Connect with us

ព័ត៌មានជាតិ

ប.ស.ស បន្តពិភាក្សាជាមួយភាគីពាក់ព័ន្ធអំពី“សុវត្ថិភាពរថយន្តដឹកកម្មករ-និយោជិត”

បានផុស

នៅ

លោក​បណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប​.​ស​.​ស និង​ជា​ប្រធាន​ក្រុម​ការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​សម្រាប់​គាំពារ​កម្មករ-និយោជិត (​ស​.​ផ​.​ក​) តំណាង លោក ម៉េង ហុង ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គនាយក ប​.​ស​.​ស នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ កាលពី​រសៀល​ថ្ងៃ​ទី ២៣ ខែធ្នូ ឆ្នាំ ២០២៤ បាន​ដឹកនាំ​ក្រុមការងារ ស​.​ផ​.​ក បន្ត​ប្រជុំ​ពិភាក្សា​ជាមួយ​អគ្គលេខាធិការ នៃ​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ស្ដីពី “​សុវត្ថិភាព​រថយន្ត​ដឹក​កម្មករ-និយោជិត​” ដោយមាន​ការចូលរួម​ពី​តំណាង​អភិបាល​ នៃ​គណៈ​អភិបាល​រាជធានី ខេត្ត និង​តំណាង​ស្នងការ​នគរបាល​រាជធានី ខេត្ត​ទាំង ​១៦ រួមមាន រាជធានី​ភ្នំពេញ ខេត្ត​កំពង់ស្ពឺ កណ្តាល ស្វាយរៀង កំពង់ឆ្នាំង តាកែវ កំពង់ចាម ព្រះសីហនុ កោះកុង កំពត បន្ទាយមានជ័យ ត្បូងឃ្មុំ ព្រៃវែង ពោធិ៍សាត់ កំពង់ធំ និង​ខេត្ត​កែប ប្រមាណ​ជា ៥០ រូប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ចប្រជុំ​ពិភាក្សា​ខាងលើ ធ្វើឡើង​នៅ​ទីស្ដីការ​ក្រសួងមហាផ្ទៃ ដែល​ដឹកនាំ​ដោយ លោកស្រី មឹន មាណវី រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ជា​អគ្គលេខាធិការ នៃ​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក និង​លោក​នាយ​ឧត្ដមសេនីយ៍ ហ៊ឹម យ៉ាន រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​អគ្គលេខាធិការ​រង នៃ​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក។

នៅក្នុង​កិច្ចប្រជុំ​នាឱកាស​នោះដែរ ក្រុមការងារ ស​.​ផ​.​ក បានធ្វើ​បទ​បង្ហាញ​ស្ដីពី​ការជំរុញ​ផ្លាស់ប្ដូរ​រថយន្ត​ប្រភេទ​ដឹកទំនិញ​មក​ប្រភេទ​ដឹក​អ្នកដំណើរ ឬ​ដោយ​កែច្នៃ​ឱ្យមាន​កៅអីអង្គុយ​សមរម្យ ជូន​ដល់​អគ្គលេខាធិការ នៃ​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ផងដែរ៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២២ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១១ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម