Connect with us

ព័ត៌មានជាតិ

រយៈពេល១០ខែដើមឆ្នាំ២០២៤ សមត្ថកិច្ចនគរបាលយុត្តិធម៌​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​ករណីបៀតបៀនផ្លូវភេទបាន​ចំនួន៤៨នាក់

បានផុស

នៅ

បន្ទាយមានជ័យ ៖ ១០ខែដើមឆ្នាំ២០២៤ កម្លាំង​សមត្ថកិច្ច​នគរបាល​យុត្តិធម៌​ខេត្តបន្ទាយមានជ័យ​បាន​បង្ក្រាបបទល្មើសពាក់ព័ន្ធ​នឹង​ច្បាប់​ស្តី​ពី​ការ​បង្ក្រាបអំពើជួញដូរមនុស្ស និង​ករណីបៀតបៀនផ្លូវភេទបានចំនួន ៤៤/២៦ករណី (កើនឡើង១៨) ស្មើ៤១% ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន ៤៨ នាក់ ស្រី០១នាក់ អនិតិជន០៣នាក់ ដោយក្នុងនោះស្ថាប័នតុលាការ និង​អយ្យការ​អមសាលាដំបូងខេត្ត បាន​ចំណាត់​ការលើរឿងក្តីពាក់ព័ន្ធនេះយ៉ាងសកម្ម និង បាន​ពន្លឿនទៅតាមនីតិវិធីផងដែរ។

នេះបើ​យោង​តាម​របាយការណ៍​សង្ខេប​ស្តី​ពី​លទ្ធផល​ការងារ​របស់​គណៈកម្មាធិការ​ប្រយុទ្ធប្រឆាំងអំពើរជួញដូរ​មនុស្ស​ថ្នាក់ខេត្តបន្ទាយមានជ័យ​ កាលពីព្រឹក​ថ្ងៃ​ទី២៤ ខែធ្នូ ឆ្នាំ២០២៤ នា​សាលា​ខេត្ត​បន្ទាយមានជ័យ​ក្នុង​ពិធី​ប្រារព្ធទិវាប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ១២ធ្នូ ឆ្នាំ២០២៤ ក្រោម ប្រធានបទ ” កម្ពុជាប្រឆាំងដាច់ខាតអំពើជួញដូរមនុស្សគ្រប់ទម្រង់និង គ្រប់មធ្យោ បាយក្នុងសម័យ ឌីជីថល”។

ក្រោមការចូលរួមពីសំណាក់លោក សុវណ្ណ សុភា សមាជិកក្រុមប្រឹក្សាខេត្ត , លោក អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត និង ជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើ ជួញដូរមនុស្ស ខេត្ត ។

ក្រៅ​ពី​លទ្ធផលបង្រ្កាបខាងលើលោកស្រី រស់ សុផានី អភិ បាលរង ខេត្ត និងជា ប្រធាន លេខាធិការដ្ឋាន គ.ខ.ប.ជ អំពី​ស្ថិតិ​ពលករ​កម្ពុជា​បញ្ជូន​មក​ពី​ប្រទេស​ថៃ តាម​ច្រកអន្តរជាតិប៉ោយប៉ែត មានចំនួន ៣៥១លើក សរុបពលករ ចំនួន ២២០០នាក់ ស្រី ១១០នាក់ កុមារា ៣៩៧នាក់ កុមារី៣១៩នាក់ ក្នុងនោះពលករក្នុងខេត្តបន្ទាយមានជ័យ ចំនួន ១៧៤៩នាក់ ស្រី ៥៥២នាក់ កុមារា១០៦នាក់ កុមារី ៧៤នាក់។ក្នុងចំណោមពលករ ៦៦៤៥នាក់ ៖-គេចាប់បញ្ជូនមក ៣៤៧៩នាក់ ស្រី ១០៧២នាក់ កុមារា ២០៧នាក់ កុមារី ១៧៣នាក់ ។

ចុះមកដោយខ្លួនឯង២៩៦៧នាក់ ស្រី ៩៧២នាក់ កុមារា ១៩០នាក់ កុមារី១៤៥នាក់។ក្នុងនោះបានរកឃើញជនរងគ្រោះ និងងាយរងគ្រោះ ករណីជួញដូរមនុស្សចំនួន ៧៤ នាក់ ស្រី ១៧នាក់ កុមារា ១០នាក់ កុមារី ១១នាក់ រួមមាន ៖

-កេងប្រវ័ញ្ចកំលាំងពលកម្មចំនួន ៤៧នាក់ ស្រី ១១នាក់ កុមារា ៧នាក់ កុមារី ៦នាក់

-ត្រូវគេ រំលោភបំពាន ៤នាក់ ស្រី ១នាក់ កុមារា ០នាក់ កុមារី ៣នាក់

-ធ្វើការងារដោយមិនមានឯកសារ ចំនួន ២០នាក់ ស្រី ៥នាក់ កុមារា ២នាក់ កុមារី ០នាក់-កុមារមិនមានមនុស្សធំអមដំណើរ ចំនួន ៨នាក់ ស្រី ៣ នាក់ កុមារា ១នាក់ ស្រី ២នាក់។ចំពោះជនរងគ្រោះ និងជនងាយរងគ្រោះ ដែលត្រូវបានបញ្ជូនមកពីបរទេសក្តី ឬដែល ត្រូវបានរកឃើញក្នុងប្រទេសក្តី ជាជនជាតិខ្មែរក្តី ជាជនបរទេសក្តី ត្រូវបានមណ្ឌលសំចត ប៉ោយប៉ែត និងមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុនីតិសម្បទាខេត្ត សហការជាមួយ អាជ្ញា ធរមូលដ្ឋាន និងអង្គការដៃគូដែលមានមណ្ឌលស្តារនីតិសម្បទាជនរងគ្រោះ ផ្តល់សេវាដើម្បី គាំពារជនរងគ្រោះ និងធ្វើសមាហរណកម្ម ជាបន្តបន្ទាប់៕

ដោយ ៖ អពៅ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៩ នាទីutes មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

Sokha Hotels

ព័ត៌មានពេញនិយម