្ត បង្កើនការយកចិត្តទុកបន្ថែមទៀត ក្នុងការពង្រឹងសេវាសុខាភិបាលសាធារណៈ ជាពិសេសសេវាឯកជន ក្នុងមូលដ្ឋានរបស់ខ្លួន។ ថ្នាក់ដឹកនាំអង្គភាពទាំងអស់ ត្រូវធ្វើការចុះពិនិត្យឱ្យបានជាប់ជាប្រចាំថ្ងៃ ស្វែងយល់ពីការបំពេញភារកិច្ចរបស់បុគ្គលិកគ្រប់ស្ថានភាពទាំងពេលថ្ងៃ និងពេលប្រចាំការពេលយប់។

ជាមួយគ្នានោះ លោករដ្ឋមន្រ្តី ក៏បានផ្តល់អនុសាសន៍គន្លឹះសំខាន់ៗ មួយចំនួន ដល់មន្ត្រីដោយផ្តោតសំខាន់លើគុណភាពសេវាបឋម គុណភាពសេវាផ្តល់ជូន និងត្រូវបង្កើនគុណភាពសេវាបន្ថែមទៀត ដើម្បីទាញឱ្យមានការជឿទុកចិត្តពីប្រជាពលរដ្ឋនឹងការព្យាបាល ជាពិសេសណែនាំដល់ផ្នែកថែទាំ ត្រូវផ្តល់ការថែទាំអ្នកជំងឺលាងសម្អាតខ្លួនឱ្យកាន់តែល្អប្រសើរ។ ក្នុងនោះ ត្រូវពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយ នូវការបែងចែកឱសថ ដល់មូលដ្ឋានសុខាភិបាល ដើម្បីធានាសមស្របតាមតំរូវការប្រើប្រាស់៕




-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ