Connect with us

ព័ត៌មានជាតិ

រដ្ឋមន្រ្តីបរិស្ថាន បង្ហាញសុទិដ្ឋិនិយមថា ការដាក់ចេញយុទ្ធនាការសំអាតផ្លូវជាតិ នឹងទទួលបានជោគជ័យនៅទូទាំងប្រទេស

បានផុស

នៅ

បន្ទាប់ពី​បាន​ប្រកាស​ដាក់​ចេញនូវ​ «យុទ្ធនាការ​សំអាត​ផ្លូវ​ជាតិ​» កាល​ពី​ពេល​កន្លង​ទៅ​ លោក​ អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ បាន​បង្ហាញ​សុទិដ្ឋិនិយម​ថា តាម​រយៈ​ការ​ដាក់​ចេញ​យុទ្ធនាការ​នេះ នឹង​ទទួលបានភាព​ជោគជ័យ​បន្ថែមទៀត នៅ​ទូទាំងប្រទេស ដើម្បី​ឱ្យ​កម្ពុជា​ដែល​ជាផ្ទះរបស់​យើងស្អាត «កម្ពុជាស្អាត គ្មានសំរាម និងសំណល់ប្លាស្ទិក តាមដងផ្លូវជាតិ ចាប់ពី ឆ្នាំ២០២៥»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ អ៊ាង សុផល្លែត បាន​បង្ហាញសុទិដ្ឋិនិយម​បែប​នេះ ក្រោយ​​ពេល​ដែល​ចលនាមហាជន​កាន់តែ​ច្រើន​ឡើង​បាន​ចូលរួម​គាំទ្រ​ដល់​គម្រោង​សាកល្បង​របស់​ក្រសួងបរិស្ថាន​ដើម្បី​​សំអាត​ផ្លូវជាតិ​ជា​ប្រចាំឆ្ពោះទៅកម្ពុជាសមានភាពស្អាត គ្មាន​សំរាម និង​សំណល់​ប្លាស្ទិករាយប៉ាយ។

គម្រោង​សាកល្បង​ដើម្បី​ផ្លូវ​ជាតិ​ស្អាត គ្មាន​សំរាម​រាយប៉ាយ កំពុង​ទទួល​បាន​ជោគជ័យ ដោយ​សារ​មហាជន​បាន​និង​​កំពុង​ចូលរួម​ចេញ​រើស​សំរាម និង​សំអាត​តាម​ផ្លូវជាតិ យ៉ាង​ផុលផុស​នាពេល​កន្លង​មក។

ជាក់ស្ដែង កាល​ពី​ថ្ងៃ​ទី២២ ខែ​ធ្នូ កន្លង​ទៅ​នេះ​ មន្រ្តី​ជំនាញ​ក្រសួងបរិស្ថាន បានចុះត្រួតពិនិត្យ និង​វាយ​តម្លៃ​លើភាពស្អាត នៅតាមផ្លូវជាតិលេខ៣ លេខ៤ លេខ៤១ និង៥១ ហើយបានបញ្ជាក់​ថា ផ្លូវជាតិទាំងនោះ​មាន​​សម្រស់​ស្រស់​ស្អាត​ជាបណ្តើរៗ បន្ទាប់​ពីមានការចូលរួម​សំអាត​ពីប្រជាពលរដ្ឋ អាជ្ញាធរមូលដ្ឋាន សិស្សានុសិស្ស កម្មករ កម្មការិនី យុវជន តំណាង​អង្គការសង្គមស៊ីវិល វិស័យឯកជន និងប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។

ក្នុង​នោះ​ ផ្លូវជាតិលេខ៣ ចាប់ពី​គល់​ស្ពាន​អាកាស​ចោមចៅ ដល់​គីឡូម៉ែត្រលេខ៥០ ស្ថិតក្នុង​ភូមិសាស្រ្ត​ស្រុក​សំរោង ស្រុក​ត្រាំកក់ នៃ​ខេត្តតាកែវ ស្រុក​​បសេដ្ឋ ខេត្តកំពង់ស្ពឺ និងផ្លូវឆ្ពោះទៅស្រុកឈូក ស្រុកទឹកឈូ និង​ក្រុងកំពត ខេត្ត​កំពត មាន​សោភ័ណភាព​ល្អ​ប្រសើរ មិន​មាន​​សំរាម​រាយប៉ាយ​តាមសងខាងផ្លូវ និងគ្មាន​គំនរ​សំរាមនោះ​​ទេ។

ដោយឡែក តាមការចុះពិនិត្យផ្លូវជាតិលេខ៤១ ចន្លោះពីគីឡូម៉ែត្រលេ៣ ទៅគីឡូម៉ែលេ៣២ មានគំនសំរាម ដោយអន្លើៗ បន្ទាប់មក ចន្លោះគីឡូម៉ែត្រលេខ២៥ ដល់លេខ៣២ ក្នុងភូមសាស្រ្តខេត្តកំពង់ស្ពឺ  និងចន្លោះពីគីឡូម៉ែត្រលេខ៣២ រហូតដល់ផ្លូវបំបែកផ្លូវជាតិលេខ៣ តាមដងផ្លូវមានសភាពល្អប្រសើរ មិនមានសំរាមរាយប៉ាយតាមផ្លូវទេ។

សូមបញ្ជាក់ថា គម្រោងសាកល្បងរៀបចំឱ្យផ្លូវជាតិស្អាត គ្មានសំរាម និងសំណល់ប្លាស្ទិក រាយប៉ាយ បាន​ចាប់​ផ្តើម​អនុវត្ត​តាំងពី​​ពាក់កណ្តាល​ខែវិច្ឆិកា ឆ្នាំ២០២៤ មកម្ល៉េះ ដោយ​មានការចូលរួមពីមហាជនគ្រប់ទិសទី ទូទាំងប្រទែស ជាពិសេសប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរដែនដី សិស្សានុសិស្ស សម្អាតមូលដ្ឋាន លំនៅដ្ឋាន ទីប្រជុំជន និងតាមដងផ្លូវជាតិ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៧ ម៉ោង មុន

ស្នងការ​ខេត្ត​បន្ទាយមានជ័យ ៖ បុណ្យចូលឆ្នាំថ្មី​ខាង​មុន​នេះ ហាម​ច្រក​ទឹក​ក្នុង​ថង់ ​គប់​ដាក់​គ្នា

សន្តិសុខសង្គម៨ ម៉ោង មុន

Update! សង្ស័យ​ផ្ដើម​ពី​ផ្ទុះ​ធុងហ្គាស ទើប​ឆេះ​ឃ្លាំង​រោងចក្រ​៣ រាលដាល​ដល់​ផ្ទះ​ពលរដ្ឋ​០៤​ខ្នង

ព័ត៌មានជាតិ៩ ម៉ោង មុន

ព្រឹត្តិការណ៍ “សង្ក្រាន្តវត្តភ្នំ” ៣​ថ្ងៃ​មាន​រៀបចំ​កម្មវិធី​បែប​ប្រពៃណី​ជាតិ និងកម្មវិធី កម្សាន្ត​សប្បាយជាច្រើន

នយោបាយ១០ ម៉ោង មុន

អ្នកវិភាគ និង​អ្នកឃ្លាំមើល៖ នាយករដ្ឋមន្ត្រី​កម្ពុជា​តែង​ផ្ដល់​អាទិភាព​ខ្ពស់​ ចំពោះ​សុខទុក្ខ​​ប្រជាពលរដ្ឋ

កីឡា១១ ម៉ោង មុន

លោក Munoz និយាយពីកីឡាករចំណូលថ្មី ក្រោយរកបាន Hat-trick

Sokha Hotels

ព័ត៌មានពេញនិយម