ព័ត៌មានជាតិ
កោះរ៉ុងប្រែក្លាយពីភូមិនេសាទ ក្លាយជាកោះឋានសួគ៌ក្នុងខេត្តព្រះសីហនុ
កាលពីសប្តាហ៍មុនេះ ក្រុមអ្នកសារព័ត៌មានចំនួន ៣០ ស្ថាប័ន ដែលដឹកនាំដោយក្លិបអ្នកកាសែតកម្ពុជា បានចំណាយពេលពេញមួយថ្ងៃសម្រាប់ដំណើរទៅកម្សាន្តនៅកោះរ៉ុងក្នុងខេត្តព្រះសីហនុ។
កោះរ៉ុង ដែលពីមុនគ្រាន់តែជាទីសំចតរបស់អ្នកនេសាទ បានកែប្រែមុខមាត់ក្លាយជាកោះឋានសួគ៌សម្រាប់ភ្ញៀវទេសចរ។


នៅលើកោះមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ មានបណ្ដាញផ្លូវបេតុងស្ថាបនាឡើងខ្វាត់ខ្វែង ខណៈប្រព័ន្ធភ្លើងអគ្គិសនីរបស់រដ្ឋត្រូវបានតភ្ជាប់អាចប្រើប្រាស់ ២៤/២៤ ម៉ោង សម្រួលដល់ការរស់នៅរបស់ពលរដ្ឋជាង ១ ៣០០ គ្រួសារនៅលើកោះ។
នៅលើកោះមានការសាងសង់រីសត ផ្ទះសំណាក់តូចធំ ដែលតម្លៃមានចាប់ពី ១៥ ដុល្លារ អាចដល់រាប់រយ ឬរាប់ពាន់ដុល្លារក្នុងមួយយប់។
វឌ្ឋនភាពថ្មីមួយទៀត ក្រុមហ៊ុនឯកជនក្នុងស្រុកមួយក៏កំពុងអភិវឌ្ឍអាកាសយានដ្ឋាននៅលើកោះ ដែលនឹងបង្កើតបណ្តាញតភ្ជាប់សម្រួលការធ្វើដំណើរសម្រាប់ភ្ញៀវទេសចរពីគ្រប់គោលដៅធ្វើដំណើរមកកម្សាន្តនៅលើកោះរ៉ុងកាន់តែងាយស្រួល។


ក្នុងដំណើរបេសកកម្មចុះទៅកោះរ៉ុង ក្រុមអ្នកសារព័ត៌មានក៏មានឱកាសបានដើរទស្សនាពីភូមិមួយទៅភូមិ ដោយបានមើលឃើញពីការអភិវឌ្ឍន៍និងជីវភាពរស់នៅរបស់ពលរដ្ឋមានការផ្លាស់ប្តូរច្រើន ខណៈពលរដ្ឋជាង ៨០% នៅលើកោះផ្លាស់ប្តូរមុខរបរពីអ្នកនេសាទ ដោយពឹងអាស្រ័យលើវិស័យទេសចរណ៍។
ក្នុងការផ្តល់បទសម្ភាសន៍ជាង ១៥ នាទី លោក នួន ប៊ុនថុល អភិបាលក្រុងកោះរ៉ុងបានបង្ហាញពីភូមិសាស្រ្តរួមជាមួយសក្តានុពលជាច្រើន ដែលធ្វើឲ្យកោះរ៉ុងបានប្រែក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញ និងត្រូវបានគេប្រដូចកោះម៉ាល់ឌីវ ហើយដែលទេសចរដែលមកកម្សាន្តក្នុងខេត្តព្រះសីហនុមិនអាចរំលេងបាន សម្រាប់ការចំណាយពេលមកកម្សាន្តនៅកោះឋានសួគ៌នេះ៕

-
ចរាចរណ៍១ ថ្ងៃ ago
ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត
-
សន្តិសុខសង្គម១ សប្តាហ៍ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព២ ថ្ងៃ ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
សង្ក្រាន្ត៥ថ្ងៃនៅថៃ គ្រោះថ្នាក់ចរាចរណ៍ សម្លាប់មនុស្ស ១៧១នាក់