ព័ត៌មានជាតិ
អ្នកបង្កគ្រោះថ្នាក់ ហើយរត់គេច សមត្ថកិច្ចនឹងតាមស៉ើបយកមកអនុវត្តតាមច្បាប់ជាដាច់ខាត
នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានដាក់បញ្ជាឲ្យស្នងការដ្ឋាននគរបាលរាជធានី-ខេត្តទាំងអស់ ចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ចំពោះជនបង្កគ្រោះថ្នាក់ចរាចរណ៍ រត់គេចខ្លួន គឺត្រូវបន្តស៊ើបអង្កេត និងតាមចាប់ខ្លួន យកមកផ្តន្ទាទោសតាមច្បាប់ជាដាច់ខាត។
ការដាក់បញ្ជានេះ ត្រូវបាននាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន ធ្វើឡើងតាមរយៈសេចក្ដីណែនាំមួយចុះថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១។

បើតាមនាយឧត្តមសេនីយ៍ នេត សាវឿន ការរឹតបន្ដឹងអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក តាមស្មារតីអនុក្រឹត្យលេខ ៣៩ អនក្រ.បក នាឆ្នាំ២០២០កន្លងទៅ បានទទួលលទ្ធផលល្អប្រសើរជាវិជ្ជមាន ដោយបានកាត់បន្ថយចំនួនហេតុការណ៍គ្រោះថ្នាក់ចំនួនអ្នកស្លាប់ អ្នករបួស និងការខូចខាតទ្រព្យសម្បត្តិ ប៉ុន្តែគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅតែជាបញ្ហាប្រឈមយូរអង្វែង កំពុងបង្កហានិភ័យជារៀងរាល់ថ្ងៃដល់អាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋយើង។
ដើម្បីសម្រេចឲ្យបានតាមផែនការរបស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកឆ្នាំ២០២១ សំដៅកាត់បន្ថយចំនួនគ្រោះថ្នាក់ ចំនួនអ្នកស្លាប់អ្នករបួស និងការខូចខាតទ្រព្យសម្បត្តិ ឲ្យបានជាអតិបរមា អគ្គស្នងការដ្ឋាននគរបាលជាតិបានណែនាំ៥ ចំណុចដល់នាយកដ្ឋានជំនាញ និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ដែលរួមមាន៖
ទី១, ត្រូវផ្អែកលើបទពិសោធន៍ល្អ ដែលសម្រេចបានក្នុងឆ្នាំ២០២០ នៅតាមភូមិសាស្រ្តរាជធានី ខេត្តនីមួយៗ ដោយធ្វើការកំណត់ឲ្យបានច្បាស់អំពីគោលដៅ មុខសញ្ញា មូលហេតុ និងពេលវេលាបង្កគ្រោះថ្នាក់ ឬការប្រព្រឹត្តអំពើល្មើសច្បាប់ ដើម្បីពង្រឹងវិធានការក្នុងការរឹតបន្ដឹងអនុវត្ត ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកតាមស្មារតីអនុក្រឹត្យលេខ៣៩ អនក្រ.បក។
ទី២, ត្រូវបន្តធ្វើការត្រួតពិនិត្យរឹតបន្ដឹងប្រភេទបទល្មើស ចំពោះទោចក្រយានយន្ត និងត្រីចក្រយានយន្តចំនួន០៧ និងប្រភេទបទល្មើស ចំពោះរថយន្តគ្រប់ប្រភេទចំនួន០៩ ដូចបានណែនាំអនុវត្តកាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០។ ដោយឡែក ចំពោះរថយន្តគ្រប់ប្រភេទ ដែលបានឃាត់ត្រួតពិនិត្យក្នុងករណីប្រព្រឹត្តល្មើសណាមួយក្នុងចំណោម០៩ បទល្មើសត្រូវធ្វើការត្រួតពិនិត្យ និងចាត់ការបន្ថែមតាមអនុក្រឹត្យលេខ ៣៩ អនក្រ.បក តាមករណីល្មើសដូចជា៖បើកបរយានយន្តដោយគ្មានវិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេស (ឆៀក) ឬប្រើវិញ្ញាបនបត្រ ត្រួតពិនិត្យលក្ខណៈបច្ចេកទេសហួសសុពលភាព (មាត្រា៧ថ្មី ចំណុចទី៤ ក), បើកបរយានយន្តផ្ទាល់ខ្លួន ឬនីតិបុគ្គល មិនបានស្នើសុំលិខិតអនុញ្ញាតធ្វើអាជីវកម្ម ឬប្រើលិខិតអនុញ្ញាតធ្វើអាជីវកម្មហួសសុពលភាព (មាត្រា៧ថ្មី ចំណុចទី៣ «គ» និងមាត្រា១១), បើកបរយានយន្តធុនធ្ងន់ យានយន្តុបករណ៍ យានយន្តសណ្តោងរ៉ឺម៉ក ឬសឺមីរ៉ឺម៉ក បិទស្លាកសញ្ញាចាំងពន្លឺខុសបទដ្ឋានកំណត់ ឬមិនមានបិទស្លាកសញ្ញាចាំងពន្លឺ (មាត្រា៧ថ្មី ចំណុចទី១ «ច»)។
ទី៣, ត្រូវបង្កើនថែមទៀតក្នុងការរឹតបន្ដឹងអនុវត្តច្បាប់ចំពោះរថយន្តដឹកកម្មករ រថយន្តដឹកអ្នកដំណើរ រថយន្តដឹកដី ថ្ម ខ្សាច់ និងរថយន្តដឹកទំនិញគ្រប់ប្រភេទ ដើម្បីធានាថា អ្នកបើកបរគ្រប់រូបមានបណ្ណបើកបរត្រឹមត្រូវរថយន្ត មានឯកសារអនុញ្ញាតតាមច្បាប់គ្រប់គ្រាន់ មានលក្ខណៈបច្ចេកទេសត្រឹមត្រូវ និងការផ្ទុក ឬដឹកជញ្ជូនធានាសុវត្ថិភាពតាមច្បាប់កំណត់។
ទី៤, ត្រូវចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ចំពោះជនបង្កគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកដែលរត់គេចខ្លួន ដោយត្រូវបន្តស៊ើបអង្កេត និងតាមចាប់ខ្លួន យកមកផ្តន្ទាទោសតាមច្បាប់ជាដាច់ខាត។ ទន្ទឹមនេះ ត្រូវបញ្ចូលទិន្និន័យជនបង្កគ្រោះថ្នាក់ទាំងនេះ ក្នុងប្រព័ន្ធគ្រប់គ្រងតាមបែបបច្ចេកវិទ្យាទំនើប និងផ្សព្វផ្សាយដល់ស្ថាប័នរដ្ឋ និងឯកជនដែលពាក់ព័ន្ធ។
ទី៥, ត្រូវបង្កើនការអប់រំជាប្រចាំដល់មន្ត្រីនគរបាលក្រោមឱវាទ បំពាក់ជាប់នូវជំហរស្មោះត្រង់ ទន់ភ្លន់ សុភាពរាបសារ តែម៉ឺងម៉ាត់ ក្នុងការបំពេញភារកិច្ច។ ជាមួយនេះ ត្រូវតាមដានជាប្រចាំនូវប្រតិកម្មសាធារណមតិក្នុងបណ្តាញសង្គម ដើម្បីបំភ្លឺ ដោះស្រាយសំណូមពរ ឆ្លើយតបចំពោះព័ត៌មានមិនពិត និងចាត់តាំងធ្វើការត្រួតពិនិត្យជាប្រចាំ សំដៅទប់ស្កាត់ទាន់ពេលនូវបាតុភាពអសកម្ម៕
អត្ថបទ៖ កោះកែវ

-
សន្តិសុខសង្គម១៦ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍១៨ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ១៨ ម៉ោង ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
សន្តិសុខសង្គម១៩ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង