Connect with us

ព័ត៌មានជាតិ

ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ឧបត្ថម្ភម៉ូតូ​១គ្រឿងដល់សិស្សទិទ្ទេសAម្នាក់នៅខេត្តតាកែវ ដើម្បីធ្វើដំណើរទៅរៀនបន្ត

បានផុស

នៅ

ឯកឧត្តម ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និងលោកជំទាវ ហ៊ុន ម៉ាណា បានឧបត្ថម្ភម៉ូតូ១គ្រឿងដល់សិស្សម្នាក់ឈ្មោះ ស៊ុន រ៉េ ដែលបានប្រឡងជាប់និទ្ទេស A ប៉ុន្តែ ជីវភាពខ្វះខាត។ ការឧបត្ថម្ភម៉ូតូនេះ ជាការបំពេញទៅតាមការស្នើសុំរបស់សិស្ស ស៊ុន រ៉េ ដែលសុំឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា ជួយសម្រួលមធ្យោបាយធ្វើដំណើរដល់រូបគេ ដើម្បីជិះទៅរៀនបន្តនៅសាកលវិទ្យាល័យ។  

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយមើលឃើញពីភាពចាំបាច់នៃការប្រើប្រាស់មធ្យោបាយធ្វើដំណើរទៅរៀន និងចង់ឃើញយុវជននេះ មានអនាគតល្អ ក្លាយជាទំពាំងស្នងឫស្សីរបស់ជាតិ ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា ក៏បានបំពេញតាមបំណងប្រាថ្នារបស់គេ។ ឯកឧត្តម និងលោកជំទាវ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ នេះ បានឱ្យលោក ឈី កុលបុត្រា ដែលជាជំនួយការ និងក្រុមការងារនាំយកអំណោយជាម៉ូតូនេះទៅប្រគល់ដល់ដៃយុវជន ស៊ុន រ៉េ។

សិស្សនិទ្ទេសA ស៊ុន រ៉េ បានសម្តែងនូវក្តីរំភើបរីករាយយ៉ាងក្រៃលែង និងថ្លែងអំណរដល់ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា ចំពោះអំណោយម៉ូតូដែលជាអំណោយដ៏មានតម្លៃបំផុតសម្រាប់រូបគេនាពេលនេះ។ តាមរយៈគណនីហ្វេសប៊ុក សិស្ស ស៊ុន រ៉េ បានសរសេរបែបនេះថា៖«ខ្ញុំបាទ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះទឹកចិត្តដ៏ថ្លៃថ្លាខ្ពង់ខ្ពស់របស់លោកពូឯកឧត្តមប្រធាន ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា ដែលលោកទាំងពីរ បានឧបត្ថម្ភម៉ូតូ ១គ្រឿង ដល់រូបខ្ញុំបាទ សម្រាប់សម្រួលដល់ការធ្វើដំណើរក្នុងការសិក្សាតាមរយៈបងប្រុស ឈី កុលបុត្រា និងក្រុមការងារ។ ខ្ញុំបាទសូមគោរពជូនពរ លោកពូឯកឧត្តម និងលោកជំទាវ ព្រមទាំងបុត្រា បុត្រី រួមទាំងបងប្រុស ឈី កុលបុត្រា រួមទាំងក្រុមការងារ សូមមានសុខភាពល្អ សំណាងល្អ អាយុយឺនយូ ជោគជ័យគ្រប់ភារកិច្ចការងារ និងជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាងឃ្លាតឡើយ»។

សូមបញ្ជាក់ថា ស៊ុន រ៉េ គឺជាសិស្សនៃវិទ្យាល័យអង្គសង្កែ ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្ត តាកែវ។ ស៊ុន រ៉េ បានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដោយទទួលបាននិទ្ទេសA នាសម័យប្រឡងថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤។ ស៊ុន រ៉េ រស់នៅក្នុងគ្រួសារមានជីវភាពខ្វះខាត ហើយជាកូនកំព្រាឪពុក រស់នៅជាមួយម្តាយដែលមានជំងឺប្រចាំកាយ។ យុវសិស្សរូបនេះ ចង់រៀនបន្តនៅសាកលវិទ្យាល័យណាស់ ប៉ុន្តែ ខ្វះលទ្ធភាពទិញមធ្យោបាយធ្វើដំណើរទៅរៀន។ ហេតុដូច្នេះហើយ ទើបរូបគេស្នើសុំមធ្យោបាយធ្វើដំណើរ ហើយឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា ក៏បានឧបត្ថម្ភម៉ូតូ១គ្រឿងដល់រូបគេតែម្តង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ នាទីutes មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៤០ នាទីutes មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៥៥ នាទីutes មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ១ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យស្ថាប័នរដ្ឋស្ទើតែទាំងអស់ពិនិត្យនិងកំណត់មុខងារឡើងវិញ

Sokha Hotels

ព័ត៌មានពេញនិយម