ព័ត៌មានជាតិ
លោក កើត ឆែ ៖ សន្តិភាពគឺជាទ្រព្យសម្បត្តិដែលមិនអាចកាត់ថ្លៃបានយើងមិនត្រូវឱ្យ៥០០ ឆ្នាំមុន វិលត្រឡប់មកវិញទេ
នេះជាការលើកឡើងរបស់លោកកើត ឆែអភិបាលរងតំណាងលោកឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញថ្លែងបែបនេះនៅពហុកីឡាដ្ឋានមរតកតេជោ នារសៀលថ្ងៃទី២៤ ធ្នូ២០២៤ ក្នុងឱកាសដែលលោកអញ្ជើញធ្វើសន្តិសីទកាសែត ស្ដីពីការរៀបចំការប្រកួតកីឡាបាល់ទាត់ មិត្តភាព អបអរសាទរ «ទិវាសន្តិភាពនៅកម្ពុជា» ដែលគ្រោងនឹងធ្វើឡើងនៅពហុកីឡាដ្ឋានមរតកតេជោ នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ខាងមុខនេះ។

លោកកើត ឆែបានមានប្រសាសន៍លើកឡើងថា ព្រឹត្តិការណ៍បាល់ទាត់ មិត្តភាព អបអរសាទរ «ទិវាសន្តិភាពនៅកម្ពុជា» គ្រោងនឹងមានមហាជនចូលទស្សនាជាង៥ម៉ឺននាក់ នៅពហុកីឡាដ្ឋានមរតកតេជោ។ ព្រឹត្តិការណ៍នេះ អាចធ្វើទៅបានដោយសារប្រទេសជាតិរបស់យើងមានសន្តិភាព។ បើគ្មានសន្តិភាពគឺមិនមានអ្វីទាំងអស់។ កីឡារស់នៅក្នុងសន្តិភាព។ បើប្រទេសជាតិមួយធ្លាក់ចូលទៅក្នុងសង្គ្រាមគឺមិនអាចធ្វើអ្វីបានទេ កីឡាករទាំងអស់នឹងត្រូវទៅធ្វើសង្គ្រាមមិនខាន។ យើងត្រូវចងចាំថា មានសន្តិភាពគឺមានអ្វីទាំងអស់ សន្តិភាពជាសម្បត្តិដែលមិនអាចកាត់ថ្លៃបានដែលយើងត្រូវរួមគ្នាថែរក្សាសន្តិភាពនេះឲ្យបានគង់វង់ ក្រោយពីបាត់អស់រយៈពេល៥០០ឆ្នាំ។

លោកកើត ឆែ បានបន្តផងទៀតថា ពាក្យថាសន្តិភាពគឺងាយនិយាយ ប៉ុន្តែការរកសន្តិភាពពិតជាពិបាកណាស់។សម្ដេចតេជោ ហ៊ុន សែន បានរំដោះប្រទេសជាតិពីរបបប្រល័យពូជសាសន៍ប៉ុលពត ឆ្នាំ១៩៧៩ ប៉ុន្តែប្រទេសជាតិទាំងមូល មិនទទួលបានសន្តិភាពពេញលេញនោះទេ។ សម្ដេចតេជោហ៊ុន សែន បានស្វែងរកសន្តិភាព អស់រយៈពេល១១ឆ្នាំ ពោលគឺចាប់ពីឆ្នាំ១៩៨៧ដល់ឆ្នាំ១៩៩៨ ក្រោមគោលនយោបាយឈ្នះឈ្នះ របស់សម្តេច ទើបធ្វើឱ្យប្រទេសជាតិមានសន្តិភាពពេញលេញ។

គិតមកដល់ពេលនេះប្រទេសកម្ពុជាមានសន្តិភាពរយៈពេល២៦ឆ្នាំហើយ ហើយត្រូវបានរាជរដ្ឋាភិបាលកំណត់យកថ្ងៃទី២៩ ធ្នូ ជាទិវាសន្តិភាព ជារៀងរាល់ឆ្នាំ។យើងប្ដេជ្ញារក្សាសន្តិភាពឲ្យបានគង់វង្សទោះបីក្នុងតម្លៃណាក៏ដោយ និងការពារសម្ដេចបវរធិបតីដែលជាស្ថាបនិក បន្តការរក្សាសន្តិភាពនៅកម្ពុជា។
ជាការរំលឹកដល់ការសម្រេចបាននូវការបញ្ចប់សង្គ្រាមទាំងស្រុង និងការកសាងបាននូវសន្តិភាព និងឯកភាពជាតិពេញលេញ នៅព្រះរាជាណាចក្រកម្ពុជា ដោយនយោបាយឈ្នះឈ្នះ កាលពី ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨។

គួរបញ្ជាក់ថា នាថ្ងៃទី១មករា ២០២៤ រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាសម្រេចត្រូវបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្តិភាពនៅកម្ពុជា” ដែលជាថ្ងៃ បុណ្យជាតិផ្លូវការមួយនៅព្រះរាជាណាចក្រកម្ពុជា ដើម្បីជាការឆ្លើយតបទៅនឹងបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាជនកម្ពុជា គឺ ការស្រឡាញ់សន្តិភាព និង ការស្អប់ខ្ពើមសង្គ្រាម។
ក្នុងនោះដែរលោកខៀវ ភារិទ្ធិ សមាជិកអចិន្ត្រៃសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) តំណាងឯកឧត្ដមឧបនាយករដ្ឋមន្ត្រីហ៊ុន ម៉ានី ប្រធាន សសយក បានលើកឡើងថា ក្រុមកីឡាបាល់ទាត់ សសយក ដឹកនាំឯកឧត្ដមហ៊ុន ម៉ានី និងឧបនាយករដ្ឋមន្ត្រីមួយចំនួនជាអនុប្រធាន ស ស យ ក ទាំងអស់រួមជាមួយកីឡាករជើងខ្លាំងមួយចំនួនទៀតនិងប្រកួតជាមួយក្រុមកីឡាករបាត់ទាត់តារាកម្ពុជានៅគូទី២។ មូលហេតុជ្រើសរើសយកកីឡាបាល់ទាត់មកប្រកួតក្នុងពិធីអបអរសាទរ «ទិវាសន្តិភាពនៅកម្ពុជា»ដោយកីឡានេះមានអ្នកទស្សនាច្រើន។
លោកហេង នរះកក្ដដា តំណាងក្រុមកីឡាករតារាកម្ពុជា ក្នុងឱកាសនោះក៏បានលើកឡើងផងដែរថា ព្រឹត្តិការណ៍ខាងលើនេះគឺកើតចេញពីគំនិតផ្ដួចផ្ដើមរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ហើយកីឡាករដែលត្រូវប្រកួតនៅក្នុងព្រឹត្តិការណ៍នេះគឺមានចំនួន៤ក្រុម ស្មើនិង២គូប្រកួត ដោយប្រើបច្ចេកទេសនៃការប្រគួតតាមស្តង់ដារ អន្តរជាតិគឺ៩០នាទី ចែកចេញជា២តង់។

ក្រុមបាល់ទាត់តារាកម្ពុជា ធ្លាប់បានបង្កើតនូវព្រឹត្តិការណ៍នៃការប្រកួតជាច្រើនលើករួចមកហើយ ដើម្បីរកថវិកាជួយទៅដល់ការងារសង្គម ពិសេសជួយដល់មន្ទីរពេទ្យ ហើយនៅក្នុងពេលនេះ ក្រុមបាល់ទាត់តារាកម្ពុជា មានកិត្តិយសបានចូលប្រកួតនៅក្នុងព្រឹត្តិការណ៍ដ៏ធំខាងលើនេះទៀត។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍បាល់ទាត់មិត្តភាព ដើម្បីអបអរសាទរ «ទិវាសន្តិភាពនៅកម្ពុជា» ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ សាលារាជធានីភ្នំពេញសហការជាមួយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ក្រុមបាល់ទាត់តារាកម្ពុជា និងសហព័ន្ធកីឡាប្រដាល់គុនខ្មែរ នឹងរៀបចំព្រឹត្តិការណ៍បាល់ទាត់មិត្តភាព នៅពហុកីឡាដ្ឋានមរតកតេជោ ដោយមានការប្រកួតចំនួន២គូ ដោយគូទី១ ក្រុមបាល់ទាត់គុនខ្មែរប្រកួតជាមួយក្រុមបាល់ទាត់ តារាកម្ពុជា និងគូទី២ ក្រុមបាល់ទាត់ ស.ស.យ.ក.ប្រកួតជាមួយក្រុមបាល់ទាត់តារាកម្ពុជា ហើយសម្តេចធិបតីនាយករដ្ឋមន្ត្រី នឹងអញ្ជើញជាអធិបតី ដ៏ខ្ពង់ខ្ពស់សម្រាប់ការប្រកួតគូទី២ រវាងក្រុមបាល់ទាត់ ស.ស.យ.ក. និងក្រុមបាល់ទាត់តារាកម្ពុជា នៅវេលាម៉ោង១៧និង០០នាទី៕
ដោយ ៖ ស្រីរ័ត្ន


-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?