Connect with us

ព័ត៌មានជាតិ

Update​ ៖ ករណីក្រឡាប់រថយន្ត​នៅស្រុកជីក្រែង ដោយសារអ្នកបើកបរងងុយដេក

បានផុស

នៅ

​លោក​វរ​សេនីយ៍​ទោ គង់ អឿន អធិការ រង ទទួល​ផែន​ចរាចរណ៍ នគរបាល ស្រុក​ជីក្រែង បាន​បញ្ចាក់​ឲ្យ​ដឹង​​តាម​ទូរស័ព្ទ នៅ​មុន​នេះ​បន្តិច​ថា គ្រោះថ្នាក់​ចរាចរណ៍ បង្ក​ឲ្យ​មាន​មនុស្យ​ស្លាប់ ដល់ទៅ៧នាក់ នៅផ្លូវ​ជាតិលេខ០៦ ចន្លោះ​គីឡូ​ម៉ែត្រ លេខ  246-247  ស្ថិតក្នុងភូមិ​ស្ពានត្នោត១ ឃុំស្ពានត្នោត ​ស្រុក ជីក្រែង ខេត្តសៀមរាប បណ្ដាល​មក​ពី​តៃ​កុ​ងរថយន្ត​ ងងុយដេក និង​បើក​លើស​ល្បឿន ។

លោក​អធិការ​រងបន្តទៀតថា រថយន្ត​នេះ ធ្វើ​ដំណើរ​មក​ពី​ប្រទេស​វៀតណាម តាម​ច្រក​តៃនិញ ឆ្លង​កាត់​ខេត្ត​ក្បូងឃ្មំ ឆ្ពោះកាន់ខេត្តសៀមរាប ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​​លោកបាន​បន្ត​ទៀតថា រថយន្ត​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ក្រឡាប់ នៅវេលាម៉ោង២:៤៥នាទីទាបភ្លឺ ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២០ ម៉ាកស្តារិច ​ពណ៌​ទឹកប្រាក់​ ពាក់​ស្លាកលេខ  កំពង់ចាម  ២A ៨៤៦៩ បើកបរ​ដោយ  ជនជាតិខ្មែរ  ​ស្លាប់ មនុស្ស ០៧នាក់ ​​​នឹងរបួសស្រាល០៥នាក់។ សព​ត្រូវ​បាន​ដឹក​យក​ទៅ​កាន់​ភ្នំពេញ​នៅ​ថ្ងៃនេះ៕

អត្ថបទ ៖ គឿនវេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម